ប្រព័ន្ធ Li-Fi លឿនជាង Wi-Fi 100 ដង
Li-Fi ដែលជាស្ដង់ដាបញ្ជូនទិន្នន័យដោយមិនប្រើប្រាស់ខ្សែ 802.11bb មានល្បឿន 224 Gb/វិនាទី លឿនជាង 100 ដង បើធៀបនឹង Wi-Fi បច្ចុប្បន្ន។ យោងតាមប្រកាសកាលពីថ្ងៃទី 13 កក្កដា 2023 របស់សមាគមវិស្វករអគ្គិសនី និងអេឡិចត្រូនិច (IEEE) ប្រព័ន្ធ 802.11bb ត្រូវបានដាក់ចូលទៅក្នុងបញ្ជីស្ដង់ដានៃការបញ្ជូនទិន្នន័យតាមអ៊ីនធើណិតដោយមិនប្រើខ្សែប្រភេទថ្មី។ ប្រការនេះនឹងជួយបង្កើនល្បឿននៃការដាក់ពង្រាយ និងការបញ្ចូលស្ដង់ដាបច្ចេកវិទ្យាបញ្ជូនទិន្នន័យថ្មីនេះទៅក្នុងជីវភាពប្រចាំថ្ងៃ។ បច្ចុប្បន្ន ស្ដង់ដាថ្មីបំផុតរបស់ Wi-Fi បានវិវត្តឡើងដល់កម្រិត 802.11be ដែលត្រូវបានហៅថា Wi-Fi 7 ដោយមានល្បឿនខ្ពស់បំផុតត្រឹម 30 Gb/វិនាទី លឿនជាងបីដងធៀបនឹងកម្រិត 9.7 Gb/វិនាទីនៅលើ Wi-Fi 6។ ចំណែកស្ដង់ដា Wi-Fi ដែលពេញនិយមនាបច្ចុប្បន្នគឺ 2.4 GHz និង 5 GHz ដែលមានល្បឿនប្រហែលពី 200 Mb/វិនាទី ទៅ 1.3 Gb/វិនាទី។ ក្នុងគ្រាដែល … Read more