សិង្ហបុរី​ក្លាយ​ជា​ «ខឿន​សេដ្ឋកិច្ច​​សេរីបំផុត​លើ​ពិភពលោក»

ប្រទេស​សិង្ហបុរី​បាន​យក​ឈ្នះ​លើ​ហុង​កុង​ ដើម្បី​ក្លាយ​ជា​ខឿន​សេដ្ឋកិច្ច​ដែល​មាន​សេរីភាព​ជាង​គេ​បង្អស់​លើ​ពិភពលោក​។ ចំណាត់ថ្នាក់​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន Fraser។ កាលពី​ថ្ងៃតី 21 កញ្ញា សារព័ត៌មាន CNBC ដកស្រង​របាយការណ៍​ឆ្នាំ 2023 របស់​វិទ្យាស្ថាន​ Fraser ឱ្យ​ដឹង​ថា សិង្ហបុរី​បាន​យក​ឈ្នះ​លើ​ហុងកុង​ (ប្រទេស​ចិន) ដោយ​បាន​ក្លាយ​ជា​ប្រទេស​/ដែន​ដី​ដែល​មាន​សេដ្ឋកិច្ច​ប្រកប​ដោយ​សេរីភាព​បំផុត​លើ​ពិភពលោក​។ ចំណែក​ប្រទេស​ស៊្វីស នូវែលសេឡង់ និង​សហរដ្ឋ​អាម៉េរិក​​ ជាប់​ចំណាត់​ថ្នាក់​ទី​បី ទី​បួន​ និង​ទីប្រាំ​ នៅ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ហុង​កុង​បាន​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទីមួយ​មក​ទីពីរ​ រាប់​ចាប់​ពី​​សន្ទស្សន៍​សេរីភាព​សេដ្ឋកិច្ច​ពិភពលោក ត្រូវ​បាន​ប្រកាស​​កាល​ពី​ឆ្នាំ 1970​។ សន្ទស្សន៍​សេរីភាព​សេដ្ឋកិច្ច​របស់​ហុង​កុង​ត្រូវ​បានព្យាករ​ថា នឹង​​ធ្លាក់​ចុះ​ជា​បន្ត​ទៀត​នា​ពេល​ខាងមុខ​។ ​អ្នក​ជំនាញ​នៅ​វិទ្យាស្ថាន​ Fraser ដែល​ជា​​អង្គការស្រាវជ្រាវ និងអប់រំឯករាជ្យ មានមូលដ្ឋាននៅប្រទេសកាណាដា បញ្ជាក់​ថា ​ការ​កំណត់​ថ្មី​ដែល​បង្ក​ឱ្យ​មាន​ឧបសគ្គ​ដល់​ការ​ធ្វើ​សមាហរណកម្ម​ទីផ្សារ​ ការ​ចំណាយ​របស់​សហគ្រាស​នានា​មាន​ការ​កើន​ឡើង​ និងការ​ជ្រើស​រើស​បុគ្គលិក​បរទេស​ត្រូវ​បាន​កាត់​បន្ថយ​​ជា​ដើម​ គឺជា​ដើម​ហេតុ​ដែល​នាំ​ឱ្យ​ហុង​កុង​ត្រូវ​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទីមួយ​៕

យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

យានអវកាស​មួយគ្រឿង​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជុំវិញ​ព្រះអាទិត្យ បាន​រកឃើញ​ចម្លើយ​ស​ម្រា​ប់​សំណួរ​ដែល​សួរ​ថា «តើ​ព្រះអាទិត្យ​គឺជា​វត្ថុ​អវកាស​ដែល​ខុសគេ​ក្នុងចំណោម​តារា​នៅក្នុង​ចក្រវាល?»។ ច្រើន​ទសវត្សរ៍​កន្លង ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ព្រះអាទិត្យ​ហាក់បីដូចជា​ខុសពី​គេ ធៀប​នឹង​ផ្កាយ​នានា​ដែល​ធ្លាប់​ត្រូវបាន​សង្កេត។ ព្រះអាទិត្យ​បាន​បំបែក​រាល់​ទម្រង់​ស្ដីពី​ផ្កាយ ព្រោះ​វា​មាន​បរិយាកាស​ដែល​ក្ដៅ​មិន​សម​ហេតុ​ផល។ សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ (ស្រទាប់​កូ​រ៉ូ​ណា – corona) អាច​ឡើងដល់​ជាង 1.1 លាន​អង្សា​សេ ស្រប​ពេលដែល​តំបន់​ហ្វូ​តូ​ស​ហ្វៀ (Photosphere) ដែលជា​ស្រទាប់​លើ​បំផុត​របស់​ព្រះអាទិត្យ​ដែល​នៅ​ខាងក្រោម និង​មាន​ចម្ងាយ 1,600 គីឡូម៉ែត្រ​ពី​បរិយាកាស​កូរ៉ូណា បែរ​ជាមាន​កម្ដៅ​ត្រឹមតែ 5,500 អង្សា​សេ​ទៅវិញ។ តាម​ធម្មតា បរិយាកាស​របស់​ផ្កាយ​មួយ​ដួង​ត្រូវបាន​ដុត​កម្ដៅ​ដោយសារ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នៅ​ខាងក្នុង​ស្នូល​របស់​វា។ ដូច្នេះ ស្រទាប់​បរិយាកាស​ខាងលើ​របស់​ផ្កាយ មិន​អាចមាន​កម្ដៅ​ខ្ពស់ជាង 200 ដង ធៀប​នឹង​ស្រទាប់​ខាងក្រោម​ឡើយ​។ ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា​​របស់​ផ្កាយ​ គួរ​ណាស់​តែ​ត្រូវ​ត្រជាក់​ជាង​ស្រទាប់​ហ្វូ​តូ​ស​ហ្វៀ។ ប្រការនេះ​បង្ហាញថា នៅមាន​អ្វីមួយ​ដែល​មនុស្ស​មិនទាន់​ដឹង កំពុងតែ​ដុត​កម្ដៅ​ផ្កាយ​មេ​របស់​ផែនដី។ នោះ​ជា​សំណួរ​ដែល​មិនមាន​ចម្លើយនៅក្នុង​រយៈពេល 80 ឆ្នាំ​កន្លង។ ថ្មីៗនេះ យានអវកាស​ព្រះអាទិត្យ (SO) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​រកឃើញ​អ្វីមួយ​យ៉ាង​ចម្លែក៖ រលក​ម៉េ​ញេ​ទិច​ប្រេកង់​ខ្ពស់ ដែល​ភាយ​ពាសពេញ​ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា។ ពី​តំបន់​ដែលមាន​ចម្ងាយ 42 គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ យាន SO បាន​ប្រើ​ប្រាស់​តេ​ឡេ​ស្កុប … Read more

ឱសថ​ដែល​អាច​ «កម្ចាត់​រាល់​ដុំ​គីស​» ទាំង​កាចទាំង​ស្លួត

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​ឱសថ​មួយ​ប្រភេទ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​រាល់​ដុំ​គិ​សរឹង ទាំង​ប្រភេទ​កាច ទាំង​ប្រភេទ​ស្លូត ដោយ​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខ​ភាពល្អ។ ការស្រាវជ្រាវ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​ប្រចាំ​មន្ទីរពេទ្យ City of Hope ដែលជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក​ធំជាងគេ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក និង​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Cell Chemical Biology កាលពី​ថ្ងៃទី 02 សីហា 2023។ គ្រាប់​ថ្នាំ​នេះ​មាន​ឈ្មោះថា AOH1996។ City of Hope ឱ្យដឹងថា ឱសថ AOH1996 ដាក់​គោលដៅ​កម្ចាត់​​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​នៅ​​ក្នុង​ដុំសាច់​មហារីក​ស្ទើរ​គ្រប់​ប្រភេទ ដែល​​បណ្ដាលឱ្យ​ដុំ​គីស​រីក​ធំ និង​កើនឡើង​ច្រើន​នៅក្នុង​រាងកាយ។ ប្រូតេអ៊ីន​នេះ​គឺជា​អង់​ទី​ហ្សែ​ន PCNA (Proliferating cell nuclear antigen) ដែល​ធ្លាប់​ត្រូវបាន​ចាត់ទុកថា មិនអាច​កម្ចាត់​បាន​។ គ្រាប់​ថ្នាំ AOH1996 កម្ចាត់​កោសិកា​មហារីក​ទៅតាម​របៀប​ដែលមាន​ការជ្រើសរើស ដោយ​យន្តការ​បំបែក​វដ្ដ​នៃ​ការបង្កើត​កូនចៅ​តាម​ធម្មតា​របស់​ដុំ​គីស ទប់ស្កាត់​កោសិកា DNA ដែលមាន​កំហុស កុំឱ្យ​បន្ត​រីកចម្រើន ធ្វើឱ្យ​ពួកវា​​មិនអាច​ចម្លង​ពី​តិច​ទៅ​ច្រើន​ទៀត​បាន។ ប្រការនេះ​នឹង​បណ្ដាលឱ្យ​កោសិកា​មហារីក​ទាំង​ឡាយ​​ត្រូវ​ងាប់​ដោយ​ឯកឯង និង​​មិន​ប៉ះពាល់​ដល់​កោសិកា​ល្អ។ អ្នកវិទ្យាសាស្ត្រ​នៅ City of Hope អធិប្បាយ​ថា PCNA … Read more

រុស្ស៊ី​នឹង​បាញ់​បង្ហោះ​យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​ដំបូង ក្រោយ​ជិត 50 ឆ្នាំ

