ឆ្នាំ​នេះ​ម្ចាស់​ក្លិប​អង្គ​រថា​យហ្គឺរ​ មិន​អាច​បំបែក​ឯកទគ្គ​កម្ម​ អ្នក​មក​ទស្សនា​ផ្ទាល់​លី​កកំពូល​កម្ពុជា​បាន​ឡើយ​

លោក​ Akihiro​ Kato​ ម្ចាស់​ក្លិប​អង្គ​រថា​យហ្គឺរ​ ដែល​ជា​ជនជាតិ​ជប៉ុន​បាន​ប្រកាស​ថា​ លោក​នឹង​បំបែក​ឯកទគ្គ​កម្ម​នៃ​ចំនួន​អ្នកគាំទ្រ​បាល់ទាត់​លី​កកំពូល​កម្ពុជា​ក្នុង​រដូវ​កាល2019នេះ​។

លោក​បាន​ជ្រើសរើស​យក​ថ្ងៃទី7​ ខែមេសា​ ឆ្នាំ2019​ ដែល​ជា​ថ្ងៃ​ជំនួប​រវាង​ក្លិប​របស់​លោក​ជាមួយ​ក្លិប​បាល់ទាត់​បឹង​កេត​ ជា​ថ្ងៃ​ដែល​លោក​ត្រៀម​បំបែក​ឯកទគ្គ​កម្ម​មួយ​នេះ​ ដោយ​លោក​បាន​ត្រៀម​កម្មវិធី​ពិ​សេស​ៗជាច្រើន​សម្រាប់​ស្វាគមន៍​អ្នកទស្សនា​ដែល​មក​ចូលរួម​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​មួយ​នេះ​ដោយ​ផ្ទាល់​។ តែ​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​នោះ​មិនបាន​កើតឡើង​ឡើយ​ ដោយសារ​មាន​អ្នក​មក​ទស្សនា​ និង​គាំទ្រ​ត្រឹមតែ​ 3,090នាក់​តែប៉ុណ្ណោះ​។

គួរ​រំឭក​ផង​ដែរ​ថា​ កាលពី​ឆ្នាំមុន​ កីឡដ្ឋាន​ ខេត្តសៀមរាប​ បាន​បំបែក​ឯកទគ្គ​កម្ម​ជា​កីឡដ្ឋាន​ដែល​មាន​អ្នកចូលរួម​ទស្សនា​ ច្រើនជាង​គេ​បំផុត​ប្រចាំ​រដូវ​កាល2018​ ដោយមាន​អ្នកទស្សនា​ 4,200នាក់​។

Advertisement