លោក​ ​Solskjaer​ ​ថា​ ​Man​ ​Utd​ ​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់​ ​ក្រោយ​ទម្លាក់​ ​PSG​ ​

​លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ ​Manchester​ ​United​ ​បាន​និយាយ​ថា​ ​ក្រុម​របស់​លោក​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់​ ​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ក្រោយពី​គ្រាប់​បាល់​ប៉េ​ណា​ល់​ទីនៅ​ជិត​បញ្ចប់​ការប្រកួត​របស់​ ​Marcus​ ​Rashford​ ​បាន​ជួយ​ឱ្យ​ពួកគេ​ ​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​មិន​នឹក​នឹកស្មាន​ដល់​ក្នុង​លទ្ធផល​ ​3​-​1​ ​លើទឹក​ដី​ក្រុម​ ​Paris​ ​Saint​-​Germain​ ​កាលពី​ថ្ងៃពុធ​ ​ខណៈ​ដែល​ពួកគេ​បាន​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ ​ដោយសារតែ​គ្រាប់​បាល់​ក្រៅ​ទឹកដី​។​

​ ​ក្រុម​ ​Man​ ​United​ ​ហាក់​មិន​អាចប​ង្កើត​ការ​ភ្ញាក់ផ្អើល​បាន​ឡើយ​ ​ក្រោយពី​ចាញ់​ក្នុង​ការប្រកួត​ជើង​ទី1​ ​នៃ​វគ្គ​ ​16ក្រុម​ចុងក្រោយ​ក្នុង​លទ្ធផល​ ​2​-​០​ ​កាលពី​ខែមុន​ ​ប៉ុន្តែ​ ​RomeluLukaku​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ក្នុង​តង់​ទី1​ ​នា​កីឡដ្ឋាន​ ​Parc​ ​des​ ​Princes​ ​ដើម្បី​ផ្តល់​ឱ្យ​ក្រុម​របស់​ខ្លួន​នូវ​ក្តី​សង្ឃឹម​។​ បើ​ទោះបី​កីឡាករ​ ​Juan​ ​Bernat​ ​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅចន្លោះ​គ្រាប់​បាល់​របស់​ ​Lukaku​ ​ក៏ដោយ​ ​ប៉ុន្តែ​ ​Rashford​ ​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីនៅ​ជិត​បញ្ចប់​ការប្រកួត​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញា​កណ្តាល​ ​(​VAR​)​ ​ដើម្បី​ជួយ​ឱ្យ​ក្រុម​ ​Man​ ​United​ ​ឈាន​ទៅ​វគ្គ​បន្ត​តែម្តង​។​

​ ​លោក​ ​Solskjaer​ ​បានឱ្យ​ដឹង​ថា​៖​ ​«​យើង​តែងតែ​ជឿជាក់​លើ​លទ្ធផល​នោះ​។​ ​ផែនការ​ប្រកួត​គឺ​ការ​រក​ឱ្យ​បាន​គ្រាប់​បាល់​ទី1​ ​ក្នុង​ការប្រកួត​នេះ​ឱ្យ​បាន​ក្នុងរយៈពេល​ត្រឹមតែ5​ ​ឬ​ ​10នាទី​ដំបូង​ ​ហើយ​យើង​ក៏​ធ្វើ​បាន​មែន​»​។​
​ ​លោក​ ​Solskjaer​ ​បាន​ប្រាប់​ទូរទស្សន៍​ ​BT​ ​Sport​ ​ថា​៖​ ​«​ការ​ជឿជាក់​លើ​កីឡាករ​ ​គឺជា​ក្តី​សង្ឃឹម​របស់​យើង​តែមួយ​ប៉ុណ្ណោះ​។​ ​វា​ពិតជា​អស្ចារ្យ​ណាស់​ ​អ្នកតែង​តែ​ដឹង​ថា​ ​វា​ពិតជា​អាច​ទៅរួច​។​ ​ជាមួយនឹង​ក្លិប​មួយ​នេះ​ ​នេះ​គឺជា​អ្វី​ដែល​យើង​បាន​ធ្វើ​។​ ​យើង​ជា​ក្រុម​ ​Man​ ​United​។​ ​វា​ជា​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​ ​Champoins​ ​League​ ​ហើយ​នោះ​ ​គឺជា​លទ្ធផល​ដែល​យើង​ធ្វើ​បាន​»​។​

ជាមួយគ្នា​នេះ​ ​ខ្សែការពារ​ ​Alex​ ​Telles​ ​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី1​ ​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញា​កណ្តាល​ ​(​VAR​)​ ​នៅ​ជិត​បញ្ចប់​ការប្រកួត​នៃ​នាទី​បន្ថែម​ ​15នាទី​ ​2ដង​ ​ខណៈ​ដែល​ក្រុម​ ​Porto​ ​បាន​ផ្តួល​ក្រុម​ ​Roma​ ​ក្នុង​លទ្ធផល​ ​3​-​1​ ​កាលពី​ថ្ងៃពុធ​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​Leagu​ ​បន្ទាប់ពី​យកឈ្នះ​ទាំង​ ​2ជើង​ ​4​-​3​៕​




Advertisement