ចិនប្តេជ្ញាជួយជម្រើសជាតិកម្ពុជា ឱ្យបានមេដាយនៅស៊ីហ្គេម2023

សម្រាប់​ការប្រកួត​បាល់ទាត់​នារី ក្នុង​ពានរង្វាន់​នានា​ប្រចាំ​តំបន់​អាស៊ាន ក៏ដូចជា​អាស៊ី​ដែរនោះ កម្ពុជា​មិនសូវ​ជា​បាន​ចូលរួម​ជាប់លាប់​ប៉ុន្មាន​ឡើយ ដោយសារ​កម្ពុជា​មិនមាន​ការប្រកួត​ក្រុមបាល់ទាត់​នារី​ជា​លក្ខណៈ​លី​ក​អាជីព​នៅឡើយ។

ក្នុងនោះដែរ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ផែនការ​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា នឹង​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ2023 ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។

ក្នុងការ​ទៅ​ហ្វឹកហាត់​នៅលើ​ទឹកដី​ចិន​នេះ ជាការ​ពិត គឺ​សហព័ន្ធ​មាន​គម្រោង​បញ្ជូនទៅ​ចុងឆ្នាំ​នេះ តែដោយសារ​តែមាន​បញ្ហា​កូ​វីដ-19 ទើប​សហព័ន្ធ​ពិចារណា​រហូតដល់​ដើមឆ្នាំ​ក្រោយ ហើយ​ការហ្វឹកហាត់​នេះ គឺ​ភាគី​មិត្ត​ចិន នឹង​រ៉ាប់រង​ទាំងអស់​ទៅលើ​ការហ្វឹកហាត់​ឱ្យ​ខ្លាំង សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ2023 ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៅពេលនោះ៕

Advertisement