Mori JP Tower ៖ អគារ​ទប់​ទល់​នឹង​រញ្ជួយ​ដី​ខ្ពស់​ជាង​គេ​នៅ​ជប៉ុន

(តូក្យូ) – Mori JP Tower ដែលជា​អគារ​ខ្ពស់​បំផុត​នៅប្រទេស​ជប៉ុន (325.2 ម៉ែត្រ) មានទីតាំង​នៅ​​តំបន់ Azabudai Hills។ អគារ​ Mori JP Tower​ មាន​សមត្ថភាព​ទប់​ទល់​នឹង​គ្រោះ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​រហូត​ដល់ 9 រិចទ័រ​។ អគារ​នេះ​ក៏មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​បរិស្ថាន​ផងដែរ ព្រោះ​អគ្គិសនី​ទាំង​អស់​គឺ​មាន​ប្រភព​ពី​ថាមពល​អាច​កកើត​ឡើងវិញ​ ខណៈ​ដែល​ទឹក​ភ្លៀង​ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង​វិញ​សម្រាប់​ការ​ស្រោច​រុក្ខជាតិ និង​អនាម័យ​។ ខាង​ក្នុង​ Mori JP Tower មាន​បន្ទប់​ការិយាល័យ និង​បន្ទប់​ស្នាក់​នៅ​ចំនួន 64 ជាន់​​ រួម​នឹង​សម្ភារៈ​ទំនើប​ៗ​។ អគារ​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ក្លាយ​ជា​និមិត្តរូប​ថ្មី​របស់រាជធានី​តូក្យូ​ ដោយ​​មាន​សុវត្ថិភាព​ ស្ថិរភាព និង​ទាន់​សម័យ​។

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

សំណង់​ថ្មី​​មួយ​ក្រុម​ដែល​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ឌូបៃ

តំបន់​ចម្រុះ​ One Za’abeel ដែល​រួម​មាន​អគារ​ចំនួន​​ពីរ​ កម្ពស់​ 305 ម៉ែត្រ និង 235 ម៉ែត្រ ហើយ​នៅ​កណ្ដាល​គឺជា​ស្ពាន​ដែល​មាន​ប្រវែង 230 ម៉ែត្រ​​ដ៏​ពិសេស​។ តំបន់​ចម្រុះ​ One Za’abeel ដែល​ទើប​សង់​ថ្មី​នៅ​ឌូបៃ របស់ អេមីរ៉ាត​អារ៉ាប​រួម​ ត្រូវ​បាន​សាងសង់​ដោយ​ក្រុម​ហ៊ុន​ជប៉ុន Nikken Sekkei។ One Za’abeel មាន​រចនា​សម្ព័ន្ធ cantilever វែង​បំផុត​លើពិភពលោក​ ពោល​គឺ​ប្រហែល 66 ម៉ែត្រ​។ នេះ​បើ​តាម​ Design Boom ចុះ​ផ្សាយ​កាលពី​ថ្ងៃទី 01 មករា 2024​។ Cantilever គឺជា​រចនា​សម្ព័ន្ធ​ផ្ដេក​​ដែល​ត្រូវ​បាន​ភ្ជាប់​តែ​មួយ​ចំហៀង​ទៅ​នឹង​សសរ​បញ្ឈរ​។ One Za’abeel រួម​មាន​អគារ​កប់​ពពក​ចំនួន​ពីរ​ គឺ The Tower និង The Residences ដែល​តភ្ជាប់​នឹង​គ្នា​ដោយ​ស្ពាន​បិទជិត​មួយ​ដែល​មាន​ឈ្មោះ​ថា The Link។ ដោយ​ស្ថិត​នៅ​ច្រក​ចូល​ទៅ​កាន់​តំបន់​ហិរញ្ញវត្ថុ​នៅ​កណ្ដាល​ក្រុង​ឌូបៃ គម្រោង​នេះ​គឺជា​ចំណុច​លេច​ធ្លោ​ចំពោះ​ភ្ញៀវ​ដែល​មក​ពី​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ឌូបៃ​។ សំណង់​នេះ​ឆ្ពោះ​ទៅ​រកការ​បង្កើត​សហគមន៍​សកម្ម​ធំ​មួយ​ ដែល​​បម្រើ​​ប្រជាជន … Read more

