Liverpool​ ​រក្សា​ការ​តាម​ពីក្រោយ​ ​Man​ ​City​ ​ខណៈ​ ​Arsenal​ ​ធ្វើ​ឱ្យ​ ​Solskjaerចាញ់​ជា​លើក​ទី1​ ​

​ខ្សែប្រយុទ្ធ​ ​Roberto​ ​Firmino​ ​បាន​វិល​ទៅ​រក​ទម្រង់​លេង​ដ៏​មុត​ស្រួច​របស់​គេ​វិញ​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​សម្រាប់​ក្រុម​ ​Liverpool​ ​របស់​លោក​ ​Jurgen​ ​Klopp​ ​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ ​ក្នុង​ពេល​ពួកគេ​យកឈ្នះ​ ​4​-​2​ ​លើ​ក្រុម​ ​Burnley​ ​ដើម្បី​ជួយ​ឱ្យ​ពួកគេ​វិល​ទៅ​ដេញ​តាម​ពីក្រោយ​ក្រុម​ ​Manchester​ ​City​ ​ត្រឹម​ ​1ពិន្ទុ​វិញ​ ​នៅ​លើកំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​។​

​ ​ខ្សែប្រយុទ្ធ​ ​Sadio​ ​Mane​ ​ក៏បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ផង​ដែរ​ ​ក្នុង​ការប្រកួត​មួយ​ដែល​ក្រុម​ ​Liverpool​ ​ត្រូវតែ​ធ្វើការ​វាយបក​ដេញ​តាម​ពីក្រោយ​គ្រាប់​បាល់​ ​1គ្រាប់​ ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​របស់​លោក​ ​Sean​ ​Dyche​។​
​ ​លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​បាន​ស្តី​បន្ទោស​ទៅលើ​ការ​ខ្វះ​ភាព​មុត​ស្រួច​របស់​ក្រុម​ ​Manchester​ ​United​ ​ខណៈ​ដែល​គ្រូបង្វឹក​សញ្ជាតិ​ន័រវែស​រូប​នេះ​ ​បាន​ស្គាល់​រសជាតិ​ចាញ់​ក្នុង​ការប្រកួត​យុទ្ធនាការ​ក្នុង​ស្រុក​ជា​លើក​ទី1​ ​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​ ​ក្រោយពី​ក្រុម​របស់​ខ្លួន​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ ​2​-​០​ ​នៅ​លើទឹក​ដី​ក្រុម​ ​Arsenal​ ​កាលពី​ថ្ងៃអាទិត្យ​។​

​ ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​ដើម​តង់​របស់​ខ្សែបម្រើ​ ​Granit​ ​Xhaka​ ​និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទីនៅ​អំឡុង​ពេល​ ​12នាទី​ចុងក្រោយ​របស់​ខ្សែប្រយុទ្ធ​ ​Pierre​ ​Emerick​-​Aumbameyang​ ​បាន​ជួយ​ឱ្យ​ក្រុម​កាំភ្លើងធំ​ ​ឡើងឈរ​ពីលើ​ក្រុម​ ​Man​ ​United​ ​ក្នុង​ចំណាត់ថ្នាក់​លេខ4​ ​នៅ​លើ​តារាង​ក្របខ័ណ្ឌ​ ​Premier​ ​League​។​

​ក្រុម​របស់​លោក​ ​Unai​ ​Emery​ ​ក៏​ដេញ​តាម​ពីក្រោយ​ក្រុម​ឈរ​លេខ3​ ​Tottenham​ ​ត្រឹមតែ​ ​1ពិន្ទុ​ ​ផង​ដែរ​ ​ហើយ​បច្ចុប្បន្ន​ ​កំពុងតែ​មានប្រៀប​ក្នុង​ការ​ប្រជែង​យក​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​។​ ​Arsenal​ ​នឹង​មិន​ជួប​ក្រុម​មាន​ចំណាត់ថ្នាក់​កំពូល​ទាំង6​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ដែល​នៅសល់​ទាំង8លើក​ចុងក្រោយ​របស់​ពួកគេ​ទៀត​ឡើយ​ ​ស្រប​ពេល​ដែល​ ​Man​ ​United​ ​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ ​Manchester​ ​City​ ​និង​ ​Chelsea​ ​ក្នុង​សប្តាហ៍​បន្តបន្ទាប់​ទៀត​ ​ខណៈ​ប្រជែង​យក​កៅអី​ ​Champions​ ​League​ ​និង​ក្នុង​យុទ្ធនាការ​ ​FA​ ​Cup​ ​ស្ថិត​ក្នុង​គោលដៅ​ជាអាទិភាព​របស់​ពួកគេ​៕​ ​
​ ​

Advertisement