Valencia ត្រៀមហ្វឹកហាត់ឡើងវិញ ទោះបីជាកូវីដមិនទាន់ធូរស្បើយក៏ដោយ

ក្លិបបាល់ទាត់ Valencia នៃលីកកំពូលអេស្ប៉ាញ La Liga គ្រោងនឹងធ្វើការហ្វឹកហាត់ឡើងវិញនៅ 2សប្តាហ៍ទៀត ទោះបីជាប្រទេសអេស្ប៉ាញមិនទាន់មានការស្រាកស្រាន្តពីជំងឺកូវីដ-19 នេះក៏ដោយ ខណៈដែលកីឡាកររបស់ខ្លួនបានជាសះស្បើយពីជំងឺរាតត្បាតមួយនេះទាំងអស់ហើយ។
កីឡាករ​ 5​នាក់​របស់ក្លិប Valencia ដែល​ធ្វើតេស្ដឃើញ​វិជ្ជមាន ក្នុង​នោះ​សុទ្ធតែជា​កីឡាករ​ក្នុង​ក្រុម​ធំទាំងអស់ ដែលរួមមាន​ Ezequiel Garay, Jose Gaya និង Eliaquim Mangala ផង​ដែរ។
គួរបញ្ជាក់ដែរថា គិតមកទល់នឹងពេលនេះប្រទេសអេស្ប៉ាញក្លាយជាប្រទេសចំណាត់ថ្នាក់លេខ3 ដែលមានអ្នកឆ្លងវីរុសនេះច្រើនជាងគេបង្អស់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីតាលី និងស្ថិតនៅលើប្រទេសចិនទៀតផង៕

Advertisement