រឿង​ TikToker បន្ថែម​ទង់ជាតិ​ថៃ​ទៅ​ក្នុង​វីដេអូ​ថត​នៅ​អង្គរវត្ត ខាង​ «វៀតណាមកំពុង​មាន​ចំណាត់​ការ»

តំណាង​មន្ទីរ​វប្បធម៌ និង​កីឡានៃ​ទីក្រុង​ហូជីមិញ ​ឱ្យ​ដឹង​ថា បាន​ក្ដាប់​បាន​ព័ត៌មាន និង​កំពុង​សហការ​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​មាន​ចំណាត់ការ​លើ​ TikToker វៀតណាម ហឿ ក្វុកអាញ់ (Hua Quoc Anh) ដែល​បាន​បង្ហោះ​វីដេអូបង្ហាញ​ពី​​ទិដ្ឋភាព​អង្គរបស់​កម្ពុជា​ ប៉ុន្តែ​បន្ថែម​រូប​ភាព​ស្ដេច​ថៃ និង​ទង់ជាតិ​ថៃ​។ ការ​បញ្ជាក់​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 16 វិច្ឆិកា 2023 ដោយ​លោក ឡាំ ង៉ូ​ហ្វាំងអាញ់ ប្រធាន​មន្ទីរ​វប្បធម៌ និង​កីឡា នៃ​ទីក្រុង​ហូជីមិញ ជា​ទីដែល​ TikToker ហឿ ក្វុកអាញ់​ រស់​នៅ​។ ប្រធានមន្ទីររូប​នេះ​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​របាយការណ៍​ផ្លូវ​ការ​ មន្ទីរ​វប្បធម៌ និង​កីឡា​របស់​ទីក្រុង​ហូជីមិញ នឹង​សហការ​ ក៏​ដូច​ជា​មាន​មិត​សមស្រប​ចំពោះ​បញ្ហា​ដែល​ពាក់​ព័ន្ធ​។ ចំណែក​លោក ហ្វាំ ង៉ុក អនុប្រធាន​មន្ទីរ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​ការ​រំលោភ​បំពាន​ច្បាប់​របស់ TikToker វៀតណាម ហឿ ក្វុកអាញ់ កើត​ឡើង​នៅ​ខាង​ក្រៅ​ប្រទេស​វៀតណាម ទើប​អាជ្ញាធរ​វៀតណាម​ត្រូវ​ការ​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ មុន​នឹង​មាន​ចំណាត់​ការ​។ មុន​នោះ នៅលើ​ទំព័រ​ TikTok របស់​ខ្លួន ហឿ ក្វុកអាញ់ … Read more

ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម ចំណាយ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ សាងសង់​រោង​ចក្រ​នៅ​ឥណ្ឌូណេស៊ី

កាល​ពី​ថ្ងៃទី 6 វិច្ឆិកា ប្រធាន​ការិយាល័យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Moeldoko បាន​ឱ្យ​ដឹង​ថា VinFast ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម នឹង​ដាក់​ទុន​វិនិយោគ 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ លោក Moeldoko បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា «ក្រុម​ហ៊ុន​រថយន្ត​វៀតណាម​នឹង​វិនិយោគ​ 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​នឹង​សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​»។ យោង​តាម​លោក Moeldoko ក្រុម​ហ៊ុន​ VinFast គឺជាមួយ​ក្នុង​ចំណោម​​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ធំ​ៗ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ ការ​វិនិយោគ​របស់​ VinFast នៅ​ឥណ្ឌូណេស៊ី​ នឹង​​រួច​ចំណែក​ជួយ​បង្ក​បង្កើត​បណ្ដាញ​ EV នៅ​ប្រទេស​នេះ​។ កាលពី​ថ្ងៃទី 31 តុលា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​ផលិត​រថយន្ត​ឥណ្ឌូណេស៊ី (Gaikindo) លោក Kukuh Kumara បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន VinFast កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បង្ហើយ​ការ​ងារ​នានា​ជាមួយ​នឹង​​ភាគី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ មុន​ពេល​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​នេះ​ជា​ផ្លូវ​ការ​៕

«អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

Eddie Jacobson មិន​ធ្លាប់​ស្នើសូមជំនួយ​ពី​​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​ប្រធានាធិបតី​អាម៉េរិក Harry Truman ម្ដង​ណា​ឡើយ ប៉ុន្តែ​នៅ​ខែ​មីនា 1948 លោក Eddie បាន​សូមជំនួយ​បន្ទាន់​ជា​លើក​ដំបូង​។ ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​រាង​ពង​ក្រពើ (The Oval Office) ក្នុងសេតវិមាន កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បាន​ស្នើ​សូម​ឱ្យ​ប្រធានាធិបតីអាម៉េរិក Truman ​ជួប​ពិភាក្សា​ជាមួយ​នឹង លោក Chaim Weizmann ដែល​ជា​អតីត​មេដឹក​នាំ​របស់​អង្គការ​ហ្ស៊ីយ៉ូនពិភពលោក​ (World Zionist Organization) និង​ជា​មេដឹក​នាំ​ផ្នែក​ស្មារតី​របស់​ចលនា​នេះ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត 2,000 ឆ្នាំ​។ «លោក​ត្រូវ​តែ​ជួប​បណ្ឌិត Weizmann។ លោក​ត្រូវ​តែ​គាំទ្រ​រដ្ឋជ្វីហ្វ​មួយ​ដែល​ឯករាជ​» លោក Jacobson ដែល​ជា​អ្នក​ជំនួញ​អាម៉េរិក​ដើម​កំណើត​ជ្វីហ្វ​ បាន​និយាយដូច្នេះ​​ជាមួយលោក Truman ដែល​ជា​ប្រធានាធិបតី​ទី 33 របស់​សហរដ្ឋ​អាម៉េរិក​។ សំណើនេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី Truman មិន​សប្បាយ​ចិត្ត និង​ខឹង​សម្បា​។ យោង​តាម​ប្រវត្តិវិទូនានា … Read more

​ឥណ្ឌា​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​យានយន្ត​អគ្គិសនី​នៅ​ឆ្នាំ​ 2028

បើទោះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង ការ​កើន​ឡើង​នៃ​ចំនួន​យានយន្ត​​អគ្គិសនី​ដែល​បាន​លក់​ចេញ​​បាន​នាំ​ឱ្យ​ការ​​វិនិយោគ​ទៅ​លើ​វិស័យ​ផលិត​យានយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា​មាន​កាន់​តែ​ច្រើន​ ដែល​គ្រោង​នឹង​សម្រេច​បាន​​មួយ​លាន​គ្រឿង​ក្នុងរង្វង់​ 5 ឆ្នាំ​ខាងមុខ​។ ទំព័រសារព័ត៌មាន​សេដ្ឋកិច្ច​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម PHD រួម​នឹង​ក្រុម​ហ៊ុន​ប្រឹក្សា Avalon ឱ្យ​ដឹង​ថា ចំនួន​យានយន្ត​អគ្គិសនី​នៅឥណ្ឌា​អាច​សម្រេច​បាន​ 9.7 លាន​គ្រឿង​នៅ​ឆ្នាំ 2028​ ក្នុងនោះ​ ទីផ្សារ​គ្រឿង​បន្លាស់​សម្រាប់​យានយន្ត​​អគ្គិសនី​គ្រោង​នឹង​កើន​ពី 1.25 ពាន់​លាន​ដុល្លារអាម៉េរិក​​ក្នុង​ឆ្នាំ 2023 ឡើង​ដល់ 13 ពាន់​លាន​ដុល្លារ​​​នៅ​ឆ្នាំ 2028​។ ទន្ទឹម​នឹង​ទីផ្សារ​មួយ​ដែល​កំពុង​រីក​ចម្រើន​ បណ្ដា​គោល​នយោបាយ​របស់​រដ្ឋាភិបាលឥណ្ឌា​ មាន​ជា​អាទិ៍ FAME II និង​កម្មវិធី​លើក​ទឹក​ចិត្ត​នានា​ ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​វិស័យ​យាន​យន្ត​​អគ្គិសនី​នៅ​ប្រទេស​នេះ​​​អាច​មាន​ចំណែក​ក្នុង​ទីផ្សារ​ប្រមាណ​ 30% នៅ​ឆ្នាំ 2030។ ឥណ្ឌា​ក៏​រំពឹង​ថា យាន​យន្ត​អគ្គិសនី​នឹងមាន​​ចំណែក​ 80% ក្នុង​ទីផ្សារ​ទោចក្រ​យានយន្ត និង​ត្រីចក្រយាន​យន្ត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ផងដែរ​៕

រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​ ល្បឿន​ 240 គីឡូម៉ែត្រ​/ម៉ោង

(សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុនបច្ចេកវិទ្យា Aska នៅ​កាលីហ្វរញ៉ា​ខាងជើង អភិវឌ្ឍ​រថយន្ត​កាត់​ឧទ្ធម្ភាគចក្រ​អាច​រត់លើ​ផ្លូវ​គោក​ ហើយ​បន្ទាប់​មក​ហោះឡើង​ដោយ​គ្រាន់​តែ​ចុចគន្លឹះ។ Aska A5 គឺជា​រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​គំរូ​ដែល​អាច​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​អំពី​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត​។ ក្រុម​ហ៊ុន Aska បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​ឡាន​ហោះ​នេះ​តាំង​ពី​ឆ្នាំ 2018​។ ថ្មី​ៗ​នេះ ពួក​គេ​សម្រេច​បាន​គំរូ​ដំបូង​ និង​បាន​សាកល្បង​ដំណើរ​ការ​រយៈ​ពេល ​10 ​នាទី។ នេះ​បើ​តាម Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 28 សីហា​។ Aska A5 ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​ការ​ហោះ​ហើរ​សាកល្បង​​ពី​ស្ថាប័ន​គ្រប់​គ្រង​អាកាសចរណ៍​អាម៉េរិក (FAA)។ Aska គឺជា​ក្រុម​ហ៊ុន​អភិវឌ្ឍ​ឡានហោះ​ទីពីរ​ដែលត្រូវ​បាន​ FAA ផ្ដល់​លិខិត​អនុញ្ញាត​ក្នុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​ក្រុម​ហ៊ុន Alef Aeronautics។ សម្រាប់​ A5 ក្រុម​ហ៊ុន Aska ចង់​ធ្វើ​បដិវត្តលើ​វិស័យ​គមនាគមន៍​ និង​ជួយ​ឱ្យ​អ្នក​ដំណើរ​ដែល​រស់​នៅ​ឆ្ងាយពី​ការិយាល័យ ទទួល​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​។ ឡាន​ហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន 240 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ផ្លាស់​ទី​បាន 400 គីឡូម៉ែត្រ​។ Aska A5 ​ដំណើរ​ការ​ដោយ​ម៉ូទ័រអគ្គិសនី រួម​នឹង​ម៉ាស៊ីន​ឧស្ម័ន​។ A5 អាច​ហោះ​ឡើង … Read more

កងទ័ពរបស់​​ប្រទេស​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ

កងទ័ព​នៃ​ប្រទេស​នី​ហ្សេ​បានប្រកាសថា ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Bazoum និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​សេចក្ដីប្រកាស​ថ្មី។ «យើង​ជា​កងកម្លាំង​ការពារជាតិ និង​សន្តិសុខ បានសម្រេច​ចិត្ត​បញ្ចប់​របប​របស់​ប្រធានាធិបតី Mohamed Bazoum» វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យ​របស់​កង​ទ័ព​ប្រទេស​នី​ហ្សេ ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ដូច្នេះ។ លោក Amadou Abdramane បាន​ចោទថា អាជ្ញាធរ​ស៊ីវិល​គ្រប់គ្រង​បែប​ធូររលុង និងបាន​​ធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ឡើងៗ។ កង​កទ័ព​នេ​ហ្សេ​ប្រកាសថា នឹង​បិទ​ច្រកព្រំដែន និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​ប្រកាស​ថ្មី។ កងកម្លាំង​នេះ​ក៏បាន​ព្រមាន​ថា នឹងធ្វើ​ការ​​ប្រឆាំង បើ​សិន​មាន​​ការ​​អន្តរាគមន៍​ពី​បរទេស។ មុន​នោះ ប្រភពព័ត៌មាន​ដែល​ជិតស្និទ្ធ​បាន​បង្ហើប​ឱ្យដឹងថា ប្រធានាធិបតី​នី​ហ្សេ លោក Bazoum ត្រូវបាន​កងកម្លាំង​អង្គរក្ស​ឃុំខ្លួន​​នៅក្នុង​ភូមិគ្រឹះ។ ការិយាល័យ​ប្រធានាធិបតី​នី​ហ្សេ ប្រកាសថា កងទ័ព​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​វាយប្រហារលើ​​កង​កម្លាំង​អង្គរក្ស បើសិន​ពួកគេ​មិន​ដោះលែង​លោក Bazoum។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​សេត​វិមាន លោក Jake Sullivan បាន​ថ្កោលទោស​ចំពោះ​រាល់​កិច្ចប្រឹងប្រែង​ក្នុងការ​ចាប់ខ្លួន​ប្រធានាធិបតី​នី​ហ្សេ ឬ​បំផ្លាញ​រដ្ឋាភិបាល​ស៊ីវិល។ សហរដ្ឋ​អាម៉េរិក​ក៏បាន​អំពាវនាវ​ឱ្យ​កងទ័ព​នី​ហ្សេ ប្រញាប់​ដោះលែង​ប្រធានាធិបតី Bazoum។ មន្ត្រី​អង់គ្លេស​ដែល​ទទួលបន្ទុក​អភិវឌ្ឍ​អន្តរជាតិ និង​អាហ្វ្រិក … Read more

