អ្នកចាំទីជម្រើសជាតិបាល់ទាត់ប្រទេសសិង្ហបុរី ម្នាក់ឆ្លងកូវីដ-19

កីឡាករចាំទីនៃក្រុមជម្រើសជាតិសិង្ហបុរី Hassan Sunny ត្រូវបានគេរកឃើញថា មានផ្ទុកវីរុស កូវីដ-19 កាលពីព្រឹកមិញនេះ ដែលធ្វើឱ្យគេក្លាយទៅជាកីឡាករដំបូងបង្អស់របស់ប្រទេសសិង្ហបុរី និងតំបន់អាស៊ានទាំងមូល ដែលបានឆ្លងវីរុសដ៏កាចសាហាវមួយនេះ។
តាមសេចក្តីរាយការណ៍ចុងក្រោយ កីឡាករចាំទីរបស់ក្លិប Lion City Sailors FC សមាជិកនៃក្លិបបាល់ទាត់ក្របខ័ណ្ឌលីកកំពូលសិង្ហបុរីគឺ Hassan Sunny ត្រូវបានគេធ្វើតេស្តរកឃើញផ្ទុកមេរោគ COVID-19 ។
អ្នកចាំទីវ័យ 35ឆ្នាំ រូបនេះគឺជាសមាជិកនៃក្រុមជម្រើសជាតិសិង្ហបុរី ខណៈដែលបច្ចុប្បន្នកំពុងបន្តអាជីពជាមួយក្លិប Lion City Sailors FC (អតីតក្លិប Home United FC)៕

Advertisement