ក្រុមហ៊ុន​គ្រប់គ្រង​នាវា​មុជ​ទឹក​ Titan ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​

ក្រុមហ៊ុន OceanGate ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan បានប្រកាស​បញ្ឈប់​រាល់​សកម្មភាព​ដោយ​មិន​កំណត់​ពេលវេលា ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នៅ​បាតសមុទ្រ​ដែល​បាន​បណ្ដាល​​ឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។ «យើង​ផ្អាក​រាល់​សកម្មភាព​ស្វែងយល់ និង​ពាណិជ្ជកម្ម» ក្រុមហ៊ុន OceanGate ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Everett រដ្ឋ Washington សហរដ្ឋ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី 06 កក្កដា​ដូច្នេះ។ ក្រុមហ៊ុន​នេះ​មិនបាន​លើកឡើង​ច្បាស់​អំពី​មូលហេតុ ក៏​ដូច​ជា​​ពេលវេលា​ដែល​ក្រុមហ៊ុន​នេះ​​នឹង​ដំណើរការ​ឡើងវិញ​។ OceanGate គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan។ Titan បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ​កាលពី​ថ្ងៃទី 18 មិថុនា 2023 នៅក្នុង​ដំណើរ​នាំ​មនុស្ស 5 នាក់​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជម្រៅ 3,800 ម៉ែត្រ។ ជនរងគ្រោះ​ត្រូវបាន​គេ​ជឿថា បាន​ស្លាប់ភ្លាមៗ ក្រោយពី​នាវា Titan ត្រូវ​បែកខ្ទេច​ខ្ទី​ដោយសារ​សម្ពាធ​ទឹក។ នាយក​ប្រតិបត្តិ​របស់ OceanGate លោក Stockton Rush គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ។ នៅលើ​នាវា Titan ក៏មាន​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស … Read more

គម្រោង​សាងសង់​ដងទង់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​

ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋ​អាម៉េរិក គ្រោង​ចំណាយ​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ដងទង់​ដែល​ខ្ពស់ជាង​អគារ Empire State ក្នុង​បំណង​លើកកម្ពស់​ស្មារតី​មោទកភាព និង​សាមគ្គីភាព​ជាតិ។ Morrill Worcester ស្ថាបនិក​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ Worcester Wreath ដែលជា​ស្ថាប័ន​អភិវឌ្ឍ​គម្រោង​ដងទង់​ខាងលើ​បានឱ្យដឹងថា សំណង់​ដែលមាន​ឈ្មោះថា ដងទង់​ឧទ្យាន​សេរីភាព (Flagpole of Freedom Park) នេះ នឹង​​ត្រូវ​សាងសង់​នៅក្នុង​រដ្ឋ Maine ក្នុង​បំណង «ផ្សារភ្ជាប់​ប្រជាជន​អាម៉េរិក រម្លឹក​ពួកគេ​អំពី​ប្រវត្តិសាស្ត្រ​ការពារ​សេរីភាព និង​ផ្សារភ្ជាប់​ប្រទេសជាតិ​ដែល​ត្រូវ​ប្រេះឆា»។ Worcester គ្រោង​នឹង​សាងសង់​ដងទង់​ដែល​កម្ពស់ 445 ម៉ែត្រ​នៅក្នុង​រយៈពេល​ដប់ឆ្នាំ ហើយ​វា​នឹង​ក្លាយជា​ដងទង់​ដែល​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក។ ដងទង់​នេះ​ក៏​នឹងត្រូវ​ដំឡើង​ទង់ជាតិ​សហរដ្ឋ​អាម៉េរិក​ដែលមាន​ទំហំ​ធំ​ជាង​ទីលាន​បេ​ស្ប​ល។ ភ្ញៀវ​នឹងត្រូវ​ប្រើប្រាស់​ជណ្ដើរយោង​ដើម្បី​ឡើង​ទៅដល់​ស្ថានីយ​គយគន់​ទេសភាព​នៅ​កំពូល​ដងទង់​ ដែល​ខ្ពស់ជាង​អគារ State Empire ទៅ​ទៀត។ នៅលើ​កម្ពស់​នេះ ភ្ញៀវ​អាច​មើលទៅ​ឆ្ងាយ​រហូតដល់​ទឹកដី​កាណាដា។ លោក Morrill ក៏​គ្រោង​នឹង​បង្កើត​ភូមិ​មួយ​ដែលមាន «សារមន្ទីរ​រស់» ជាទី​ដែល​អតីត​ទាហាន​បរិយាយ​អំពី​ប្រវត្តិសាស្ត្រ រួម​នឹង​សំណង់​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​ផ្ទៃដី​ជាង 4,000 ហិកតា។

