Dybala បដិសេធសំណើក្លិបធំ3 កាលពីឆ្នាំមុន

កីឡាករ Paulo Dybala កីឡាករខ្សែប្រយុទ្ធកណ្តាល របស់ជម្រើសជាតិអាហ្សង់ទីន និងក្លិប Juventus បានរំឭកពីអតីតកាល ដែលកាលពីឆ្នាំមុន មានក្លិបចំនួន3 បានទាក់ទងរូបគេ ដែលមានដូចជា PSG, Manchester United និង Tottenham Hotspur។

Dybala បាននិយាយថា៖ ប្រហែលជាជិត 1ឆ្នាំមុន Juventus មិនចង់ទុកខ្ញុំ ឱ្យលេងបន្តទៀតទេ អ៊ីចឹងហើយក៏មានក្លិបមួយចំនួនបានមកទាក់ទងខ្ញុំ ដូចជាក្លិប Manchester United ក្លិប Tottenham Hotspur រួមទាំងក្លិប Paris Saint Germain ទៀតផង។

ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖” តែពេលនោះ ខ្ញុំមិនបាននិយាយដោយផ្ទាល់ជាមួយពួកគេទេ គ្រាន់តែដឹងថា គេមកទាក់ទង តែទោះជាយ៉ាងណា ខ្ញុំមិនចង់ទៅទេ គោលបំណងរបស់ខ្ញុំ គឺនៅបន្ត ដោយសារតែកាលនោះ ជាឆ្នាំមិនល្អសម្រាប់ខ្ញុំ ខ្ញុំលេងមិនសូវបានល្អទេ អ៊ីចឹងហើយ ទើបខ្ញុំមិនចង់ចាកចេញទៅទាំងបែបហ្នឹងទេ៕

Advertisement