កាលពី​ថ្ងៃទី 03 សីហា ទំព័រ RIA Novosti របស់​រុស្ស៊ី​បាន​រាយការណ៍​ថា ប្រទេស​នេះ​នឹង​បាញ់​បង្ហោះ​យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ Luna-25 នៅ​​ក្នុង​ខែ​សីហា​ខាងមុខ ដែល​នេះ​គឺជា​ជំហាន​ដំបូង​នៅក្នុង​ការវិល​ត្រលប់​មករក​កម្មវិធី​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​របស់​រុស្ស៊ី ក្រោយ​ការ​ផ្អាក​អស់​រយៈពេល​ជិត 50 ឆ្នាំ។ យោងតាម RIA Novosti កាលបរិច្ឆេទ​សម្រាប់​ការបាញ់​បង្ហោះ​យាន Luna-25 ត្រូវបាន​កំណត់​យក​វេ​លា​ទៀបភ្លឺ ថ្ងៃទី 11 សីហា 2023។ រ៉ុក្កែត Soyuz-2.1b នឹងត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស Vostochny ក្នុង​ខេត្ត Amur នៅ​វេលា​ម៉ោង 02 និង 10 នាទី (ម៉ោង​នៅ​មូ​ស្គូ) នាំយក​កំណាត់​ខាងលើ Fregat និង​ស្ថានីយ​ស្វ័យប្រវត្ត​ឡើងទៅ​កាន់​ទី​អវកាស។ បន្ទាប់​ពី​ត្រូវបាន​បាញ់​បង្ហោះ និង​ផ្ដាច់ខ្លួន​ពី​រ៉ុក្កែត កំណាត់​ខាងលើ Fregat នឹង​នាំ​ស្ថានីយ​ស្វ័យប្រវត្ត​ឆ្ពោះទៅកាន់​គន្លង​តារាវិថី​ផែនដី និង​ហោះ​សំដៅ​ឋាន​ព្រះ​ចន្ទ។ ក្រោយ​រយៈពេល​បួន​ថ្ងៃ​កន្លះ ស្ថានីយ​នេះ​នឹងហោះ​​ចូលដល់​គន្លង​តារាវិថី​ជុំវិញ​ឋាន​ព្រះ​ចន្ទ រួច​​កែប្រែ​គន្លង​គោចរ​ជាច្រើនលើក មុននឹង​ចុះចត​នៅ​តំបន់​ប៉ូល​ខាងត្បូង។ បេសកកម្ម​របស់ Luna-25 គឺជា​ការសាកល្បង​បច្ចេកវិទ្យា​នានា​ដែល​ទាក់ទង​នឹង​ការ​ចុះចត​លើ​តំបន់​ប៉ូល​របស់​ព្រះ​ចន្ទ និង​ការ​ស្រាវជ្រាវ ពិសោធ​ទៅ​លើ​​ប្រភពធនធាន​​នានា​នៅលើ​ឋាន​មួយ​នេះ ក្នុងនោះ​មានទឹក​ជាដើម។ … Read more

​ផ្ទាំងឆត្រ​ខ្នាត​យក្ស​​បាំង​ផែនដី​​ពី​ព្រះ​អាទិត្យ​ដើម្បី​​​ទប់​ទល់នឹង​ការឡើង​កម្ដៅ​ជា​សកល