អតីត​ភរិយា​របស់​ស្ថាបនិក Google និយាយ​ពី​​រឿង​សហាយស្មន់​នឹង​ម្ចាស់ SpaceX

មួយឆ្នាំ​ក្រោយពី​មាន​ពាក្យ​ច​ចរាម​អា​រ៉ា​ម​ដែលថា បាន​សហាយស្មន់​នឹង Elon Musk អ្នកស្រី Nicole Shanahan អតីត​ភរិយា​របស់​ស្ថាបនិក Google បាន​ចេញមុខ​បដិសេធ និង​បក​ស្រាយ ហើយ​ថា «បាន​ធ្លាក់​ទឹកចិត្ត​ទាំងស្រុង»។ ឆ្លើយតប​នឹង​សំណួរ​របស់ People កាលពី​ថ្ងៃទី 05 កក្កដា អ្នកស្រី Nicole Shanahan និយាយថា មិន​មានរឿង​សហាយស្មន់​ជាមួយនឹង​មហាសេដ្ឋី Elon Musk ទាល់តែសោះ។ អ្នកស្រី​ឱ្យ​ដឹង​ថា គ្រាន់តែ​ជជែក​ជាមួយ CEO របស់ SpaceX និង Tesla ដូច​ទៅនឹង​មិត្ត​រួមការ​ងារ។ «ខ្ញុំ​ជជែក​ជាមួយ Musk អំពី​កូនស្រី​ដែលមាន​ជំងឺ​អូ​ទី​ស្សឹម ព្រោះ​គាត់​គ្រប់គ្រង Neuralink ជា​ក្រុមហ៊ុន​ជំនាញ​ខាង​​ស្រាវ​ជ្រាវ​​ប្រព័ន្ធ​ប្រសាទ» អ្នកស្រី Shanahan រៀបរាប់​ដូច្នេះ។ មុន​នោះ លោក Musk ធ្លាប់បាន​និយាយថា ឈី​ប​ខួរក្បាល​របស់ Neuralink នៅ​ថ្ងៃ​ណាមួយ​ប្រាកដជា​អាច​​ព្យាបាល​ជំងឺ​អូ​ទី​ស្សឹម និង​ជំងឺ​វិកលចរិត​មិន​ខាន។ អ្នកស្រី Shanahan បញ្ជាក់ថា «នោះ​គឺជា​ការជជែក​ប្រកបដោយ​អត្ថន័យ។ … Read more

គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ជាតិ​បារាំង ត្រូវបាន​ពិន័យ​ជា​ប្រា​ក់ជាង 1,000 ដុល្លារ​អាម៉េរិក ពីបទ​ខ្វះ​ការទទួលខុសត្រូវ ដោយ​សារ​តែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​ម្នាក់ ​រហូតដល់​ងាប់។ តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា បានសម្រេច​ថា ក្រុមហ៊ុន​ផ្លូវដែក​ជាតិ (SNCF) បានធ្វើ​ឱ្យមាន​កំហុស​ទា​ក់​ទិន​នឹង​បញ្ហា​ខ្វះ​ការទទួលខុសត្រូវ បន្ទាប់ពី​មាន​ករណី​រថភ្លើង​មួយ​​ខ្សែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​រហូតដល់​ងាប់ កាលពី​ខែមករា។ ការចោទប្រកាន់​ខាងលើ​នេះ​អាចដាក់​ពិន័យ​ជា​ប្រាក់​ឡើងដល់ 75,000 អឺរ៉ូប (ជាង 80,000 ដុល្លារ​អាម៉េរិក) និង​ដាក់ពន្ធនាគារ 5 ឆ្នាំ។ ក៏ប៉ុន្តែ តុលាការ​បានសម្រេច​ពិន័យ​ជា​ប្រាក់​ត្រឹមតែ 1,000 អឺរ៉ូ (ជាង 1,000 ដុល្លារ​អាម៉េរិក) ចំពោះ SNCF។ SNCF ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ប្រាក់​ជំងឺ​ចិត្ត​បន្ថែមចំនួន 2,000 អឺរ៉ូ (ជិត 2,200 ដុល្លារ​អាម៉េរិក) ដល់​ម្ចាស់​ពីរ​នាក់​របស់​សត្វ​មួយ​ក្បាល​ឈ្មោះ Neko ដែល​ត្រូវ​រថភ្លើង​កិន​នោះ​ផងដែរ។ រឿងរ៉ាវ​ខាងលើ​បាន​កើតឡើង​កាលពី​ខែមករា 2023។ កាលណោះ Georgia និង​កូនស្រី Melaina អាយុ 15 ឆ្នាំ បានឃើញ … Read more

