រោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា សម្ពោធបើកដំណើរការជាផ្លូវការ
(ភ្នំពេញ)៖ នាថ្ងៃទី2 ឧសភា 2024 នេះ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota Tsusho Corporation របស់ជនជាតិជប៉ុន និងក្រុមហ៊ុនខ្មែរ គង់ នួន គ្រុប ដែលក្នុងនោះ ក្រុមហ៊ុនជប៉ុនមានភាគហ៊ុន 90% និងក្រុមហ៊ុនខ្មែរកាន់កាប់ 10%។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ការបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរប្រភេទ រួមមាន ទីមួយជាប្រភេទ SUV ម៉ាក FORTUNER និងទីពីជាប្រភេទ Pick-UP ម៉ាក HILUX។ រោងចក្រដែលមានទុនវិនិយោគជាង 36លានដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន 150នាក់នេះ មានសមត្ថភាពដំឡើងរថយន្តចំនួន 1,320គ្រឿងសម្រាប់ឆ្នាំ … Read more