រដ្ឋមន្ត្រី Eduardo del Castillo កាលពីថ្ងៃទី 23 ឧសភា ត្រូវបានសភាបូលីវីកោះហៅឱ្យចូលមករាយការណ៍អំពីករណីលោក Luis Fernando Camacho អតីតអភិបាលតំបន់ Santa Cruz និងជាអ្នកនយោបាយដ៏ល្បីឈ្មោះរបស់បក្សប្រឆាំង ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ 12 ឆ្នាំ ក្រោមការចោទប្រកាន់ថា មានផែនការធ្វើរដ្ឋប្រហារ។
Cristiano Ronaldo រកបានគ្រាប់បាល់ដែលសម្រេចឱ្យ Al Shabab ចាញ់ការប្រកួត និងជួយឱ្យ Al Nassr បន្តក្ដីស្រមៃក្លាយជាជើងឯក Saudi Pro League 2022/2023។
នៅវេលាទៀបភ្លឺ ថ្ងៃទី 24 ឧសភា (វេលានៅកម្ពុជា) CR7 និងក្រុម Al Nassr ឈានចូលដល់ជុំទី 27 នៃការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Saudi Pro League 2022/2023 ដោយការប្រកួតជាមួយក្រុម Al Shabab នៅលើទីលានរបស់ Al Nassr។
ថ្វីបើមានកីឡាករជើងខ្លាំងច្រើននាក់ ប៉ុន្តែ Al Nassr ត្រូវបានក្រុមភ្ញៀវ Al Shabab នាំមុខ 2-0 នៅនាទីទី 25 និង 40 ក្នុងតង់ទីមួយ។ ប៉ុន្តែ ក្រុមម្ចាស់ទីលាន Al Nassr ក៏រកបានមួយគ្រាប់នៅចុងតង់ទីមួយ ដោយថ្វីជើងរបស់ Talisca។
ចូលដល់តង់ទីពីរ កីឡាករ Ghareeb របស់ Al Nassr ក៏ស៊ុតបញ្ចូលទីបានមួយគ្រាប់នៅនាទីទី 51 ជួយឱ្យគ្រាប់បាល់ស្មើ 2-2។
នៅនាទីទី 59 Ronaldo ទទួលបានបាល់ រួចបន្តអូសទៅមុខ ឆ្លងផុតខ្សែការពាររបស់ Al Shabab ហើយទាត់ផ្ដាច់សំដៅជ្រុងទីបានសម្រេច ជួយឱ្យ Al Nassr នាំមុខ 3-2 ហើយនេះក៏ជាលទ្ធផលចុងក្រោយនៃការប្រកួត។
ជ័យជម្នះនេះក៏ជួយឱ្យ Al Nassr បន្តដេញតាមក្រុមកំពូលតារាង Al Ittihad ដោយមានគម្លាត 3 ពិន្ទុ គ្រាដែល Al Nassr នៅសល់ពីរប្រកួតទៀត៕