Casandre​ Tubbs​ ដណ្តើម​បាន​មេដាយមាស​តេ​ក្វាន់​ដូ​ពិភពលោក​ នៅ​ប្រទេស​ព័រតូរីកូ​ មួយទៀត​ហើយ​

កីឡាការិនី​កូនកាត់​ខ្មែរ​-អាមេរិកាំង​ Casandre​ Tubbs​ បាន​ប្រកួត​ឈ្នះ​មេដាយមាស​ 1គ្រឿង​ពី​ការប្រកួត​ដណ្ដើម​ជើងឯក​តេ​ក្វាន់​ដូ​ Puerto​ Rico​ Open​ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក​ចាប់ពី​ថ្ងៃទី5​-7 ខែមេសា​ ឆ្នាំ2019​ នៅ​ប្រទេស​ព័រតូរីកូ​។

មិកស៊ិក​ គឺជា​ប្រទេស​ដែល​បាន​ឈ្នះ​មេដាយមាស​ច្រើនជាង​គេ​ ដោយ​ឈ្នះ​មេដាយមាស​ចំនួន​ 10គ្រឿងក្នុង​ចំណោម​មេដាយមាស​ចំនួន​ 16គ្រឿង​នៃ​ព្រឹត្តិ​ការណ៍​នេះ​ទាំងមូល​។ ខណៈ​ម្ចាស់ផ្ទះ​ព័រតូរីកូ​ និង​កាណាដា​ឈ្នះ​មេដាយមាស​ចំនួន​ 2ដូចគ្នា​ ចំណែក​ប្រទេស​កម្ពុជា​ និង​ដាណឺម៉ាក​ឈ្នះ​មេដាយមាស​ 1ម្នាក់​ដូចគ្នា​។

គ្រូបង្វឹក​តេ​ក្វាន់​ដូ​ លោក​ Greg​ Tubbs​ ដែល​ជា​ឪពុកបង្កើត​របស់​កីឡាការិនី​កូនកាត់​ខ្មែរ​-អាមេរិកាំង​រូប​នេះ​ បាន​បញ្ជាក់​ថា​ កូន​របស់​លោក​បាន​ប្រកួត​ក្នុង​វិញ្ញាសា​នារី​ទម្ងន់​ 62គីឡូក្រាម​ តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ដោយ​បាន​ជួយ​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​ 1 ខណៈ​កាណាដា​បាន​មេដាយ​ប្រាក់​ ឯព័រតូរីកូ​ និង​មិកស៊ិក​បាន​មេដាយ​សំរឹទ្ធ​ម្នាក់1​៕

Advertisement