Ronaldo ធ្វើតេស្ត ឃើញមានផ្ទុកកូវីដ-19

កាលពី​ថ្ងៃទី13 ខែតុលា ឆ្នាំ2020 កន្លងទៅនេះ កីឡាករ​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ Christiano Ronaldo បានធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ពេលដែល​កីឡាករ​រូបនេះ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​វីរុស​មេរោគ​កូ​វីដ-19 ក្នុង​ដំណើរ​ជុំវិញ​ទ្វីបអឺរ៉ុប របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ប្រកួត​មិត្តភាព។

ខាង​សមាគម​បាល់ទាត់ មិនបាន​រៀបរាប់​អ្វី​ច្រើន​ទេ ដោយ​គ្រាន់តែ​លើកឡើងថា ខ្សែប្រយុទ្ធ​រូបនេះ មាន​អាការ​ធូរស្រាល ហើយ និង​មាន​សុខភាព​ល្អជា​ធម្មតា ប៉ុន្តែ​ត្រូវដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ។

គួររំឭកថា Ronaldo បាន​លេង​ជាមួយ​ក្រុម​បារាំង កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក ពេញ 90នាទី​តែម្ដង។ រូបគេ​ក៏បាន​ចាប់ដៃ​ជាមួយ​កីឡាករ​បារាំង ជាច្រើន​នាក់​ក្នុងការ​ប្រកួត​នោះ​ផងដែរ។ គេ​កំពុង​បារម្ភ​ចំពោះ​សមាជិក​ដទៃទៀត​ក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ប៉ុន្តែ​លទ្ធផល​ធ្វើតេស្ដ​លើកដំបូង​បញ្ជាក់ថា គ្មាន​អ្នក​ឆ្លង​ទៀត​ទេ៕

Juventus’ Portuguese forward Cristiano Ronaldo looks on prior to the Italian Serie A football match lazio Rome vs Juventus Turin on December 7, 2019 at the Olympic stadium in Rome. (Photo by Filippo MONTEFORTE / AFP)
Advertisement