អ្នកស្រាវជ្រាវ​អាម៉េរិក​មួយរូប​ស្នើឱ្យ​មានការ​ប្រើប្រាស់​ផ្ទាំងឆត្រ​​ខ្នាត​យក្ស​ដែល​ភ្ជាប់​ជាមួយនឹង​អាចម៍ផ្កាយ​ដើម្បី​កាត់បន្ថយ​កម្ដៅ​ពី​ព្រះអាទិត្យ​​ជះ​មកលើ​ផែនដី ដែល​អាច​ជួយ​ទប់​ទល់នឹង​បញ្ហា​ឡើងក​ម្ដៅ​នៅ​ទូទាំង​សកលលោក។ ផែនដី​កំពុងតែ​ឡើង​កម្ដៅ​យ៉ាង​ឆាប់រហ័ស ហើយ​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុងតែ​អភិវឌ្ឍ​ដំណោះស្រាយ​ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ។ Istvan Szapudi ដែលជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Hawaii បានលើកឡើង​នូវ​ដំណោះស្រាយ​ថ្មី​សម្រាប់​បញ្ហា​ខាងលើ នោះ​គឺ​ផ្ទាំង​ឆត្រខ្នាត​យក្ស​​​​បាំងពន្លឺ​​ព្រះអាទិត្យ​ ដែល​ភ្ជាប់​ទៅនឹង​អាចម៍ផ្កាយ។ បច្ចុប្បន្ន ការស្រាវជ្រាវ​រក​បច្ចេក​ទេស​សម្រាប់​ប្រើប្រាស់​ដំណោះស្រាយ​របស់ Istvan Szapudi អាច​ចាប់ផ្ដើម​បាន​ និង​អាចមាន​ប្រសិទ្ធភាព​ក្នុង​រង្វង់តែ​ប៉ុន្មាន​​​ទសវត្សរ៍​ខាង​មុខ​។ Szapudi បាន​បរិយាយ​អំពី​ដំណោះស្រាយ​របស់ខ្លួន​នៅលើ​ទស្សនាវដ្ដី Proceedings of the National Academy of Sciences, Phys.org កាលពី​ថ្ងៃទី 31 កក្កដា 2023។ គំនិត​ស្ដីពី​ឆត្រ​បាំង​ព្រះអាទិត្យ​ កន្លងមក​ក៏​ធ្លាប់​ត្រូវបាន​លើកឡើង ប៉ុន្តែ​គេ​ត្រូវការ​ផ្ទាំង​ឆត្រ​ដ៏​ធ្ងន់ និង​ធំ​មហិមា​ដើម្បី​អាច​ទប់​ទល់នឹង​កម្លាំង​ទំនាញ ក៏ដូចជា​ទប់ទល់​នឹង​កម្លាំង​ខ្យល់បក់​​បំ​ប៉ើង​ពី​ព្រះអាទិត្យ។ ដំណោះស្រាយ​របស់ Szapudi គឺ ការ​ប្រើ​ប្រាស់​​វត្ថុ​មាន​ទម្ងន់​ផ្ទុយ​ដែល​ត្រូវ​ចងភ្ជាប់ទៅ​នឹង​ផ្ទាំង​ឆត្រ​ ជួយ​ឱ្យ​ទម្ងន់​របស់​ផ្ទាំង​ឆត្រ និង​វត្ថុ​ផ្ទុយ ថយចុះ​ប្រហែល 3.5 លាន​តោន ទាប​ជាង​មួយរយ​ដង​បើ​ធៀប​នឹង​ការ​គណនា​អំពី​ផ្ទាំង​ច​ត្រ​មិនមាន​វត្ថុ​សម្រាប់​តោង។ គំនិត​របស់ Szapudi គឺ​ការប្រើប្រាស់​អាចម៍ផ្កាយ​ដែលមនុស្ស​ «ចាប់បាន» ធ្វើជា​វត្ថុ​មាន​ទម្ងន់​ផ្ទុយ ចៀសវាង​ការដែល​ត្រូវ​បាញ់​បង្ហោះ​ច្រើនលើក​ពី​ផែនដី។ រចនាសម្ព័ន្ធ​ដូចខាងលើ​នឹង​អាច​ត្រូវបាន​ធ្វើឡើង​យ៉ាង​រហ័ស និង​មាន​តម្លៃ​ទាប​ជាង បើ​ធៀប​នឹង​ការផលិត … Read more

