ភ្នំ​ពេញ​ក្រោ​ន​ ​បាត់បង់​កីឡាករ​បរទេស​ចំនួន​ ​3រូប​ ​ដោយសារ​បញ្ហា​របួស​ទាំងអស់​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ភ្នំ​ពេញ​ក្រោ​នបា​នប​ញ្ចប់​កុងត្រា​របស់​កីឡាករ​ខ្សែការពារ​សញ្ជាតិ​ប្រេស៊ីល​ ​Jhonata​ ​Sant’anna​ ​Da​ ​Silva​ ​បន្ទាប់ពី​កីឡាករ​រូប​នេះ​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​ក្នុង​ជំនួប​ជាមួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ដែល​ត្រូវការ​ពេលវេលា​យ៉ាងតិច​ណាស់​ ​6​ ​ទៅ​ ​8ខែ​ ​ទើប​រូបគេ​អាច​វិល​មកកាន់​ទីលាន​វិញ​បាន​។​

​ដោយសារ​ស្ថានការណ៍​បែបនេះ​ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ ​Sant’anna​ ​Da​ ​Silva​ ​ក្លាយជា​កីឡាករ​បរទេស​ទី3​ ​ដែល​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​សម្រេច​បញ្ចប់​កុងត្រា​ដោយសារ​បញ្ហា​របួស​ ​ទាំង​ដែល​ការប្រកួត​ទើបតែ​ចាប់ផ្ដើម​បាន​ប៉ុន្មាន​ប្រកួត​តែប៉ុណ្ណោះ​ ​ក្រោយពី​កីឡាករ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​ ​Tae​ ​Woong​ ​Kim​ ​និងកីឡា​ករ​ ​Darlan​ ​Martins​ ​ដែល​សុទ្ធតែ​បញ្ចប់​កិច្ចសន្យា​ដោយសារ​បញ្ហា​របួស​ដូចគ្នា​៕​

Advertisement