ជាប់​ទៀតហើយ​!​ ​សៀង​ ​ចន្ធា​ ​ជាប់​ជា​ខ្សែប្រយុទ្ធ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​

​ការប្រកួត​កីឡា​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ​កាលពី​ពេល​កន្លងទៅ​នេះ​ ​ដោយ​ប្រទេស​វៀតណាម​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ទទួល​បាន​មេដាយមាស​ ​ខណៈ​ដែល​ឥណ្ឌូ​នេ​ស៊ី​បាន​មេដាយ​ប្រាក់​ ​ហើយ​មីយ៉ាន់ម៉ា​បាន​មេដាយ​សំរិទ្ធ​៕​

​សម្រាប់​កម្ពុជា​ក៏​ធ្វើ​បាន​កំណត់ត្រា​ល្អ​ដូចគ្នា​ ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ4​ ​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ​ស្រប​ពេល​ដែល​ ​សៀង​ ​ចន្ធា​ ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ទម្រង់​លេង​របស់​គេ​ ​ទោះជា​ទើប​មាន​វ័យ​ ​17ឆ្នាំ​ក្ដី​។​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ឆ្នាំនេះ​ ​ចន្ធា​ស៊ុត​បញ្ចូល​ទី​បាន​ ​3គ្រាប់​ ​ក្នុង​នោះ1គ្រាប់​ ​ជាគ្រាប់​បាល់​ដែល​រកបាន​លឿន​បំផុត​នៅ​កម្មវិធី​ខាងលើ​។​ ​មិន​តែប៉ុណ្ណោះ​កីឡាករ​រូប​នេះ​ ​ថែមទាំង​ជាប់​ជា​កីឡាករ​ខ្សែប្រយុទ្ធ​ល្អ​បំផុត​ទាំង​ ​4រូប​ប្រចាំ​ព្រឹត្តិ​ការណ៍​នេះ​ទៀតផង​៕​

Advertisement