កូនខ្មែរ​ ​1រូប​នាំ​យក​គុន​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​សង្វៀន​ ​GLORY​ ​ដំបូង​គេ​បង្អស់​

​កីឡាករ​គុន​ខ្មែរ​ ​សំ​ ​សុវណ្ណ​កេសា​ ​ដែល​ជា​អាណិកជន​ខ្មែរ​-​អាមេរិក​ ​1រូប​ ​បាន​ធ្វើ​ឱ្យ​សង្វៀន​លំដាប់​ពិភពលោក​ ​GLORY​ ​បាន​ស្គាល់​ពី​ក្បាច់​ប្រដាល់​គុន​ខ្មែរ​ ​ដោយសារ​បាន​ប្រកួត​ជាមួយនឹង​កីឡាករ​អាមេរិកាំង​ក្នុង​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​ទម្ងន់​ ​65គីឡូក្រាម​។​

​ទោះជា​លើក​នេះ​មិនមែន​ជា​ការប្រកួត​លើក​ទី1មែន​ ​តែ​កីឡាករ​រូប​នេះ​ ​គឺជា​កីឡាករ​ខ្មែរ​ដំបូង​គេ​ដែល​បាន​ទៅ​ប្រកួត​លើ​សង្វៀន​មួយ​នេះ​។​ ​កាលពី​ពេលមុន​ ​រូបគេ​ធ្លាប់​ប្រកួត​បែបនេះ​ ​4លើក​រួចមក​ហើយ​នៅ​លើ​សង្វៀន​ផ្សេង​ៗ​គ្នា​ ​ដោយ​ទទួល​បាន​លទ្ធផល​ ​ឈ្នះ​ ​1លើក​ ​និង​ចាញ់​ ​3លើក​ ​ចំណែក​ឯ​ការប្រកួត​លើក​នេះ​ ​កីឡាករ​កម្ពុជា​ ​សំ​ ​សុវណ្ណ​កេសា​ ​បាន​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​អាមេរិកាំង​ ​Kou​ ​Lee​ ​ដែល​បាន​ឈ្នះ​ជាឯកច្ឆន្ទ​លើ​សុវណ្ណ​កេសា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​គុន​ខ្មែរ​ ​សំ​ ​សុវណ្ណ​កេសា​ ​មាន​ឈាមជ័រ​ខ្មែរ​ ​រស់នៅ​រដ្ឋ​ ​California​ ​និង​បាន​ឡើង​ប្រកួត​លើ​សង្វៀន​ដ៏​ធំ​លំដាប់​ពិភពលោក​ ​Glory​ ​នេះ​ជា​លើក​ទី2​ ​ហើយ​ ​ដែល​ការប្រកួត​ទី1​ ​របស់​គេ​ក៏បាន​បរាជ័យ​ដែរ​៕​

Advertisement