ឃ្លាំង​ពេជ្រ​អាយុកាល​ជិត 13 ពាន់​លាន​ឆ្នាំ បង្ហើប​ពី​ភាវៈរស់​ក្រៅ​ផែនដី

តេ​ឡេ​ស្កុប​អវកាស​ទំនើប​បំផុត​លើ​ពិភពលោក​បាន​រកឃើញ​ឃ្លាំង​ពេជ្រ​មួយ នេះ​បើ​និយាយ​ទៅតាម​ទាំង​ន័យត្រង់ និង​ន័យធៀប។ យោងតាម​ទំព័រ Space តេ​ឡេ​ស្កុប James Webb របស់​ណា​សា បាន​រកឃើញ​ធូលី​កាបូន​ដូច​ពេជ្រ​នៅក្នុង​បណ្ដា​កាឡាក់ស៊ី​ដែល​ទំនង​ជា​បាន​​កកើតឡើង​​តែ​ប៉ុន្មាន​រយ​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់ពី​ Big Bang ដែលជា​ហេតុការណ៍​ចាប់កំណើត​របស់​ចក្រវាល។ ការរកឃើញ​នេះ​អាចជះឥទ្ធិពល​ដល់​ទ្រឹស្ដី​ដែល​ទាក់ទង​នឹង​ការវិវត្ត​របស់​គីមី​នៅក្នុង​ចក្រវាល។ កន្លងមក អ្នកវិទ្យាសាស្ត្រ​ជឿថា ដំណើរការ​នៃ​ការកកើត និង​បែងចែក​ធាតុ​រឹង​ដូចជា​កាបូន​ជាដើម ​ស៊ី​ពេលវេលា​ច្រើន មិនអាច​មាននៅ​ក្នុង​បណ្ដា​កាឡាក់ស៊ី​វ័យក្មេង។ ការរកឃើញ​ថ្មី​នេះ​បានចាប់ផ្ដើម​ពី​ការពិនិត្យមើល​​ឆ្លងកាត់​ពេលវេលា និង​លំហ​អវកាស​​នៃ​កាឡាក់ស៊ី​បុរាណ​ចំនួន 10។ អំពី​ទ្រឹស្ដី រូបភាព​ដែល​មនុស្ស​មើលឃើញ​វត្ថុ​អវកាស​មួយ គឺមាន​អត្រា​យឺត​ដូច​ទៅនឹង​ពេលវេលា​ដែល​ពន្លឺ​ពី​វត្ថុ​អវកាស​នោះ​ធ្វើដំណើរ​ដល់​ភ្នែក​របស់​មនុស្ស។ ដោយ​ការ​មើលទៅ​ទីតាំង​ដែលមាន​ចម្ងាយ​រាប់ពាន់​លាន​ឆ្នាំ​ពន្លឺ James Webb បាន​នាំមក​នូវ​រូបភាព​កាលពី 12.8 ពាន់​លាន​ឆ្នាំមុន ជា​ពេលដែល​កាឡាក់ស៊ី​ទាំងនេះ​នៅ​ក្មេង និង​ស្ថិតក្នុង​ចក្រវាល​ក្មេងខ្ចី។ ធូលី​កាបូន​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​មើលឃើញ បាន​រីកចម្រើន​ទៅជា​ម៉ូលេគុល​អ៊ី​ដ្រូ​កាបូន​ក្រអូប (PAH) ដែលជា​ប្រការ​មិនអាច​ជឿ​បាន​ថា មាននៅ​ក្នុងអំឡុងពេល​ជិត 13 ពាន់​លាន​ឆ្នាំមុន។ ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​បញ្ជាក់ថា ចក្រវាល​ក្រោយពី Big Bang ភ្លាមៗ នៅមាន​ភាព «ឯកា» ខ្លាំងណាស់ ដោយ​វា​ភាគច្រើន​មានតែ​អ៊ីដ្រូសែន និង​អេ​ល្យូ​ម។ យោងតាម​ទ្រឹស្ដី​នានា​ដែល​ត្រូវបាន​ទទួលស្គាល់​ទូលំទូលាយ បណ្ដា​ធាតុ​ដែល​រឹង​ជាង​អ៊ីដ្រូសែន និង​អេ​ល្យូ​ម សុទ្ធតែ​កកើតឡើង​ក្នុងដំណាក់កាលក្រោយៗមកទៀត … Read more

ស្ថានីយ​ថាមពលព្រះអាទិត្យ​អាច​បាញ់​បញ្ជូន​អគ្គិសនី​ទៅឱ្យ​ឋាន​ព្រះ​ចន្ទ

ក្រុម​វិស្វករ​របស់​ប្រទេស​ស្វ៊ី​ស កំពុង​រៀប​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ​ដែល​អាច​ផ្គត់ផ្គង់​អគ្គិសនី​ជា​បន្តបន្ទាប់​ទៅឱ្យ​មូលដ្ឋាន​នៅលើ​ឋាន​ព្រះ​ចន្ទ ក្នុង​ទម្រង់​រលក​មីក្រូ​វ៉េវ។ ក្រុម​វិស្វករ​នៅក្នុង​ក្រុមហ៊ុន​ហ៊ុន​ស្វ៊ី​ស Astrostrom បានបង្ហាញ​សេចក្ដីលំអិត​អំពី​ស្ថានីយ​អគ្គិសនី​ព្រះ​ចន្ទ – ផែនដី​ខ្នាត​ធំ (GE⊕-LPS)។ ស្ថានីយ​នេះ​រួមមាន​ផ្ទាំង​សូ​ឡា​រាង​អក្សរ V ជាច្រើន​ផ្ទាំង ត្រូវបាន​រៀប​ជា​រាងគូទខ្យង​នៅក្នុង​ផ្ទៃក្រឡា​មួយ​គីឡូ​ម៉ែត្រការ៉េ ដែល​អាច​បាញ់​បញ្ជូន​ថាមពល​ឡើងដល់ 23 ម៉េ​ហ្គា​វ៉ា​ត់ (MW) ទៅកាន់​មូលដ្ឋាន​របស់​មនុស្ស​នៅលើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ។ យោងតាម​ការស្រាវជ្រាវ​របស់​ក្រុម​វិស្វករ​ខាងលើ ទាំង​ស្ថានីយ GE⊕-LPS ទាំង​ផ្ទាំង​សូ​ឡា អាច​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ដែលមាន​នៅលើ​ឋាន​ព្រះ​ចន្ទ។ ស្ថានីយ​ផលិត​អគ្គិសនី​នឹងត្រូវ​បាន​បង្កើតឡើង​សម្រាប់​អ្នកស្នាក់នៅ​យូរអង្វែង ហើយ​ស្ថិតនៅក្នុង​តំបន់ Lagrange ត្រង់​ចន្លោះ​ផែនដី និង​ព្រះ​ចន្ទ ក្នុង​រយៈកម្ពស់ 61,350 គីឡូម៉ែត្រ​ពី​ផ្ទៃ​ព្រះ​ចន្ទ។ «នៅពេល​គម្រោង​ដូច GE⊕-LPS បានបញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ដំណើរ​ការផលិត និង​ដំឡើង​ផ្កាយរណប​ថាមពលព្រះអាទិត្យ យើង​នឹង​អាច​បង្កើន​វិសាលភាព​ក្នុង​ការផលិត​ផ្កាយរណប​ថាមពលព្រះអាទិត្យ​ពី​វត្ថុ​ធាតុ​ដែលមាន​នៅលើ​ឋាន​ព្រះ​ចន្ទ ដើម្បី​ផ្គត់ផ្គង់​ដល់​ភពផែនដី» Sanjay Vijendran ប្រធាន​គម្រោង​ស្រាវជ្រាវ​ថាមពលព្រះអាទិត្យ​ក្នុង​ទី​អវកាស SOLARIS របស់​អង្គការ ESA ឱ្យដឹង​ដូច្នេះ៕

