លាប រដ្ឋា សងសឹកឱ្យ ឡុង ជិន បានសម្រេច ដោយផ្តួលកីឡាករថៃឱ្យសន្លប់នៅទឹកទី2

ក្នុងការប្រកួតប្រដាល់ក្បាច់គុនបុរាណដ៏ធំមួយនៅក្នុងប្រទេសថៃលើសង្វៀន Muoy Hardcore កីឡាករ លាប រដ្ឋា របស់កម្ពុជាបានប្រកួតឈ្នះកីឡាករ Tai Peakuthai ដោយផ្តួលដៃគូឱ្យសន្លប់ត្រឹមទឹកទី2 តែប៉ុណ្ណោះ។

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ កីឡាករកម្ពុជារូបនេះ បើគិតពីបទពិសោធ គឺទើបតែប្រកួតពានប្រមាណជាជាង 30ដងតែប៉ុណ្ណោះ ខណៈដែលកីឡាករវ័យក្មេងថៃ ធ្លាប់ប្រកួតដល់ទៅជាង 50ដងឯណោះ។ ទោះបីជាប្រកួតបានតិចមែន តែកីឡាករកម្ពុជាខាងលើបានវាយចេញយ៉ាងល្អ តែត្រូវកីឡាករថៃវាយចំមុខ និងដួលឱ្យអាជ្ញាកណ្តាលរាប់ម្តងទៀតផង។ ចូលមកដល់ទឹកទី២ មិនទាន់បានក្តៅសាច់ដុំស្រួលបួលផង កីឡាករម្ចាស់ផ្ទះថៃត្រូវបានកីឡាករ លាប រដ្ឋា របស់កម្ពុជា ទាត់ស្ទើរតែបែកកង់ក្រោម មុននឹងបន្ថែមកណ្តាប់ដៃមហាទម្ងន់ចំថ្គាមខាងឆ្វេង សន្លប់វិលវល់ពេញសង្វៀនតែម្ដង៕

Advertisement