យាន Caravan កូន​កាត់​ អាច​បរបាន​ទាំង​នៅលើ​គោក ទាំង​នៅលើ​ផ្ទៃ​ទឹក

(តួ​ក​គី) – ក្រុមហ៊ុន​ធុរកិច្ច​ថ្មី SealVans បង្ហាញ​យាន​គំរូ caravan ពីរ​ម៉ូ​ដែល​ដ៏​ទំនើប ដែលជា «កូនកាត់» រវាង​រថយន្ត និង​កូន​នាវា អាច​បើក​បរបាន​នៅលើ​គោក និង​លើទឹក។ ក្រោយពី​​អភិវឌ្ឍ​បាន​ជោគជ័យ​កាលពី​ឆ្នាំ​កន្លង ក្រុមហ៊ុន SealVans កំពុង​នាំយក​យាន caravan កូនកាត់​ចូលក្នុង​ទីផ្សារ​អឺរ៉ុប។ កំណែ​​ដែល​​រួមមាន Seal 4.2 ម៉ែត្រ និង Seal 7.5 ម៉ែត្រ នេះ ផ្ដល់ជូន​អតិថិជន​ទាំងឡាយណា​ដែល​ចង់​ទទួលបាន​បទពិសោធន៍​នៃ​ការធ្វើដំណើរ​ទាំង​នៅលើ​ដីគោក ទាំង​នៅលើ​ផ្ទៃ​ទឹក ដោយ​មិនបាច់​ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 04 កក្កដា។ Seal 4.2 ម៉ែត្រ គឺជា​កំណែ​តូច​ល្មម មាន​ទម្ងន់​មិន​ដល់ 750 គីឡូក្រាម សម្រាប់​ដំណើរ​ផ្លូវ​ជិត។ ចំណែក Seal 7.5 ម៉ែត្រ អាចដាក់​បាន​មនុស្ស​ពី 3 ទៅ 4 នាក់ និង​សម្រាប់​ដំណើរ​ផ្លូវ​ឆ្ងាយ។ … Read more

ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

Foxconn ត្រៀម​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​គម្រោង​ពីរ​នៅ​ប្រទេស​វៀតណាម ក្នុងនោះ​​ក៏​មានការ​ផលិត​គ្រឿងបន្លាស់​សម្រាប់​រថយន្ត​អគ្គិសនី​ផងដែរ។ ឥរិយាបថ​ខាងលើនេះ​បញ្ជាក់​អំពី​ផែនការ​ធ្វើ​សកលភាវូបនីយកម្ម​រ​បស់ Foxconn ដើម្បី​ក្លាយជា «អ្នកលេង» នៅក្នុង​វិស័យ​​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ក្រោយពី​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​ផ្ដោតលើ​ការដំឡើង​ផលិតផល​ឱ្យ Apple និង​បណ្ដា​ក្រុមហ៊ុនធំៗដទៃទៀត។ ក្រុមហ៊ុន​​ខ្នាត​យក្ស​របស់​តៃវ៉ាន់ តាមរយៈ Foxconn Singapore នឹង​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​តំបន់ឧស្សាហកម្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ដែល​នឹង «ផ្ដោតលើ​ការផលិត​គ្រឿងបន្លាស់​សម្រាប់​យានយន្ត​អគ្គិសនី ប្រព័ន្ធ​បញ្ជា និង​បណ្ដា​ផលិតផល​បច្ចេកវិទ្យា​ដ​ទៃទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អនាគត»។ នេះ​បើតាម​ទំព័រ Reuters។ គម្រោង​ខាងលើនេះ​នឹង​ជួយ​បង្កើន​ខ្ទង់​វិនិយោគ​សរុប​របស់ Foxconn នៅ​អាស៊ីអាគ្នេយ៍ ឡើងដល់ 3 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

AI នឹង «លុបបំបាត់» ការងារ​របស់​អ្នកសរសេរ​កម្មវិធី​នៅ​ប្រាំ​ឆ្នាំ​ខាងមុខ​?

