សហព័ន្ធ​បង្ហើប​ឱ្យ​ដឹងពី​ទម្រង់​លេង​បែប​ ​4​-​4​-​2​ ​ត្រៀម​ប្រកួត​ជាមួយ​ហុងកុង​

​កាលពី​ព្រឹកមិញ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​ឃ្លី​ប​វីដេអូ​មួយ​ដែល​មាន​រយៈពេល​ប្រមាណ​ជា​កន្លះ​នាទី​ ​បង្ហាញ​អំពី​ជម្រើស​កីឡាករ​ចំនួន​ ​11នាក់​ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ ​អាច​នឹង​មាន​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​ ​23រូប​ចុងក្រោយ​ដែល​ត្រៀម​នឹង​បង្ហាញមុខ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​

​តាមរយៈ​វីដេអូ​នេះ​ ​គេ​បានឃើញ​សមាសភាព​កីឡាករ​ចំនួន​ ​11នាក់​នៃ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​តែ​មិនបាន​បង្ហាញ​ឱ្យ​បាន​ច្បាស់​ពី​ឈ្មោះ​របស់​កីឡាករ​ម្នា​ក់ៗ​ឡើយ​ ​ដោយ​គ្រាន់តែ​មើលឃើញ​ថា​ ​កម្ពុជា​ប្រហែលជា​នឹង​ប្រើប្រាស់​ទម្រង់​លេង​បែប​ ​4​-​4​-​2​ ​ដែល​មាន​ខ្សែការពារ​ ​4នាក់​ ​ខ្សែបម្រើ​ ​4នាក់​ ​និង​ខ្សែប្រយុទ្ធ​ ​2នាក់​៕​

Advertisement