គ្រូបង្គោល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​៖…មិនទាន់​ដល់ពេល​គិត​ពី​រឿងលើក​ពាន​នៅឡើយ

​ទោះបីជា​ក្រុម​ស្ថិតនៅ​កំពូល​តារាង​ក៏ដោយ​លោក​ Conor​ Nestor​ Lauren​ គ្រូបង្វឹក​បង្គោល​របស់​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​និយាយ​ថា​ ក្រុម​របស់​លោក​មិនទាន់​ហ៊ាន​រំពឹង​ពី​ការ​លើក​ពានរង្វាន់​លី​កកំពូល​នៅឡើយ​ទេ​ ទោះបីជា​ក្រុម​របស់​លោក​ កំពុង​ឈរ​លើកំពូល​តារាង​ និង​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ក៏ដោយ​។

ក្នុង​កិច្ច​សម្ភាស​ក្រោយពី​បញ្ចប់​ការប្រកួត​ លោក​ Conor​ បាន​បញ្ជាក់​ថា​ លោក​មានការ​ពេញចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូនក្រុម​ ប៉ុន្តែ​ក្រុម​លោក​នៅ​មាន​ចន្លោះ​ខ្វះខាត​នៅឡើយ​ ដូចនេះ​អ្វី​ដែល​លោក​ត្រូវ​គិតជា​បន្ត​ទៀត​ គឺ​កែប្រែ​ចំណុច​ខ្វះខាត​ទាំងនោះ​នៅក្នុង​ការប្រកួត​លើ​កក្រោយ​ៗទៀត​ និង​មិនទាន់​ហ៊ាន​រំពឹង​ដល់​រឿងលើក​ពានរង្វាន់​លី​កកំពូល​របស់​កម្ពុជា​នៅឡើយ​ ដោយសារតែ​នៅសល់​ច្រើនជាង​ 20ប្រកួត​ទៀត​ឯណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ មួយ​នេះ​កំពុងតែ​ឈរ​នៅ​លេខរៀង​ទី1​ មាន​ 6ពិន្ទុ​ពេញ​ ដោយ​បាន​ប្រកួត​ 2ដង​ ឈ្នះ​ទាំង​ 2ប្រកួត​ និង​ទាត់បាល់​បញ្ចូល​ទី​បាន​ 3គ្រាប់​ ហើយ​មិនទាន់​របូត​គ្រាប់​បាល់​ 1គ្រាប់​នៅឡើយ​៕

Advertisement