Varane ដាក់អាវឱ្យគេដេញថ្លៃ យកប្រាក់មកជួយប្រទេសបារាំង

Raphael Varane បានធ្វើរឿងគួរឱ្យគោរពមួយ ដោយបានដាក់អាវរបស់ខ្លួនដេញថ្លៃ ដើម្បីរៃលុយយកទៅជួយដល់មន្ទីរពេទ្យនៅទីក្រុង Lens ប្រទេសបារាំង ជាទីដែលរូបគេបានហ្វឹកហាត់ទាត់បាល់តាំងពីកុមារភាព ដោយបានដាក់ឱ្យដេញថ្លៃអាវរបស់គេនៃក្លិប Real Madrid អមជាមួយនឹងហត្ថលេខារបស់គេផងដែរ។

កីឡាករជម្រើសជាតិបារាំងដែលជួយឱ្យបារាំងបានលើកពាន World Cup កាលពីឆ្នាំ2018 រូបនេះ ក៏ធ្លាប់ឈ្នះពាន Champions League ចំនួន 4លើកផងដែរ ក្នុងអាជីពជាមួយ Real Madrid។

ក្រោយពីផ្ទេរចេញពីក្លិបបាល់ទាត់នៃស្រុកកំណើតខ្លួនមកកាន់ Real Madrid កីឡាកររូបនេះបានលេង 196ប្រកួតឱ្យក្លិបខាងលើ នឹងរកបាន 6គ្រាប់ ក្នុងនាមជាខ្សែការពារ៕

Advertisement