នាំគ្នា​មក​ស្គាល់​មនុស្ស​សំខាន់​ ​2រូប​ ​របស់​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​

​មាន​ចម្ងល់​ជាច្រើន​តែងតែ​ឆ្ងល់​ថា​ ​លោក​ ​Honda​ ​ដែល​គាត់​ឧស្សាហ៍​ដើរហើរ​ទៅណាមកណា​តែម្នាក់ឯង​នោះ​ ​តើ​ការពិត​ ​គាត់​មាន​គូស្នេហ៍​ហើយ​ឬនៅ​?​ ​ថ្ងៃនេះ​ ​ឡា​រ៉ែ​ន​ ​សូម​បង្ហាញ​ពី​ជីវិត​ឯកជន​របស់​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ឱ្យ​មិត្ត​អ្នកអាន​បានដឹង​ ​ជាពិសេស​សំដៅ​ទៅលើ​មនុស្ស​សំខាន់​របស់​គាត់​។​

​Keisuke​ ​Honda​ ​មាន​ភរិយា​រួចហើយ​ ​ដោយ​បាន​រៀប​អាពាហ៍​ពិពាហ៍​នឹង​នាង​ ​Misako​ ​Honda​ ​តាំងពី​ឆ្នាំ2008​ ​មក​ម្ល៉េះ​ ​ហើយ​ថែមទាំង​មាន​ចំណងដៃ​កូនប្រុស​ម្នាក់​(​មនុស្ស​សំខាន់​ទី2​)​ថែមទៀត​ផង​។​ ​ភរិយា​របស់​លោក​ ​គឺជា​អ្នកគ្រូ​បង្រៀន​សាលា​មត្តេយ្យ​ម្នាក់​ ​ហើយក៏​ធ្លាប់ធ្វើ​ជា​អ្នកដឹកនាំ​ក្រុមបាល់ទាត់​នៃ​វិទ្យ​ល័​យមួយ​ផង​ដែរ​ ​ដែល​ឱកាស​នោះ​ហើយ​បាន​ធ្វើ​ឱ្យ​អ្នក​ទាំង2​ ​បាន​ចាប់ផ្តើម​ស្គាល់គ្នា​ជាលើកដំបូង​។​ ​ភរិយា​របស់​គាត់​ពូកែ​ធ្វើម្ហូប​ ​ហើយ​ថែមទាំង​ជា​អ្នកគាំទ្រ​ ​និង​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​រូបលោក​គ្រប់ពេលវេលា​ ​និង​គ្រប់​ទីកន្លែង​ ​ទោះបីជា​ពួកគេ​ហាក់​នៅ​ឆ្ងាយ​ពីគ្នា​យ៉ាងណាក៏ដោយ​។​

​រំឭក​ផង​ដែរ​ថា​ ​Keisuke​ ​Honda​ ​បាន​ចុះ​កុងត្រា​ធ្វើជា​គ្រូបង្វឹក​ ​តែ​ស្ថិត​ក្រោម​នាម​ជា​អ្នកចាត់ការ​ក្រុម​ ​(​ដោយសារ​មិន​មាន​សញ្ញាបត្រ​គ្រូបង្វឹក​បាល់ទាត់​)​ ​ជម្រើសជាតិ​កម្ពុជា​កាលពី​ឆ្នាំ2018​ ​ស្រប​ពេល​ដែល​ពេលនេះ​ ​លោក​ទើបតែ​ផ្ទេរ​ចេញពី​ក្លិប​ ​Melburn​ ​Victory​ ​ហើយ​ទំនេរ​មិនទាន់​មាន​ក្លិប​ថ្មី​ណា​ចែចូវ​នៅឡើយ​៕​

Advertisement