ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។ យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។ កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច … Read more

ជនសង្ស័យ​សម្លាប់​មនុស្ស​ជាង 2,000 នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយរត់​គេច​ច្រើន​ឆ្នាំ

ជន​សង្ស័យ Fulgence Kayishema ​ដែល​ត្រូវ​ប៉ូលិសស្វែង​រក​​​​ព្រោះ​តែ​បាន​សម្លាប់​មនុស្ស​ជាង 2,000 នាក់​នៅ​ក្នុង​យុទ្ធនាការ​ប្រល័យ​ពូជ​សាសន៍​​នៅ រវ៉ាន់ដា ឆ្នាំ 1994 ត្រូវ​បាន​ចាប់​ខ្លួន​។ Fulgence kayishema អតីត​មន្ត្រី​ប៉ូលិស​អាយុ​ជាង 60​ កាល​ពី​ថ្ងៃ​ទី 24 ឧសភា 2023 ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ​​នៅទី​រួម​ស្រុក​មួយ​ក្នុង​តំបន់​ផលិត​ស្រា​ទំពាំង​បាយ​ជូ​រដែល​មាន​ចម្ងាយ​ពីរដ្ឋធានី​ Cape Town របស់​អាហ្វ្រិក​ខាង​ត្បូង​ ជិត 50 គីឡូម៉ែត្រទៅ​ទិស​ខាង​កើត​។ ជន​សង្ស័យនេះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​មួយ​ដែល​មាន​កិច្ច​សហការ​រវាង​អាជ្ញាធរ​អាហ្វ្រិក​ខាង​ត្បូង​ និង​អង្គការ​សហប្រជាជាតិ​។​ យោង​តាម​ប៉ូលិស​​អាហ្វ្រិក​ខាង​ត្បូង Kayishema បាន​សារភាព​ថាខ្លួន​ឈ្មោះ Donatien Nibashumba និងមិន​ព្រម​ទទួល​ស្គាល់​ឈ្មោះ​ពិត​។ ក៏ប៉ុន្តែ រហូត​ដល់​ព្រលប់​ថ្ងៃ​ដដែល ជន​នេះ​និយាយ​ថា​ «ខ្ញុំ​បាន​រង់ចាំ​ការ​ចាប់​ខ្លួន​នេះ​ជា​យូរ​មក​ហើយ»។ Kayishema ត្រូវ​បាន​សមត្ថកិច្ច​ប្រកាស​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ 2001​។ សមត្ថកិច្ចបាន​ឱ្យ​ដឹង​ថា​ ជន​នេះ​បាន​ប្រើ​ប្រាស់​ឈ្មោះ​ និង​លិខិត​ស្នាមក្លែងក្លាយ​ជា​ច្រើន​ដើម្បី​ចៀស​វាង​ការ​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​រត់​គេច និង​លាក់​ខ្លួន​។ សហរដ្ឋ​អាម៉េរិក​បាន​ប្រកាស​ផ្ដល់​រង្វាន់​ 5 លាន​ដុល្លារ​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ផ្ដល់​ព័ត៌មាន​ឈាន​ទៅ​ដល់​ការ​ចាប់​បាន​ Kayishema​។ កាលពី​ឆ្នាំ 1994 ជន​ជាតិ​ Tutsi និង Hutu ជាង … Read more

រូបភាព​ក្លែងក្លាយ​បង្ហាញ​ពី​ «ការផ្ទុះ​នៅ​មន្ទីរ​បញ្ច​កោណ​» ​ធ្វើឱ្យ​កក្រើក​​ទីផ្សារ​ភាគ​ហ៊ុន​ និង​បណ្ដាញ​សង្គម​នៅ​សហរដ្ឋ​អាម៉េរិក

