វឌ្ឍនាកា ទំនងជាអត់មានឈ្មោះក្នុងក្រុមជម្រើសជាតិ ដោយសារបញ្ហារបួស

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកោះហៅកីឡាករសម្រាប់ហ្វឹកហាត់ត្រៀមប្រកួតក្នុងវគ្គជម្រុះ FIFA WORLD CUP ជាមួយប្រទេសអ៊ឺរ៉ង់ នៅថ្ងៃទី10 ខែតុលា ឆ្នាំ2019 ខាងមុខនេះ។

នៅក្នុងបញ្ជីឈ្មោះកោះហៅកីឡាករនោះដែរ មិនមានឈ្មោះកីឡាករ ចាន់ វឌ្ឍនាកា ទេ ដែលនេះគឺជាលើកទី3 ហើយដែលកីឡាកររូបនេះនៅតែបន្តគ្មានឈ្មោះនៅក្នុងបញ្ជីក្រុមជម្រើសជាតិ ដែលទោះបីជាកីឡាកររូបនេះធ្វើបានយ៉ាងល្អក្នុងការប្រកួតលីកកំពូលកម្ពុជា និងជាពិសេសក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏ដោយ។

មូលហេតុនៃការមិនជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិនេះ ត្រូវបានអ្នកគាំទ្រមួយចំនួនគិតថា អាចបណ្ដាលមកពីបញ្ហារបួសរបស់កីឡាកររូបនេះច្រើនជាង ព្រោះមួយរយៈចុងក្រោយនេះ វឌ្ឍនាកា បានខិតខំលេង និងលេងបានយ៉ាងល្អ តែគាប់ជួនគេមានបញ្ហារបួសក្នុងការប្រកួតប្រចាំសប្តាហ៏ទី23 កន្លងទៅជាមួយនឹងណាហ្គាវើលដ៏ និងត្រូវបានប្តូរចេញតាំងពីពាក់កណ្តាលតង់ទី1 ម្ល៉េះ៕

Advertisement