កីឡាករ​ជនជាតិ​ថៃ​ វ័យ​ 16ឆ្នាំ​ បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​ចំនួន6​ លើ​ពាន​រង្វាន់​ល្បី​ៗជាច្រើន​

Suphanat​ Mueanta​ ដែល​បច្ចុប្បន្ន​ជាស​មា​ជិ​ករបស់​ក្លិប​ជើងឯក​លី​កកំពូល​ថៃ​ 7សម័យកាល​ Buriram​ United​ ជា​កីឡាករ​វ័យក្មេង​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​តាមដាន​កីឡាបាល់ទាត់​នៅ​ប្រទេស​ថៃ​ ដោយ​រូបគេ​រកបាន​កំណត់​ត្រា​ល្អ​ៗចំនួន6​ ទាំង​លំដាប់ថ្នាក់​ជាតិ​ និង​អន្តរជាតិ​។

1-ជា​កីឡាករ​វ័យក្មេង​ជាងគេ​ដែល​បង្ហាញខ្លួន​ក្នុង​លី​កកំពូល​ថៃ​ ដោយមាន​អាយុ​ត្រឹម​ 15ឆ្នាំ​ 8ខែ​ និង22ថ្ងៃ​ប៉ុណ្ណោះ​

2-ជា​កីឡាករ​វ័យក្មេង​ជាងគេ​ដែល​បាន​ចាប់ផ្ដើម​ទាត់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​កកំពូល​របស់​ថៃ​ក្នុង​វ័យ​ 15ឆ្នាំ​ 9ខែ​ និង25ថ្ងៃ​។

3-ជា​កីឡាករ​ថៃ​ក្មេង​ជាងគេ​ដែល​មានឱកាស​បង្ហាញខ្លួន​ក្នុង​ពានរង្វាន់​ក្លិប​បាល់ទាត់​ធំ​លំដាប់​ទី1​ ប្រចាំ​ទ្វីបអាស៊ី​ ( AFC​ Champions​ League​ ) ត្រឹម​វ័យ​ 16ឆ្នាំ​ 7ខែ​ និង11ថ្ងៃ​។

4-ជា​កីឡាករ​ក្មេង​ជាងគេបង្អស់​ដែល​បាន​ទាត់បាល់​បញ្ចូល​ទី​ក្នុង​ពាន​ AFC​ U-23​ វគ្គ​ជម្រុះ​ ត្រឹម​វ័យ​ 16ឆ្នាំ​ 7ខែ​ និង22ថ្ងៃ​

5-ជា​កីឡាករ​ក្មេង​ជាងគេបង្អស់​ដែល​ទាត់បាល់​បញ្ចូល​ទី​ក្នុង​ពាន​ក្លិប​បាល់ទាត់​ធំ​លំដាប់​ទី1​ ប្រចាំ​ទ្វីបអាស៊ី​ ( AFC​ Champions​ League​ ) ត្រឹម​វ័យ​ 16ឆ្នាំ​ 8ខែ​ និង7ថ្ងៃ​

ឯកំ​ណត់​ត្រា​ចុងក្រោយ​ គឺជា​កំណត់ត្រា​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ ពិសេស​ជាង​គេប​ផុត​ក្នុង​អាជីព​របស់​កីឡាករ​វ័យក្មេង​រូប​នេះ​ ដោយសារ​គេ​អាច​រក​គ្រាប់​បាល់​ក្នុង​ការប្រកួត​ពាន​ក្លិប​បាល់ទាត់​ធំ​លំដាប់​ទី1​ ប្រចាំ​ទ្វីបអាស៊ី​ ( AFC​ Champions​ League​ ) ក្នុងនាម​ជា​កីឡាករ​ក្មេង​ជាងគេបង្អស់​ និង​មុនគេ​បង្អស់​ បើ​ទោះបីជា​មិន​អាច​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ក៏​ពិតមែន​៕

Advertisement