កម្ពុជា​ ​ក្លាយជា​ប្រទេស​លេខ1​ ​ខាង​កីឡា​ប៉េតង់​នៅ​អាស៊ី​

​ឯកឧត្តម​ ​សុខ​ ​សប្បាយ​ណា​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ព្រមទាំង​ឯកឧត្តម​ ​អស់លោក​ ​លោកស្រី​អ្នក​មុខ​ ​អ្នកការ​ជាច្រើន​រូប​បាន​អញ្ជើញ​ទទួលស្វាគមន៍​ ​ដំណើរ​និវត្តន៍​របស់​ប្រតិភូ​កីឡា​ប៉េតង់​ ​ចំនួន​ ​18នាក់​ត្រឡប់​មក​ពី​ធ្វើការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី3​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ដែល​បាន​នាំមក​ជាមួយ​នូវ​មេដាយ​ជាច្រើន​ ​មក​ជូន​ជាតិ​មាតុភូមិ​គួរ​ជា​ទី​មោទ​នៈ​។​

​ជា​លទ្ធផល​ ​កម្ពុជា​ទទួល​បាន​នូវ​សមិទ្ធិ​ផល​ដ៏​គួរ​ជាទី​គាប់ចិត្ត​បំផុត​ ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ1​ ​ជា​ប្រទេស​ដែល​ឈ្នះ​មេដាយ​ច្រើនជាង​គេ​បំផុត​ប្រចាំ​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ​ពោល​គឺ​ច្រើនជាង​ម្ចាស់ផ្ទះ​វៀតណាម​ទៀតផង​ ​ដោយ​ក្នុង​នោះ​ក្រុមកីឡា​ប៉េតង់​កម្ពុជា​ឈ្នះ​បាន​មេដាយមាស​ ​4គ្រឿង​ ​ប្រាក់​ ​1គ្រឿង​ ​សំរឹទ្ធ​ ​1គ្រឿង​ ​និង​បាន​លេខ​ ​1ពាន​សមាគម​ចំនួន​ ​2វិញ្ញាសា​ទៀតផង​៕​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ប្រតិភូ​ ​គ្រូបង្វឹក​ ​និងកីឡា​ករ​-​កីឡាការិនី​ ​សរុប​ចំនួន​ ​18រូប​ ​បាន​ទៅ​ចូលរួម​ក្នុង​ការប្រកួត​ជើងឯក​ប៉េតង់​អាស៊ី​លើក​ទី3​ ​(​ ​The​ ​3rd​ ​Asian​ ​Boules​ ​Sport​ ​Confederation​ ​Petanque​ ​Championship​ ​2019​)​ ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី18​-​22​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​៕​


Advertisement