ណា​ហ្គាវើល​ដ៏​ ត្រៀមខ្លួន​ទទួល​ក្រុម​ខ្លាំង​មក​ពី​សិង្ហបុរី​ Tampines​ Rovers​ ក្នុង​ពានរង្វាន់​ AFC​ CUP​

ណា​ហ្គាវើល​ដ៏​ ដែល​ជា​ជើងឯក​លី​កកំពូល​កម្ពុជា​ប្រចាំឆ្នាំ2018​ ត្រូវ​មាន​ភារកិច្ច​ទទួល​ក្រុម​ក្តាន់​ព្រៃ​សិង្ហបុរី​ Tampines​ Rovers​ ក្នុង​ពានរង្វាន់​ AFC​ CUP​ ជើង​ទី3​ នា​ថ្ងៃទី2​ ខែមេសា​ ឆ្នាំ2019​ នេះ​ នៅ​លើ​ទីលាន​វាលស្មៅ​សិប្បនិម្មិត​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ នៅ​វេលា​ម៉ោង​ 5ល្ងាច​។

ក្នុង​ជំនួប​នេះ​ផង​ដែរ​ គឺជា​ឱកាស​របស់​ក្រុម​តំណាង​ឱ្យ​កម្ពុជា​មួយ​នេះ​ឡើង​ទៅ​ឈរ​នៅ​លេខ2​ ឬកំពូល​តារាង​ ដ្បី​តអី​កំពុង​មាន​ 3ពិន្ទុ​ ក្រោយ​ឈ្នះ1​ និង​ចាញ់1​ ប្រដំប្រសង​ជាមួយនឹង​ក្រុម​លេខ1​ Hanoi​ FC​ (វៀតណាម​) តែ​ 1ពិន្ទុ​ប៉ុណ្ណោះ​។ ចំណែក​ឯក្រុម​ជើងឯក​លី​កកំពូល​សិង្ហបុរី​ Tampines​ Rovers​ វិញ​មាន​ 4ពិន្ទុ​ឈរ​នៅ​លេខ2​ ដោយ​ប្រកួត​ឈ្នះ1​ និង​ស្មើ1​ (ចាញ់​គ្រាប់​ចំណេញ​ក្រុម​លេខ1​)។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុ​មណាហ្គាវើលដ៍​ ឆ្លងកាត់​ 2ប្រកួត​កន្លងមក​ ចាញ់​ក្រុម​ Hanoi​ FC​ (វៀតណាម​) នៅ​លើទឹក​ដី​វៀតណាម​ ដោយ​លទ្ធផល10​ ទល់នឹង0​ និង​ឈ្នះ​ក្រុម​ Yangon​ United​ នៅក្នុង​ទឹកដី​ខ្លូន​ឯង​ ក្នុង​លទ្ធផល2​ ទល់នឹង1​៕

Advertisement