ក្នុងអំឡុងពេលថ្មីៗនេះ រូបភាព​មិន​ពិត ដែល​ត្រូវបាន​គេ​ជឿថា បង្កើតឡើង​ដោយ​បច្ចេកវិទ្យា AI (បញ្ញា​សិប្បនិម្មិត) បង្ហាញ​ពី​ផ្សែងខ្មៅ​បាញ់​ឡើង​ពី​ចំហៀង​ខាងឆ្វេង​របស់​មន្ទីរ​ប​ញ្ច​កោណ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ចែករំលែក​ពេញ​អ៊ី​ន​ធើ​ណិ​ត។ រូបភាព​នេះ​បាន​លេចឡើង​នៅលើ Facebook កាលពី​ថ្ងៃទី 22 ឧសភា 2023 អម​នឹង​ការបញ្ជាក់ «ករណី​ផ្ទុះ​ធំ​នៅក្បែរ​តំបន់​ចម្រុះ​មន្ទីរ​បញ្ច​កោណ នៅ​វ៉ា​ស៊ី​ង​តោន DC»។ ក្រោយមក រូបភាព​នេះ​ក៏ត្រូវ​បាន​គេ​ចែករំលែក​នៅលើ​បណ្ដា​ទំព័រ​បណ្ដាញ​សង្គម Twitter ដែលមាន​អ្នកតាមដាន​រាប់លាន​នាក់ និង​ត្រូវបាន​ចែករំលែក​បន្តបន្ទាប់។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bloomberg។ CNN និង NBC News បានឱ្យដឹងថា ក្រោយពី​រូបភាព​ក្លែងក្លាយ​បង្កឱ្យមាន​ការ​មន្ទិល​លើ​បណ្ដាញ​សង្គម ទីផ្សារ​មូល​ប​ត្រ​អាម៉េរិក​ក៏​រង​ផលប៉ះពាល់​ក្នុង​រយៈពេល​ខ្លី។ ស​ន្ទ​ស្សន៍ Dow Jones ថយចុះ 80 ពិន្ទុ​ក្នុង​បួន​នាទី ប៉ុន្តែ​ក្រោយមក​ក៏បាន​ងើបឡើង​វិញ ខណៈ​ដែល​ស​ន្ទ​ស្សន៍ S&P 500 ធ្លាក់ចុះ 0.3% ហើយក៏​ងើបឡើង​វិញ​ដូចដើម បន្ទាប់​ពី​​រូបភាព​នេះ​ត្រូវបាន​បញ្ជាក់ថា «​មិន​ពិត»។ រូបភាព​ក្លែងក្លាយ​ខាងលើ​ក៏​ធ្វើឱ្យ​បុគ្គលិក​នៅ​មន្ទីរ​បញ្ច​កោណ​ (អគារ​របស់​ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក) ​ត្រូវ​មមាញឹក​នឹង​ការឆ្លើយតប​សំណួរ​ផងដែរ នៅពេល​មាន​ការហៅ​ទូរស័ព្ទ​មក​សួរនាំ​​ជា​ច្រើន​ពី​ប្រជាជន។ អ្នកជំនាញ​វាយតម្លៃថា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​គឺជា​ឧបករណ៍​ដែល​ជួយ​សម្រួល​ដល់​ការងារ​ជាច្រើន​នា​បច្ចុប្បន្ន​​។ ក៏ប៉ុន្តែ … Read more

អ្នកគាំទ្រ​រៀប​ចំ​​ខ្លួន​ដូច​​គ្រូបង្វឹក Honda របស់ U-22 កម្ពុជា បង្ក​ការភ្ញាក់ផ្អើល​លើ​វេទិកា​​ទស្សនិក​ជន​នៅ​ស៊ី​ហ្គេម

