កីឡាករល្បីឈ្មោះថៃ យកលុយពីការប្រកួត មកជួយក្លិប ព្រះខែសែនជ័យ ក្នុងខេត្តបាត់ដំបង

ក្រោយពីប្រកួតចាញ់កីឡាករខ្មែរ កែវ រំចង់ លើសង្វៀនឯកភ្នំ ខេត្តបាត់ដំបង  អ្នក​ប្រដាល់​ថៃ Iquezang បានយកលុយដែលបានពីការប្រកួតនេះទៅជួយដល់ក្លិបប្រដាល់មួយឈ្មោះថា ព្រះ​ខែ​សែន​ជ័យ​ នៅក្នុង​ខេត្ត​បាត់ដំបង ប្រទេសកម្ពុជា។កីឡាករថៃរូបនោះបានថ្លែងថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានមកវាយជាមួយនឹងអ្នកប្រដាល់ខ្មែរ កែវ រំចង់ ដោយសារតែរូបគេអាចមកជួយក្លិបប្រដាល់នៅកម្ពុជាបានផងដែរ។ Iquezang ​បាន​និយាយ​ថែម​ទៀត​ថា ​រូបគេ​ចង់​មក​ប្រកួត​នៅ​កម្ពុជា​ម្ដង​ទៀតតាម​ដែល​អាច​ធ្វើ​បាន។ ជា​ពិសេសគេបាន​ថ្លែងអំណរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ដែល​ស្វាគមន៍រូប​គេ ​និង​ចូលមក​មើល​ការ​ប្រកួត​​យ៉ាង​ច្រើន។គួរបញ្ជាក់ផងដែរថា កែវ រំចង់ និង Iquezang ធ្លាប់ជួបគ្នាចំនួន 2លើកនៅថៃ និង 1លើកនៅកម្ពុជា ដោយ Iquezang ធ្លាប់ឈ្នះម្តង ខណៈដែល កែវ រំចង់ ធ្លាប់ឈ្នះ​ 2ដង៕

Advertisement