ប៉ូលិស​ជាង 10 នាក់​ត្រូវបាន​ចាប់ជំរិត​​ដោយ​ក្រុម​ជន​ពាល​​នៅ​ម៉ិ​ក​ស៊ី​ក

មន្ត្រី​ប៉ូលីស​ចំនួន 14 នាក់​របស់​រដ្ឋ Chiapas នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​​បញ្ឈប់រថយន្ត និង​ចាប់ខ្លួន​នៅលើ​ផ្លូវ​ល្បឿន​លឿន។ ស្ថាប័ន​សន្តិសុខ​របស់​រដ្ឋ Chiapas ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី 27 មិថុនា 2023 បានឱ្យដឹងថា ប៉ូលិស​មួយ​ក្រុម​​ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​ចាប់ជំរិត​ពេល​កំពុងធ្វើដំណើរ​ដោយ​រថយន្ត​លើផ្លូវ​ល្បឿន​លឿន​ក្នុង​ទីរួមស្រុក Ocozocautla និង​ទីក្រុង​រដ្ឋបាល Tuxtla Gutierrez របស់​រដ្ឋ Chiapas។ ទំព័រ Reforma ផ្សាយ​ថា ក្រុម​ប្រដាប់អាវុធ​នេះ​បាន​បញ្ឈប់រថយន្ត​ដឹក​ក្រុមប៉ូលិស រួច​ប្រមូលយក​ទូរស័ព្ទ និង​បញ្ជា​ឱ្យ​ដេក​ផ្កាប់​មុខ​លើដី។ ក្រុម​នេះ​ដោះលែង​ប៉ូលិស​ជា​ស្ត្រីភេទ និង​ចាប់ជំរិត​ប៉ូលិស​ជា​បុរស​ចំនួន 14 នាក់។ កងកម្លាំង​ប៉ូលិស​របស់​រដ្ឋ​នេះ​កំពុងបើក​ការស្រាវជ្រាវ ស្វែងរក​ក្រុមប៉ូលិស​ដែល​ត្រូវ​ចាប់ជំរិត ក៏ដូចជា​ក្រុម​ជនល្មើស។ ករណី​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​កម្លាំង​អនុវត្ត​ច្បាប់ និង​ក្រុម​ជនល្មើស​នៅ Ocozocautla បាន​កើត​ឡើង​ញឹក​ញាប់​ខ្លាំង​​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ។ Ocozocautla គឺជា​តំបន់​ដែល​កើតមាន​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​​​សកម្ម​ជាងគេ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