អ្នកគាំទ្រ​ពិសេស​មួយរូប​មកពី​ប្រទេស​ជប៉ុន ដែលមាន​រូបរាង​មុខមាត់ និង​ស្លៀកពាក់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda របស់​ U-22 កម្ពុជា បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​បង្ហាញ​វត្តមាន​នៅឯ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។ ​ការប្រកួត​ពីរលើក​របស់ U-22 កម្ពុជា មាន​វត្តមាន​អ្នកគាំទ្រ​ពិសេស​ម្នាក់​នៅលើ​វេទិកា​សម្រាប់​ទស្សនិកជន​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ អ្នកគាំទ្រ​ដែល​មកពី​ប្រទេស​ជប៉ុន​នេះ មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda នៃ​ក្រុមបាល់ទាត់​បុរស​វ័យ​ក្រោម​ 22 ឆ្នាំ (U-22) របស់​​កម្ពុជា។ ពេល​បង្ហាញខ្លួន​នៅលើ​វេទិកា​ទស្សនិកជន​ភ្លាម «Honda ក្លែងក្លាយ» ក៏​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ​កម្ពុជា។ អ្នកគាំទ្រ​កម្ពុជាក៏​​ចូលចិត្ត​អ្នកគាំទ្រ​ពិសេស​រូបនេះ។ បុរស​សង្ហា​ម្នាក់នេះ តាមពិត​គឺជា Makihika ដែលជា KOL (Key Opinion Leader ឬ​អ្នកផ្ដល់យោបល់​ដែលមាន​ឥទ្ធិពល) ជនជាតិ​ជប៉ុន​មួយរូប។ Makihika ត្រូវបាន​គេ​ស្គាល់​ច្រើន​នៅលើ​បណ្ដាញ​សង្គម ដោយ​មាន​ឆា​នែ​ល TikTok និង YouTube មាន​អ្នកតាមដាន​ជាង 600,000 នាក់។ Makihika កំពុងតែ​ល្បីឈ្មោះ​ខ្លាំង ដោយសារ​មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda។ Makihika និយាយថា «ខ្ញុំ​គាំទ្រ … Read more

គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

ចាប់ផ្ដើមពីវ័យកើតដំបូង រហូតចូលដល់បឋមវ័យ(6 ឆ្នាំដំបូង) កូនរបស់យើងនឹងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតឆាប់រហ័សខ្លាំងណាស់ បើយើងអាចជួយបន្ថែមឱ្យកូនមានវិវឌ្ឍនាការដែលត្រឹមត្រូវ ស័ក្តិសមតាមវ័យរបស់គេបានទៀតផងនោះ នឹងរឹតតែធ្វើឱ្យកូនរបស់យើងក្លាយជាក្មេងដែលមានអាកប្បកិរិយា និងទង្វើដែលល្អ មានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ខ្ពស់ជាមិនខាន។ យើងអាចជួយបន្ថែមវិវឌ្ឍនាការផ្សេងៗរបស់កូនបានតាមវិធី 4 យ៉ាងតទៅនេះ ៈ 1 . ឱ្យកូនបានឃើញនូវអ្វីដែលល្អ កូនរបស់យើង(ទោះជាទើបនឹងកើតក្ដី)អាចរៀនយល់ដឹងនូវអ្វីដែលខ្លួនឯងមើលឃើញបាន។ ការមើលឃើញនេះ មានន័យរួមទាំងទង្វើមួយចំនួនរបស់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមដែលធ្វើចំពោះកូនរបស់យើងផងដែរ ដោយទង្វើផ្សេងៗដែលក្មេងមើលឃើញនោះ គេនៅមិនទាន់អាចញែកបំបែកបានថា រឿងនោះជារឿងត្រឹមត្រូវ ឬស័ក្តិសមនោះទេ តែក្មេងនឹងជ្រួតជ្រាបនូវអ្វីដែលបានឃើញទាំងអស់ ហើយចុងក្រោយក៏នឹងក្លាយជាទង្វើរបស់កូនខ្លួនឯងតែម្ដង ដូចជា ក្មេងដែលមើលឃើញឪពុកម្ដាយចូលចិត្តច្រៀង មានអារម្មណ៍ល្អ ឬលេងតន្រ្តី នៅពេលកូនធំឡើង កូនក៏នឹងមានសេចក្ដីស្រឡាញ់ក្នុងផ្នែកតន្រ្តី មានផ្លូវចិត្តទន់ភ្លន់ ឬករណីដែលឪពុកម្ដាយ ឬអ្នកចិញ្ចឹមមិនចូលចិត្តញ៉ាំបន្លែ នៅពេលកូនធំឡើងក៏ច្រើនតែមិនញ៉ាំបន្លែដែរ។ 2 . ឱ្យកូនបានឮនូវអ្វីដែលល្អ ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារកទើបនឹងកើតក៏អាចដឹងបានដែរ ជាពិសេសក្មេងក្នុងអំឡុងបឋមវ័យ(កើតដំបូង-6ឆ្នាំ) ក្មេងនឹងតាំងចិត្តស្ដាប់ និងមានអារម្មណ៍ឆាប់ចាំបានចំពោះសំឡេងផ្សេងៗ។ បើអ្នកណាដែលធ្លាប់ចិញ្ចឹមកូន នៅពេលកូនតូចអាយុបានប្រមាណ 3 – 4 ខែនឹងបានឃើញថា ពេលដែលយើងពកូនហើយនិយាយជាមួយកូន កូននឹងធ្វើមាត់ជីបអូចៗ កែវភ្នែកនឹងសម្លឹងចំមុខឪពុក … Read more

