ពេលនេះកីឡាករអាជីពអ៊ីតាលីម្នាក់មានផ្ទុកវីរុសកូរ៉ូណាហើយ

Udoh អាយុ​ 22​ឆ្នាំ សញ្ជាតិ​អ៊ីតាលី​-​នី​ហ្សេ​រី​យ៉ា មាន​អាការ​មិនសូវ​ស្រួលខ្លួន នា​ការប្រកួត​ចុង​សប្តាហ៍​កន្លងមក​ជាមួយ​ក្លិប U23 Juventus​។ ក្រោយមក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Sienne មុននឹង​ពិនិត្យឃើញ​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស​។​

កីឡាករ King Udoh គឺជាកីឡាករខ្សែប្រយុទ្ធពាក់អាវលេខ9 របស់ក្លិប Pianese ក្នុង​ក្របខ័ណ្ឌ Serie C អ៊ីតាលី ហើយកីឡាកររូបនេះក៏ជាអតីតកីឡាករយុវជន ក្លិប Juventus ផងដែរ។

មកទល់នឹងពេលនេះ កីឡាករទាំងអស់នៃក្លិប Pianese ត្រូវបានគេពិនិត្យហើយ ដោយមិនមានសញ្ញាវិជ្ជមាននៃវីរុសនេះហើយ តែគ្រប់គ្នាក្នុងក្រុមនេះ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាមួយរយៈសិន៕

Advertisement