អ្នកវិទ្យាសាស្ត្រ​បង្កើតបានទម្រង់​ដំបូង​របស់​ទារក​​ដោយ​មិន​បាច់​មាន​មេជីវិត

ក្រុម​អ្នកជំនាញ​ប្រើប្រាស់​កោសិកា​ដើម​ដើម្បី​បង្កើត​អំប្រ៊ីយ៉ុង (ទម្រង់​ដំបូង​របស់​ទារក​ក្នុង​ស្បូន) គំរូ ដោយ​មិនបាច់​មាន​ស៊ុត​មេជី​វិត​ញី ឬ​មេជី​វិត​ឈ្មោល ដើម្បី​ស្វែងយល់​អំពី​ដំណាក់កាល​ដំបូង​របស់​ទារក​ក្នុង​ផ្ទៃ។ លោកស្រី Magdalena Zernicka-Goetz សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Cambridge និង​វិទ្យាស្ថាន​បច្ចេកវិទ្យា California បាន​អធិប្បាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ខាងលើ​ ​កាលពី​ថ្ងៃទី 14 មិថុនា 2023 នៅ​សហរដ្ឋ​អាម៉េរិក។ លោកស្រី Magdalena ថ្លែងថា «យើង​អាច​បង្កើតបាន​អំប្រ៊ីយ៉ុង​គំរូ​ ​ដែល​ដូច​ទៅនឹង​ទារក​ក្នុង​ផ្ទៃ​មនុស្ស​ដំណាក់កាល​ដំបូង តាមរយៈ​ការរៀបចំ​ឡើងវិញ​នូវ​កោសិកា​ដើម​របស់​អំប្រ៊ីយ៉ុង»។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ​នឹង​ផ្ដល់ព័ត៌មាន​ដ៏​មានតម្លៃ​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​បញ្ហា​តំណពូជ និង​មូលហេតុ​នៃ​ការ​រលូត​កូន​ច្រើន​ដងដោយ​គ្មាន​កត្តា​ពី​ខាងក្រៅ។ ក៏ប៉ុន្តែ សេចក្ដីលំអិត​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​មិនទាន់​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​នៅឡើយ។

អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

យោងតាម​ការស្រាវជ្រាវ​របស់ Morgan Stanley បណ្ដា chatbot AI ដូចជា ChatGPT ឬ Google Bard ជាដើម កំពុង​តែមាន​អត្រា​អ្នកប្រើប្រាស់​ទាប​គួរឱ្យភ្ញាក់ផ្អើល។ ចាប់តាំងពី​ខែធ្នូ 2022 ChatGPT បាន​បង្ក «ព្យុះភ្លៀង» ទូទាំង​សកលលោក ដោយមាន​អ្នកប្រើប្រាស់​ជាង​មួយ​លាន​នាក់​ចុះឈ្មោះបន្ទាប់ពី​បង្ហាញ​វត្តមាន​បាន​មួយ​សប្ដាហ៍ និង​ឡើង​លើសពី 100 លាន​នាក់​ក្រោយ​រយៈពេល​ពីរ​ខែ ធ្វើឱ្យមាន​ការរត់​ប្រណាំង​ផ្នែក AI (បញ្ញា​សិប្បនិម្មិត) ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ ការរំជើបរំជួល​ខាងលើ​បាន​កន្លងផុត​យ៉ាង​លឿន​នៅពេល​អ្នកប្រើប្រាស់​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​កម្រិត​ទាប។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley ដែល​បាន​ធ្វើ​ឡើង​ទៅលើ​មនុស្ស 2,000 នាក់​នៅក្នុង​ខែមេសា បង្ហាញថា មានតែ 19% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ ឱ្យដឹងថា ធ្លាប់បាន​ប្រើប្រាស់ ChatGPT ខណៈដែល Google Bard វិញ គឺ 9%។ ចំណែក​មនុស្ស​ភាគច្រើន​ដែល​មិនទាន់បាន​ប្រើ chatbot និយាយថា នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ យ៉ាងតិច​ក៏​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ទៀត។ ភាគច្រើន អ្នកប្រើប្រាស់ … Read more

ករណី​​ធ្លាក់​យន្តហោះ​​សម្លាប់​មនុស្ស 229 នាក់ព្រោះតែ​ឆេះ​ខ្សែភ្លើង បាន​កែប្រែ​វិស័យ​អាកាសចរណ៍​ទាំង​មូល