គ្រឿងសម្អាងក្លែងក្លាយចំនួន 68តោនត្រូវបានរឹបអូសជាលើកដំបូងនៅកម្ពុជា!

មិនគួរឱ្យជឿ! គ្រឿងសម្អាងជាឡេលាបស្បែក ថ្នាំលាបសក់ និងសាប៊ូកក់សក់ចំនួន 68តោន ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ចាប់បានជាបន្តបន្ទាប់ក្រោយពីផលិត និងចរាចរដាក់លក់ព្រោងព្រាតនៅលើទីផ្សារកម្ពុជា។ ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី08 ខែឧសភា ឆ្នាំ2017បន្ទាប់ពីចាប់បានគ្រឿងសម្អាងក្លែងក្លាយនិងផលិតផលខុសច្បាប់ មានទម្ងន់សរុបប្រមាណជាង68តោន គិតជាទឹកប្រាក់ស្មើនឹងរាប់លានដុល្លារឯណោះ ដែលនេះជាប្រវត្តិសាស្រ្តនៅកម្ពុជាហើយ។ ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី08 ខែឧសភានេះថា គ្រឿងសម្អាងក្លែងក្លាយទាំងនេះ ត្រូវចាប់បានជាបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាល ដែលផលិតផលក្លែងក្លាយទាំងនោះភាគច្រើនជាថ្នាំលាបសក់ សាប៊ូកក់សក់ និងឡេលាបស្បែក ហើយបើសិនជាប្រជាពលរដ្ឋយកទៅប្រើប្រាស់ ទោះបីជាពេលដែលលាបទៅមិនជ្រាបចូលក្នុងស្បែកក៏ដោយ ប៉ុន្តែអាចមានផលប៉ះពាល់ច្រើនដល់សុខភាពដូចជា ធ្វើឲ្យរលាកស្បែក កើតមហារីកស្បែក និងអាចធ្វើកើតជាជំងឺកមរមាស់ ឬជួនកាលធ្វើឱ្យប្រតិកម្មស្បែកព្យាបាលមិនជា និងគ្រោះថ្នាក់ដល់ជីវិតក៏មាន។ មុននឹងសម្រេចទិញផលិតផលគ្រឿងសម្អាងយកមកប្រើប្រាស់ អតិថិជនគួរត្រូវមានការប្រុងប្រយ័ត្ននឹងពិនិត្យមើលឱ្យបានច្បាស់ ទី1. សង្កេតមើលរូបរាងទំហំទម្ងន់ និងពណ៌របស់ផលិតផលដែលមានលក្ខណៈខុសពីស្តង់ដារ 2.ការវេចខ្ចប់មិនស្អាត ដោយប្រើប្រាស់វត្ថុធាតុដើម គ្មានគុណភាព … Read more