ក្លិប​ថៃ​ ​និង​ម៉ា​ឡេ​ជាច្រើន​ ​ទាក់ទង​មក​ ​តែ​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ថា​ ​Sokhothai​ ​ជា​កន្លែង​ស័ក្តិសម​ជាងគេ​

​កីឡាករ​ខ្សែបម្រើ​កណ្តាល​ជម្រើសជាតិ​កម្ពុជា​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​ ​Sokhothai​ ​FC​ ​សម្រាប់​រដូវ​កាល2020​ ​ខាងមុខនេះ​ ​ដែល​ជា​ក្លិប​បាល់ទាត់​មួយ​ដែល​លេង​នៅ​លី​ក​កំពូល​របស់​ថៃ​ ​៕​

​ធារី​ ​បាន​បញ្ជាក់​ថា​ ​រូបគេ​មាន​ក្លិប​នៅ​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ ​និង​លី​ក​កំពូល​ថៃ​ជាច្រើន​ទាក់ទង​មក​ដែរ​ ​ក៏ប៉ុន្តែ​រូបគេ​គិតថា​ ​នៅ​ទីនេះ​ ​(​Sokhothai​ ​FC​)​ ​គឺជា​កន្លែង​ដ៏​ស័ក្តិសម​ជាងគេ​បំផុត​សម្រាប់​រូបគេ​។​ ​រូបគេ​នឹង​ក្លាយជា​កីឡាករ​របស់​ក្លិប​មួយ​នេះ​ ​និង​បាន​ប្តេជ្ញា​ថា​ ​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ជូន​ក្លិប​។​ ​មកទល់​នឹង​ពេលនេះ​ ​កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង​រូប​នេះ​ ​បាន​បង្ហាញខ្លួន​ក្នុង​ការ​ហ្វឹកហាត់​ជា​ផ្លូវការ​នៅ​ទីនោះ​ហើយ​ ​ដោយ​បាន​ធ្វើការ​ផ្លាស់ទៅ​រស់នៅ​ក្នុងទឹក​ដី​ថៃ​ហើយ​។​ ​

​សូមជម្រាប​ថា​ ​មុននឹង​បាន​ឈានជើង​ចេញ​មក​ប្រកប​អាជីព​នៅ​ក្រៅប្រទេស​ ​កីឡាករ​រូប​នេះ​មាន​ដើមកំណើត​ចេញពី​កីឡាករ​ខ្មែរ​ដែល​ប្រមូល​ផ្តុំ​លេង​នៅ​បារាំង​សម្រាប់​ពានរង្វាន់​មិត្តភាព​នៅ​ទីនោះ​ ​ក្រោយមក​ក៏បាន​សម្រេចចិត្ត​ចាប់​យក​អាជីព​បាល់ទាត់​នៅ​កម្ពុជា​ ​ដោយ​បាន​ចូលរួម​ជាមួយនឹង​ក្លិប​ភ្នំ​ពេញ​ក្រោ​ន​មុនគេ​៕​


Advertisement