ព្រោះតែ​​រៀបការ​គគ្រឹកគគ្រេង​ឱ្យ​សុនក ស្ត្រី​ពីរ​នាក់​ត្រូវគេ​ជេរ​ពេញ​បណ្ដាញ​សង្គម

(ឥណ្ឌូណេស៊ី) – ស្ត្រី​ពីរ​នាក់​នៅ​រដ្ឋធានី​ហ្សា​ការ​តា ត្រូវ​សាធារណជន​រិះគន់​យ៉ាង​ចាស់ដៃ ហើយ​ត្រូវ​ធ្វើការ​សូម​អភ័យទោស បន្ទាប់ពី​បានធ្វើ​ពិធី​រៀបការ​យ៉ាង​គគ្រឹកគគ្រេង​ឱ្យ​សុនក​សំណព្វ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។ សុនក​ពីរ​ក្បាល​ដែលជា​ពូជ​ Alaska Malamute ត្រូវបាន​ម្ចាស់​ធ្វើ​ពិធី​រៀបការ​ឱ្យនៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា កាលពី​ថ្ងៃទី 17 កក្កដា 2023។ ពួកវា​ស្លៀកពាក់​ឈុត​ប្រពៃណី​របស់​ជនជាតិ​ជ្វា ដែល​ភាគច្រើន​រស់នៅ​លើ​កោះ​ជ្វា​របស់​ឥណ្ឌូណេស៊ី។ ពិធី​ចម្លែក​នេះ​បាន​ចំណាយ​ប្រាក់​អស់ 200 លាន​រូពៀ​ឥណ្ឌូណេស៊ី ដែល​ប្រហែល​នឹង 13,300 ដុល្លារ​អាម៉េរិក។ រូបភាព​ស្ដីពី​ពិធី​រៀបការ​សុនក​នេះ​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម ហើយក៏​ក្លាយជា​ប្រធានបទ​ជជែក​គ្នា និង​នាំឱ្យមាន​ការរិះគន់ធ្ងន់ៗ។ ម្ចាស់​របស់​សុនក​ខាងលើ កាលពី​ថ្ងៃទី 19 កក្កដា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​សូមការ​​អភ័យទោស។ Indira Ratnasari ដែលជា​ម្ចាស់​របស់​សុន​កញី ឈ្មោះ Luna បកស្រាយ​ថា «ពួកយើង​មិនមាន​ចេតនា​ប្រមាថមើលងាយ​វប្បធម៌​ឥណ្ឌូណេស៊ី និង​ជ្វា​នោះទេ»។ យោងតាម​សារព័ត៌មាន​ក្នុងស្រុក Indira Ratnasari គឺជា​បុគ្គលិក​ការិយាល័យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។ ចំណែក Valentine Cahandra ដែល​ជា​ម្ចាស់​របស់​​សុនក​ឈ្មោល Jojo បាន​អះអាងថា ពិធី​រៀបការ​នេះ​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជ្វា។ ក៏ប៉ុន្តែ ជនជាតិ​ឥណ្ឌូណេស៊ី​ជាច្រើន​មិន​ពេញចិត្ត ក្នុងនោះ​អ្នកខ្លះ​ក៏​សរសេរថា ការរៀប​ការឱ្យ​សុនក​គឺជា​រឿង​ខ្ជះខ្ជាយ​៕