Emad Mostaque ដែលជា CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Stability AI យល់ថា នៅ​ប្រាំ​ឆ្នាំ​ខាងមុខ AI (បញ្ញា​សិប្បនិម្មិត) នឹង​ដណ្ដើម​ការងារ​ទាំងអស់​របស់​អ្នកសរសេរ​កូដ​កម្មវិធី ហើយ​បង្កើតបានជា​បដិវត្តន៍​ផ្នែក​ទំនាក់ទំនង។ នៅក្នុង​កិច្ច​សម្ភាស​លើ​ទំព័រ Mindsets Podcast លោក Emad Mostaque សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Stability AI បាន​វាយតម្លៃ​ប្រកបដោយ​ភាពអវិជ្ជមាន​ទាក់ទិន​នឹង​អនាគត​របស់​អ្នកសរសេរ​កម្មវិធី ដោយសារតែ​ឥទ្ធិពល​របស់ AI។ ដើម្បី​បន្ថែម​ពីលើ​ការអះអាង​ដែលថា «ប្រាំ​ឆ្នាំ​ទៀត​នឹង​មិនមាន​អ្នកសរសេរ​កូដ​ណា​ម្នាក់​ជាម​នុស្ស» លោក Mostaque បាន​លើកយក​របាយការណ៍រ​បស់ GitHub ដែល​បញ្ជាក់ថា ក្នុងចំណោម​កូដ​ដែល​ត្រូវបាន​ក្រុម​អ្នកសរសេរ​​កម្មវិធី​​ដាក់ចូល​ក្នុង​ថ្នាល​បច្ចេកវិទ្យា​មួយ​នេះ ​គឺមាន 41% ជា​កូដ​ដែល​ត្រូវបាន​សរសេរ​ដោយ​បញ្ញា​សិប្បនិម្មិត។ «ក្នុង​បី​ខែ​កន្លង Stability AI បាន​យកឈ្នះ​លើ Bitcoin និង Ethereum នៅលើ GitHub ដោយ​ក្លាយជា Open Source ដែល​ពេញនិយម​ជាងគេ​លើ​ពិភពលោក។ ប្រការនេះ​បានបង្ហាញ​អំពី​ភាព​ទាក់ទាញ​ដ៏​ខ្លាំងក្លា​របស់ AI…» លោក Mostaque ថ្លែង​ដូច្នេះ។ … Read more

Elon Musk ហាត់​ក្បាច់គុន​ជាមួយ​គ្រូបង្វឹក​បីនាក់​ក្នុងពេល​តែមួយ ដើម្បី​ផ្ដួល​​ម្ចាស់​ Facebook

មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ទទួលយក​ការ​បង្វឹក​ពី​កំពូល​អ្នក​គុន​និយម UFC, កំពូល​អ្នក​ចំបាប់​ជនជាតិ​កាណាដា និង​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ជូ​ជិត​ស៊ូ ហើយ​ក៏បាន​បង្ហោះ​រូបថត​ចំអក​ឱ្យ Mark Zuckerberg ទៀតផង។ យោងតាម Business Insider មហាសេដ្ឋី Elon Musk កំពុងតែ​បង្ហាញ​ភាពម៉ឺងម៉ាត់​ក្នុងការ​រៀបចំ​គម្រោង​ផ្ដួល​មហាសេដ្ឋី Mark Zuckerberg នៅលើ​សង្វៀន​ប្រដាល់។ កាលពី​ថ្ងៃទី 04 កក្កដា កំពូល​អ្នក​ប្រដាល់​របស់ UFC លោក Georges St-Pierre បាន​បង្ហោះ​រូប​ដែល​លោក​បាន​ថត​ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla, អ្នក​ចំបាប់​ជនជាតិ​កាណាដា លោក John Danaher និង​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ជូ​ជិត​ស៊ូ លោក Lex Fridman។ «ការហ្វឹកហាត់​ដ៏​អស្ចារ្យ​ជាមួយនឹង​បុរស​បីនាក់​ដែល​ខ្ញុំ​គាំទ្រ​បំផុត» លោក Georges St-Pierre សរសេរ​លើ​បណ្ដាញ​សង្គម Twitter ដូច្នេះ។ ប៉ុន្តែ លោក​មិនបាន​ឱ្យដឹង​អំពី​ទីកន្លែង និង​ពេលវេលា​នៃ​ការហ្វឹកហាត់​នេះទេ។ ប៉ុន្មាន​ម៉ោង​ក្រោយមក លោក Musk ក៏​បញ្ចេញយោបល់៖ «ការហ្វឹកហាត់​នេះ​ពិតជា​សប្បាយ​ណាស់។ … Read more

ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla លោក Elon Musk ​រក​បាន​ 96.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​ម្ចាស់​ក្រុមហ៊ុន Meta លោក Mark Zuckerberg រកបាន 59 ពាន់​លាន​ដុល្លារ។ នៅក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2023 មនុស្ស​ចំនួន 500 នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក រកបាន​ប្រាក់​សរុប 852 ពាន់​លាន​ដុល្លារ។ បើ​គិត​ជា​មធ្យមភាគ មនុស្ស​ម្នាក់​រកបាន 14 លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។ នេះ​គឺជា​កំណើន​​ពាក់​កណ្ដាល​​ឆ្នាំ​ល្អ​បំផុត​របស់​ពួកគេ រាប់​ចាប់ពី​ចុងឆ្នាំ 2020 ជា​ពេលដែល​សេដ្ឋកិច្ច​ចាប់ផ្ដើម​ងើប​ឡើងវិញ​ក្រោយ​សម័យ​កូ​វីដ។ នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg Billionaires Index។ បណ្ដា​មហាសេដ្ឋីប្រាំ​រូប​​ដែលមាន​ទ្រព្យ​កើនឡើង​រហ័ស​ជាងគេ​លើ​ពិភពលោកនៅ​ 6 ខែ​ដើម​ឆ្នាំ​នេះ​ រួមមាន Elon Musk (96.6 ពាន់​លាន​ដុល្លារ), Mark Zuckerberg (58.9 ពាន់​លាន​ដុល្លារ), Jeff Bezos (47.4 ពាន់​លាន​ដុល្លារ), … Read more

នាវាមុជទឹក Titan ប្រហែលជា​បាន​រក​វិធី​ងើប​ឡើង​មុនពេល​ត្រូវ​គាប​ខ្ទេច

អតីត​ទីប្រឹក្សា​របស់ OceanGate និយាយថា នាវាមុជទឹក Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​ងើបឡើង​មកលើ​ផ្ទៃ​ទឹក មុនពេល​ត្រូវបាត់​​ខ្លួន និង​ត្រូវ​គាប​ខ្ទេច​ដោយ​សម្ពាធ​ទឹក។ លោក Rob McCallum អតីត​ទីប្រឹក្សា​ផ្នែក​ទីផ្សារ​​របស់​ក្រុមហ៊ុន OceanGate កាលពី​ថ្ងៃទី 01 កក្កដា​ បានឱ្យដឹងថា លោក​បាន​ដឹងព័ត៌មាន​បឋម​អំពី​ដំណើរ​ចុងក្រោយ​របស់ Titan ជា​នាវាមុជទឹក​ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​កាលពី​ថ្ងៃទី 18 មិថុនា 2023 ពេល​កំពុងចុះ​ទៅ​​ទស្សនា​សាក​សព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ «របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន​បន្ទាប់ពី​គ្រោះថ្នាក់​កើតឡើង​បង្ហាញថា នាវា Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​រក​វិធី​ងើបឡើង​ពេល​ស្ថិតក្នុង​ជម្រៅ 3,500 ម៉ែត្រ បន្ទាប់ពី​វា​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ មុនពេល​ត្រូវ​គាប​បែកខ្ទេច​ដោយ​សម្ពាធ​ទឹក​នៅ​បាតសមុទ្រ» លោក Rob McCallum ថ្លែង​ដូច្នេះ។ វត្ថុ​ធ្ងន់​នោះ​គឺជា​របស់​ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ Titan ដើម្បីឱ្យ​វា​អាច​មុជ​ចុះ​ជ្រៅ​ទៅ​បាតសមុទ្រ។ មនុស្ស​នៅក្នុង​នាវា​​នឹង​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​នៅពេល​ចង់ឱ្យ​នាវា​ងើបឡើង​មកលើ។ យោងតាម​ការវិភាគ ការ​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​គឺ​មានន័យថា អ្នកបញ្ជា​នាវា​បា​នរក​វិធី​លុបចោល​ដំណើរ​នេះ ហើយ​អ្នក​នៅក្នុង​នាវា​ទំនងជា​បានដឹងថា​ នាវា​កំពុងមាន​បញ្ហា។ លោក Rob McCallum ​គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ដំណើរ​​ផ្សងព្រេង EYOS Expeditions។ … Read more

Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល Fiesta ដើម្បី​ទុក​កន្លែង​ឱ្យ SUV Explorer អគ្គិសនី

Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល​ដែល​លក់ដាច់​បំផុត Fiesta ដើម្បី​ត្រៀម​សម្រាប់​អនាគត​ដែល​ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង នោះ​គឺ​រថយន្ត SUV Explorer អគ្គិសនី​ដែល​ផលិត​នៅ​អាល្លឺម៉ង់​។ យោងតាម Autocar ម៉ូ​ដែល Fiesta ចុងក្រោយ​នឹង​ចាក​ចេញពី​រោងចក្រ​ដំឡើង​នៅ​ថ្ងៃទី 07 កក្កដា​ខាងមុខ។ ក្រោយ​រយៈ​ពេល 47 ឆ្នាំ និង 8 ជំនាន់ យុគសម័យ Fiesta កំពុងតែ​ត្រូវបាន​បញ្ចប់​ដើម្បី​ទុក​កន្លែង​ឱ្យ​រថយន្ត​អគ្គិសនី។ ឥរិយាបថ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​អាម៉េរិក​នេះ​ប្រកាសថា Ford នឹង​ក្លាយជា​យីហោ​ផលិត​រថយន្ត​អគ្គិសនី​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​នៅ​អឺរ៉ុប​គិត​ត្រឹម​ឆ្នាំ 2030 តទៅ។ Ford នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ចំនួន 9 ម៉ូ​ដែល​សម្រាប់​ឆ្នាំ 2024។ Ford ក៏បាន និង​កំពុង​សហការ​ជាមួយ Volkswagen ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 1.2 លាន​គ្រឿងក្នុង 6 ខែ​ខាងមុខ។

អ៊ីស្រាអែល​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក តម្លៃ 3 ពាន់​លាន​ដុល្លារ

ក្រសួងការពារជាតិ​អ៊ីស្រាអែល ប្រកាសថា ប្រទេស​នេះ​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 របស់​សហរដ្ឋ​អាម៉េរិក​ចំនួន 25 គ្រឿង​ថែមទៀត ទៅតាម​កិច្ចព្រមព្រៀង​តម្លៃ 3 ពាន់​លាន​ដុល្លារ។ «កិច្ចព្រមព្រៀង​នឹង​រួមចំណែក​ក្នុងការ​រក្សា​ទំនាក់ទំនង​រវាង​បណ្ដា​ក្រុមហ៊ុន​អាម៉េរិក និង​វិស័យ​ឧស្សាហកម្ម​ការ​ពារ​ជាតិ​របស់​អ៊ីស្រាអែល» ក្រសួងការពារជាតិ​អ៊ីស្រាអែល​ប្រកាស​កាលពី​ថ្ងៃទី 02 កក្កដា រម្លឹក​ដល់​ការទិញ​យន្ត​ហោះ​ចម្បាំង F-35 ចំនួន 25 គ្រឿង​បន្ថែម​ពី​សហរដ្ឋ​អាម៉េរិក​ក្នុងតម្លៃ 3 ពាន់​លាន​ដុល្លារ។ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវបាន​អនុវត្ត​ពេញលេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។ យោងតាម​ក្រសួងការពារជាតិ​អ៊ីស្រាអែល ការ​ទិញដូរ​អាវុធ​នេះ​ទទួលបាន​ការឧបត្ថម្ភ​តាមរយៈ​កញ្ចប់​ជំនួយ​ផ្នែក​ការពារជាតិ​ដែល​ប្រទេស​នេះ​ទទួល​ពី​សហរដ្ឋ​អាម៉េរិក។ ក្រុមហ៊ុន Lockheed Martin និង Pratt & Whitney របស់​សហរដ្ឋ​អាម៉េរិក បាន​យល់​ព្រមឱ្យ​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ​អ៊ីស្រាអែល ចូលរួម​ក្នុង​ដំណើរ​ការផលិត​គ្រឿងបន្លាស់​យន្តហោះ។ កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង F-35 របស់​ប្រទេស​អ៊ីស្រាអែល ពី 50 ឡើងដល់ 75 គ្រឿង។ អ៊ីស្រាអែល​គឺជា​ប្រទេស​ដំបូងគេ​​ក្រៅពី​សហរដ្ឋ​អាម៉េរិក ដែលមាន​យន្តហោះ​ចម្បាំង F-35។ ប្រទេស​នេះ​ទទួលបាន F-35 ដំបូង​កាលពី​ឆ្នាំ 2016 និង​បាន​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​កាលពី​ឆ្នាំ 2018៕