Mane​ ​ជួយ​ឱ្យ​ ​Liverpool​ ​ទៅ​វគ្គ​បន្ត​ ​ខណៈ​ ​Messi​ ​បង្ហាញ​ថ្វី​ជើង​ដើម្បី​ទម្លាក់​ ​Lyon​ ​

​ខ្សែប្រយុទ្ធ​ ​Sadio​ ​Mane​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ ​ដើម្បី​ជួយ​ឱ្យ​ក្រុម​ ​Liverpool​ ​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​កាលពី​ថ្ងៃពុធ​ ​ក្រោយពី​ការ​យកឈ្នះ​ក្នុង​លទ្ធផល​ ​3​-​1​ ​នៅ​លើទឹក​ដី​ក្រុម​ ​Bayern​ ​Munich​ ​បាន​ទម្លាក់​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់​មួយ​នេះ​តែម្តង​។​

​ ​ក្រោយពី​បាន​អវត្តមាន​ក្នុង​ពេល​ក្រុម​ខ្លួន​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ ​០​-​០​ ​ក្នុង​ការប្រកួត​ជើង​ទី1​ ​នា​កីឡដ្ឋាន​ ​Anfield​ ​កាលពី​ ​3សប្តាហ៍​មុន​ ​ដោយសារតែ​ការ​ជាប់​ពិន័យ​ព្យួរ​នោះ​ ​ការ​បញ្ជូន​បាល់​របស់​ខ្សែការពារ​ ​Virgil​ ​van​ ​Dijk​ ​បាន​ជួយ​ឱ្យ​ ​Mane​ ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុង​តង់​ទី1​ ​នា​កីឡដ្ឋាន​ ​Allianz​ ​Arena​។​

​ ​ខ្សែបម្រើ​ ​James​ ​Milner​ ​របស់​ ​Liverpool​ ​បាន​ប្រាប់​ទូរទស្សន៍​ ​BT​ ​Sport​ ​ថា​៖​ ​«​គ្រាប់​បាល់​ទី1​ ​របស់​គេ​ពិតជា​គួរ​ឱ្យ​ចង់​សើច​ណាស់​ ​ដោយសារ​រូបគេ​បាន​ស៊ុត​បាល់​យ៉ាង​ល្អ​ទាំង​អារម្មណ៍​ស្ងប់ស្ងាត់​»​។​

​ ​ដោយឡែក​ ​លោក​ ​Jurgen​ ​Klopp​ ​គ្រូបង្វឹក​របស់​ ​Liverpool​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ការប្រកួត​នៅ​តង់​ទី2​ ​ពិតជា​បាន​បង្ហាញ​ពី​ភាព​ចាស់ទុំ​មែន​។​ ​នៅ​តង់​ទី1​ ​យើង​គួរតែ​លេង​បាន​ល្អ​ប្រសើរ​ជាង​នេះ​បន្តិច​។​ ​វា​ពិតជា​លទ្ធផល​ដ៏​ស័ក្តិសម​ហើយ​ ​ពីព្រោះ​វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​លេង​នៅ​ក្រៅ​ទឹកដី​របស់​យើង​នៅ​ទីនេះ​លើទឹក​ដី​ក្រុម​ ​Bayern​។​ ​ពួកគេ​មិនសូវ​ចាញ់​ការប្រកួត​ច្រើន​ឡើយ​នៅ​ទីនេះ​»​។​

​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ខ្សែប្រយុទ្ធ​ ​Lionel​ ​Messi​ ​ស្ទើរតែ​បាន​តាម​ស្មើនឹង​ការ​រកបាន​គ្រាប់​បាល់​ ​3គ្រាប់​របស់​ខ្សែប្រយុទ្ធ​ ​Cristiano​ ​Ronaldo​ ​ក្នុងរយៈពេល​ ​1ថ្ងៃមុន​នេះ​ទៅ​ហើយ​ ​ប៉ុន្តែ​នៅតែ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ ​និង​បាន​ជួយ​ឱ្យ​មិត្ត​រួម​ក្រុម​រកបាន​ ​2គ្រាប់​បន្ថែម​ទៀត​ ​ខណៈ​ដែល​ក្រុម​ ​Barcelona​ ​បាន​ផ្តួល​ក្រុម​ ​Lyon​ ​ក្នុង​លទ្ធផល​ ​5​-​1​ ​កាលពី​ថ្ងៃពុធ​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​៕​ ​

ប្រភព​ពី​៖​Channel​ ​News​ ​Asia​ ​


Advertisement