សំណាងល្អ​ណាស់​.​.​.​កីឡាករ​ម្នាក់​ត្រូវ​បាន​អាជ្ញា​កណ្តាល​ជួយ​ទាន់​ ​ក្រោយ​កើត​អាការ​ចម្លែក​នៅ​លើ​ទីលាន​

​អាជ្ញា​កណ្ដាល​វៀតណាម​ម្នាក់​ដែលកាត់​សេចក្ដី​នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​កំពូល​វៀតណាម​ ​(​ ​V.League​ ​)​ ​លោក​ ​Ngo​ ​Duy​ ​Lan​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​វីរបុរស​ដោយសារ​បាន​ជួយសង្គ្រោះ​ជីវិត​កីឡាករ​មួយ​រូប​ដែល​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ពេល​ប្រកួត​ ​រហូត​កើត​អាការ​ប្រកាច់​ខាំអណ្ដាត​ខ្លួនឯង​។​

ក្រោយពី​លោក​ ​Ngo​ ​បាន​ជួយ​ស្ដារ​ស្ថានការណ៍​នេះ​រួច​ ​កីឡាករ​ដែល​រង​របួស​នេះ​ត្រូវ​បាន​គ្រូពេទ្យ​នៅ​លើ​ទីលាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ​ ​និង​ធ្វើការ​ព្យាបាល​ទាន់ពេល​វេលា​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នកជំងឺ​ដែល​កើត​អាការ​ប្រកាច់​នេះ​ ​ងាយ​នឹង​កើត​អាការ​បែបនេះ​ឡើង​ណាស់​ ​ក្នុងករណី​ទាន់ហន់​ណាមួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ ​និង​រាងកាយ​ខ្លាំងក្លា​ ​ហើយ​វា​ក៏អាច​នឹង​កើត​ឡើង​ភ្លាម​ៗ​ដែរ​ ​នៅពេល​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ ​ឬ​ក្នុងករណី​ហត់​ខ្លាំង​ ​ឬ​ពិបាក​ដកដង្ហើម​ជាដើម​៕​


Advertisement