ឈ្នះថ្ងៃមុន Pacquiao បានតម្លៃខ្លួនប្រហែល 20លានដុល្លារ

ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​របស់​ស្ថាប័ន​ WBA​ រវាង​ស្តេច​ប្រដាល់​របស់​ហ្វីលីពីន​ Many​ Pacquiao​ និង​អ្នកប្រដាល់​អាមេរិកាំង​មិនដែល​ចាញ់​ Keith​ Thurman​ បាន​បញ្ចប់​ទៅ​ហើយ​ នៅ​ឯសង្វៀន​ MGM​ Grand​ Garden​ Areana​ ក្នុង​ទីក្រុង​ Las​ Vegas​ រដ្ឋ​ Nevada​ សហរដ្ឋអាមេរិក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លងទៅ​ ដោយ​អ្នកប្រដាល់​ហ្វីលីពីន​ជា​អ្នកឈ្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ក្រោយ​វាយគ្នា​គ្រប់​ចំនួន​ 12ទឹក​។

បើ​យោង​តាម​វេ​បសាយ​ Forbes​ បានឱ្យ​ដឹង​ថា​ ស្ដេច​ប្រដាល់​ហ្វីលីពីន​នឹង​ទទួល​បាន​តម្លៃ​ខ្លួន​ក្នុងរង្វង់​ទឹកប្រាក់​ 20លាន​ដុល្លារ​ ដូច​កាល​ឡើង​វាយ​លើក​មុន​ជាមួយ​ Adrien​ Broner​ ដែរ​។ ចំពោះ​កីឡាករ​អាមេរិក​ Keith​ Thurman​ មិន​មាន​ប្រភព​ណា​បង្ហាញ​ពី​តម្លៃ​ខ្លួន​របស់​គេ​ឡើយ​ តែ​ត្រូវ​បានដឹង​ថា​ គេ​ទទួល​បាន​តម្លៃ​ខ្លួន​ទាប​ជាង​ Pacquiao​ ឆ្ងាយណាស់​ គឺ​មិនដល់​ 10លាន​ដុល្លារ​ឡើយ​៕

Advertisement