«បើកបររថយន្តអគ្គិសនីបីឆ្នាំនៅជនបទ» ជាបទពិសោធន៍របស់អតីតគ្រូបង្រៀនម្នាក់នៅអាម៉េរិក
នៅក្នុងតំបន់ជនបទដែលមានស្ថានីយបញ្ចូលថាមពលថ្មមិនច្រើន លោក Frank Johnson អតីតគ្រូបង្រៀនមួយរូប រស់នៅក្នុងតំបន់ Dade រដ្ឋ Missouri សហរដ្ឋអាម៉េរិក បានចែករំលែកអំពីជីវភាពដែលលោកបានប្រើប្រាស់រថយន្តអគ្គិសនីតាំងពីឆ្នាំ 2021។ ចំណុចវិជ្ជមានរបស់រថយន្តអគ្គិសនី នៅលើទំព័រ Springfield News-Leader លោក Frank Johnson ឱ្យដឹងថា រថយន្តអគ្គិសនីរបស់លោក ភាគច្រើនត្រូវបានបញ្ចូលថាមពលអគ្គិសនីក្នុងផ្ទះនៅពេលយប់ ហើយសាកថ្មល្បឿនលឿននៅលើផ្លូវល្បឿនលឿន គ្រាដែលលោកធ្វើដំណើរផ្លូវឆ្ងាយ។ កូនស្រីរបស់លោក ថែមទាំងបើកបររថយន្តអគ្គិសនីពាសពេញសហរដ្ឋអាម៉េរិក ដោយការបញ្ចូលថាមពលអគ្គិសនីនៅតាមស្ថានីយចល័ត។ ដោយសារតែមានបណ្ដាញស្ថានីយសាកថ្មនៅតាមបណ្ដោយផ្លូវល្បឿនលឿន (160 គីឡូម៉ែត្រ/ស្ថានីយ) លោក Frank Johnson លែងបារម្ភអំពីរយៈចម្ងាយដែលរថយន្តអគ្គិសនីរបស់លោកត្រូវធ្វើដំណើរ។ អតីតគ្រូបង្រៀនរូបនេះ ក៏បានឱ្យដឹងថា រថយន្តអគ្គិសនីមានភាពធន់ និងត្រូវការការថែទាំតិចជាងបើធៀបនឹងរថយន្តម៉ាស៊ីនចំហេះក្នុង។ លោកថា រថយន្តអគ្គិសនីសមស្របនឹងការប្រើប្រាស់ជាលក្ខណៈគ្រួសារ អ្នកប្រគល់ទំនិញ ក៏ដូចជាសិស្សសាលានៅជនបទ ដោយសារតែការចំណាយទៅលើអគ្គិសនីទាបជាង 5 ដង ធៀបនឹងតម្លៃសាំង។ លោក Frank បានផ្ដល់ជាយោបល់ថា សម្រាប់អ្នកដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយជាញឹកញាប់ គួរតែជិះរថយន្តឈ្នួល បើសិនមិនទាន់ចង់បោះបង់រថយន្តសាំង។ ចំណុចអវិជ្ជមានរបស់រថយន្តអគ្គិសនី យោងតាមលោក Frank … Read more