នៅ ស្រីពៅ នឹងប៉ះ Ritu Phogat នៅចុងខែតុលានេះ

ស្ថាប័ន​ប្រដាល់​ក្បាច់គុន​ចម្រុះ ONE FC បានប្រកាស​ពី​ការប្រកួត​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX ដែល​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន Singapore Indoor Stadium នា​ថ្ងៃ​សុក្រ ទី30 ខែតុលា ឆ្នាំ2020ខាងមុខនេះ នៅ​ប្រទេស​សិង្ហ​បុរី។

ក្នុងការ​ព្រឹត្តិការណ៍​នេះ ក៏មាន​វត្តមាន​របស់​កីឡាការិនី​កម្ពុជា នៅ ស្រី​ពៅ ផងដែរ។ ដោយ​កីឡាការិនី​របស់​កម្ពុជា​រូបនេះ នឹងត្រូវ​ប៉ះ​ជាមួយនឹង​កីឡាការិនី ឥណ្ឌា Ritu Phogat ក្នុង​ប្រភេទ​ទម្ងន់ Atom Weight។

សូមជម្រាបថា ស្រី​ពៅ ធ្លាប់​ឡើង​សង្វៀន ONE បាន 2ដង​មកហើយ ក្នុងនោះ​លើក​ទី1 ឈ្នះ​កីឡាការិនី​ថៃ Rika Ishige និង​លើក​ទី2 ចាញ់​ពិន្ទុ​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla Hertati Lumban។ ចំណែក​លើក​ទី3 ដែល​នឹង​មកដល់​នេះ ស្រី​ពៅ នឹង​ប៉ះ​កីឡាការិនី​ឥណ្ឌា Ritu Phogat នៅ​ថ្ងៃទី30 តុលា 2020។ ដូច្នេះ សូម​រង់ចាំ​តាមដាន​មើលថា តើ​កីឡាការិនី នៅ ស្រី​ពៅ របស់​កម្ពុជា អា​ចរក​ជ័យជម្នះ 1ដង​ទៀត​បាន​ដែរឬទេ?៕

Advertisement