ជម្រើសជាតិ​អង់គ្លេស នឹង​អវត្តមាន​ខ្សែប្រយុទ្ធ Macus Rashford រហូត​ចប់​ពាន Nations League

គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស បាន​ដក​កីឡាករ Macus Rashford ចេញពី​បញ្ជី​ឈ្មោះ​កីឡាករ​ចុងក្រោយ​ដើម្បី​ត្រៀម​លេង​ក្នុង​ពាន Nations League ដោយសារតែ​កីឡាករ​របស់​ក្លិប Manchester United រូបនេះ​រងរបួស។

Rashford បាន​អវត្តមាន​ពី​ការប្រកួត​មិត្តភាព​របស់​អង់គ្លេស ដែល​លេង​ទល់នឹង​សាធារណរដ្ឋ​អៀរ​ឡង់ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ។ ក្រោយមក​សមាគម​បាល់ទាត់​អង់គ្លេស បានប្រកាស​ជា​ផ្លូវការ​ថា កីឡាករ​រូបនេះ​នឹង​អវត្តមាន​ពី​ប្រកួត UEFA Nations League ដែល​នឹង​លេង​ទល់ បែលហ្ស៊ិក និង​អ៊ី​ស្លង់។

គួរឱ្យ​ដឹង​ដែរ​ថា កាលពី​ការប្រកួត​លើក​មុន ទល់នឹង​ក្រុម បែលហ្ស៊ិក Rashford ក៏បាន​រក​គ្រាប់​បាល់​បាន 1គ្រាប់​ដែរ។ កីឡាករ​វ័យ 23ឆ្នាំ ខាងលើ ធ្លាប់បាន​ជាប់​ជម្រើសជាតិ​អាយុ​ក្រោម 16ឆ្នាំ​តាំងពី​ឆ្នាំ2012 ហើយ​ឡើងមក​ឈុត​ធំ​នៅ​ឆ្នាំ2016 ដោយ​បង្ហាញខ្លួន​បាន 47ប្រកួត និង​រក​គ្រាប់​បាល់​បាន 14គ្រាប់៕

Advertisement