យុវជន​ ​អ៊ូង​ ​លី​ហេង​ ​បំបែក​កំណត់ត្រា​ថ្នាក់​ជាតិ​ ​ក្នុង​ការប្រកួត​ហែលទឹក​ជើងឯក​យុវជន​ពិភពលោក​

​កីឡាករ​ហែលទឹក​កម្ពុជា​ ​អ៊ូង​ ​លី​ហេង​ ​បាន​បំបែក​កំណត់ត្រា​ខ្លួនឯង​ ​និង​កំណត់ត្រា​ចាស់​ថ្នាក់​ជាតិ​របស់​កីឡាករ​ហែលទឹក​កម្ពុជា​ដោយ​បាន​ប្រើ​ថិរវេលា​ថ្មី​គឺ​ ​1​:​09.08​ ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​ពិភពលោក​លើក​ទី7​ ​“​FINA​ ​World​ ​Junior​ ​Swimming​ ​Championships​ ​2019​”​ ​នៅ​ទីក្រុង​ ​Budapest​ ​ប្រទេស​ហុងគ្រី​។​

​លោក​ ​ហែម​ ​លំ​ផា​ត​ ​ជា​គ្រូបង្វឹក​បាន​រាយការណ៍​ឱ្យ​ដឹងពី​ប្រទេស​ហុងគ្រី​មក​ថា​ ​កីឡាករ​ហែលទឹក​កម្ពុជា​ ​អ៊ូង​ ​លី​ហេង​ ​បាន​បំបែក​កំណត់ត្រា​របស់​ខ្លួនឯង​នៅក្នុង​ការប្រកួត​លើ​វិញ្ញាសា​ហែលកង្កែប​ ​100ម៉ែត្រ​ ​ដោយ​បង្កើត​បាន​កំណត់ត្រា​ថ្មី​ ​គឺ​ ​1នាទី​ ​09.08វិនាទី​ ​ព្រមទាំង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ1​ ​ក្នុង​ស៊េរី​ទៀតផង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សហព័ន្ធ​ខ្មែរ​ហែលទឹក​បាន​បញ្ជូន​គ្រូបង្វឹក​ ​និងកីឡា​ករ​-​កីឡាការិនី​ហែលទឹក​ថ្នាល​ចំនួន​ ​4នាក់​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​នៃ​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​ពិភពលោក​ ​លើក​ទី7​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​ ​Budapest​ ​ប្រទេស​ហុងគ្រី​ ​ចាប់ពី​ថ្ងៃទី22​ ​ដល់​ ​26​ ​ខែសីហា​ ​ឆ្នាំ2019កន្លងទៅ​ ​ដោយ​ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ ​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក​ ​ហែម​ ​លំផាត់​ ​និងកីឡា​ករ​ចំនួន​ ​4រូប​ ​រួមមាន​កីឡាករ​ ​អ៊ូង​ ​លី​ហេង​ ​កីឡាករ​ ​ម៉ន​ ​ត្រ​ស​ ​កីឡាករ​ ​ផាន​ ​សុវណ្ណ​អ​រុន​ ​និងកីឡា​ការិនី​ ​វ័ច​ ​ហ្សង់​ឆាយ​៕​


Advertisement