ឥណ្ឌូណេស៊ី​ចំណាយ​ជាង 380 លាន​ដុល្លារ​អាម៉េរិក ទិញ​ឧបករណ៍​ការ​ពារ​ជាតិ​ 13 គ្រឿង

កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ឥណ្ឌូណេស៊ី និង​បារាំង ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។ យោងតាម​ព័ត៌មាន​ពី​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​នៅ​ហ្សា​ការ​តា បាន​បញ្ជា​ទិញ​ប្រព័ន្ធ​រ៉ា​ដា​បញ្ជា​បាញ់​ស្កាត់​ពី​ដី (GCI) GM-403 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Thales របស់​បារាំង​ ចំនួន 13 គ្រឿង ក្នុងតម្លៃ 354 លាន​អឺរ៉ូ (ប្រហែល​នឹង 386.23 លាន​ដុល្លារ​អាម៉េរិក)។ កាលពី​ថ្ងៃទី 28 មិថុនា 2023 លោក Edwin Adrian Sumantha ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី បាន​និយាយថា ប្រព័ន្ធ​រ៉ា​ដា GCI មានតម្លៃ​ប្រហែល 30 លាន​ដុល្លារ​អាម៉េរិក​/គ្រឿង។ កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ Thales និង​ក្រុមហ៊ុន​ឧស្សាហកម្ម​ការពារជាតិ PT Len … Read more

ទីក្រុង​អណ្ដែត​លើ​សមុទ្រ​​ដែល​អាចដាក់​មនុស្ស​បាន​បួន​ម៉ឺន​នាក់

(ជប៉ុន) – ទីក្រុង​អណ្ដែត Dogen មាន​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ អាច​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស 10,000 នាក់ និង​ទទួល​ទេសចរ​បាន 30,000 នាក់​ក្នុង​មួយថ្ងៃ។ ក្រុមហ៊ុន N-Ark របស់​ជប៉ុន ថ្មីៗនេះ​បានប្រកាស​គម្រោង​អភិវឌ្ឍ​ទីក្រុង​អណ្ដែត​ដែល​ផ្ដោត​សំខាន់​លើ​វេ​ជ្ជ​សាស្ត្រ ឈ្មោះ Dogen។ គំនិត​នេះ​នឹង​រួមផ្សំ​រវាង​សកម្មភាព​ផលិត​ស្បៀង ស្ថាបត្យកម្ម ទិន្នន័យ ថាមពល ជាមួយនឹង​សមុទ្រ ​នៅក្នុង​ប្រព័ន្ធ​ចម្រុះ​ដែល​ប្រើប្រាស់​ទឹកសមុទ្រ​ដូច​ទៅនឹង​តំបន់​សេដ្ឋកិច្ច​ថ្មី​ហៅថា «New Ocean»។ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​សប្ដាហ៍​កន្លង។ ដោយមាន​អង្កត់ផ្ចិត​ប្រហែល 1.58 គីឡូម៉ែត្រ និង​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ ទីក្រុង​អណ្ដែត Dogen អាចឱ្យ​មនុស្ស​រស់នៅ​ជា​អចិ​ន្ត្រៃ​យ៍​ប្រហែល 10,000 នាក់ និង​ទទួលភ្ញៀវ​ទេសចរណ៍​បាន 30,000 នាក់/ថ្ងៃ។ ពួកគេ​អាច​ទទួល​បទពិសោធន៍​ជាច្រើន​តាំងពី​បន្ទប់ពិសោធន៍​អភិវឌ្ឍ សាលារៀន ឃ្លាំង មជ្ឈមណ្ឌល​សន្តិសុខ ការិយាល័យ សេវា​ម្ហូបអាហារ មន្ទីរពេទ្យ សួន ទីលានកីឡា រហូតដល់​ស្ថានីយ​ទូរគមនាគមន៍ … Read more