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដឹក​មនុស្ស 229 នាក់​កាលពី​ឆ្នាំ 1998 បានធ្វើឱ្យ​មានការ​កែប្រែ​ជាច្រើន​នៅក្នុង​ស្ដង់ដា​​សុវត្ថិភាព​របស់​វិស័យ​អាកាសចរណ៍​ពិភពលោក។ កាលពី​ថ្ងៃទី 02 កញ្ញា 1998 ជើងហោះហើរ​លេខ 111 របស់​យន្តហោះ​ពាណិជ្ជកម្ម MD-11 បាន​ចេញ​ដំណើរ​ពី​ទីក្រុង New York សហរដ្ឋ​អាម៉េរិក ទៅកាន់​ប្រទេស​ស្វ៊ី​ស។ យន្តហោះ​នេះ ហោះ​ឡើង​ដោយ​រលូត​នៅវេលា​ម៉ោង 20 និង 18 នាទី។ ប៉ុន្តែ ពេល​ហោះ​ឡើងដល់​កម្ពស់ 10,100 ម៉ែត្រ ក្លិន​អាក្រក់​ក៏​ចាប់ផ្ដើម​ភាយ​ក្នុង​កាប៊ីន​អ្នកបើកបរ។ ពី​ឡុ​ត​ក៏​ដឹងថា ក្លិន​នេះ​ភាយ​ចេញពី​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ក្នុង​កាប៊ីន​ពី​ឡុ​ត ខណៈដែល​កាប៊ីន​អ្នកដំណើរ​មិនមាន​បញ្ហា។ បួន​នាទី​ក្រោយមក ក្លិន​ចម្លែក​នេះ​ក៏​ភាយ​កាន់តែខ្លាំង​នៅក្នុង​កាប៊ីន​ពី​ឡុ​ត អម​នឹង​ផ្សែង​ពណ៌​ស។ ពេលនេះ​ទើប​ក្រុម​អ្នកបើកបរ​ដឹក​ថា មាន​អគ្គិភ័យ​ក្នុង​កាប៊ីន រួច​ក៏​រាយការណ៍​ដល់​ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍។ ភ្លាមនោះ អណ្ដាតភ្លើង​ក៏​ចាប់ផ្ដើម​ឆាបឆេះ ធ្វើឱ្យ​ក្រុម​ពី​ឡុ​ត​មាន​ពេល​តិចតួច​សម្រាប់​ការ​ចុះចត​បន្ទាន់។ MD-11 ត្រូវបាន​បញ្ជា​ឱ្យ​ចុះចត​លើ​ព្រលានយន្តហោះ Halifax Stanfield (កាណាដា) ដែលមាន​ចម្ងាយ​ជាង 100 គីឡូម៉ែត្រ​ពី​យន្តហោះ។ បួន​នាទី​បន្ទាប់មកទៀត យន្តហោះ​ក៏​ហោះ​បាន​ប្រហែល 50 គីឡូម៉ែត្រ។ ក្រុម​ហោះហើរ​ក៏បាន​ស្នើឱ្យ​អូសបន្លាយ​ពេលវេលា​ហោះហើរ​ដើម្បី​បន្ទាបខ្លួន និង​បញ្ចេញ​ចោល​ឥន្ធនៈ។ … Read more

ស្ត្រី​​ជាប់ពន្ធនាគារ​ព្រោះ​​សម្លាប់​កូន​បួន​នាក់នៅ​អូស្ត្រាលី​ ត្រូវបាន​ដោះលែង

Kathleen Folbigg ជា​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​កូនតូច​បួន​នាក់ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ ក្រោយ​រយៈពេល 20 ឆ្នាំ នៅពេល​មានការ​សង្ស័យថា ត្រូវបាន​កាត់ទោស​ដោយ​អយុត្តិធម៌។ ប្រធាន​តុលាការ New South Wales កាលពី​ថ្ងៃទី 05 មិថុនា 2023 បានឱ្យដឹងថា បាន​ពិភាក្សា​ជាមួយ​អភិបាលរដ្ឋ​នេះ និង​បានស្នើ​ឱ្យមាន​ការដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ Kathleen Folbigg ក្រោយពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​បឋម​បង្ហាញថា មាន​ចំណុច​ខុស​ប្រក្រតី​ទាក់ទិន​នឹង​ការកាត់ទោស​ស្ត្រី​ដែល​ត្រូវបាន​ចោទថា​បានសម្លាប់​កូនតូច​បួន​នាក់។ Folbigg ត្រូវបាន​ដោះលែង​ក្នុង​ថ្ងៃ​ដដែល។ Kathleen Folbigg អាយុ 55 ឆ្នាំ បាន​ជាប់ពន្ធនាគា​រកា​លពី​ឆ្នាំ 2003 ដោយ​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​មនុស្ស បន្ទាប់ពី​កូន​បួន​នាក់​របស់គាត់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​រង្វង់​ជាង​មួយ​ទសវត្សរ៍ ចាប់ពី​ឆ្នាំ 1989។ Folbigg សុទ្ធតែជា​អ្នករក​ឃើញ​សាកសព​របស់កូនៗ ប៉ុន្តែ​ពុំមាន​ភស្ដុតាង​អ្វីដែល​បញ្ជាក់ថា ស្ត្រី​រូបនេះ​ជា​ជនដៃដល់។ Kathleen Folbigg ត្រូវជាប់​​ពន្ធនាគារ​ក្រោយពី​តុលាការ​យល់ថា លទ្ធភាព​ដែល​ក្មេង​បួន​នាក់​ក្នុង​គ្រួសារ​សុទ្ធតែ​បាន​ស្លាប់​ដោយ​គ្មាន​មូលហេតុ​គឺជា​រឿង «ពិបាក​ទៅរួច»។ ការសម្រេច​របស់​តុលារ​ក៏​យោងទៅលើ​ខ្លឹមសារ​នៅក្នុង​កំណត់ហេតុ​របស់ Folbigg ដែល​បាន​សរសេរ​អំពី​ការចាកចេញ​របស់កូនៗផងដែរ។ កាល​ពី​មាន​អាយុ 20 ឆ្នាំ Kathleen Folbigg បាន​រៀបការ​ជាមួយ … Read more