លោក​ ​Guardiola​ ​ជំរុញ​ឱ្យ​ ​Man​ ​City​ ​ប្រើ​ស្មារតី​ប្រយុទ្ធ​ ​លើទឹក​ដី​ ​Schalkeរាត្រី​នេះ​

​លោក​ ​Pep​ ​Guardiola​ ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុម​ ​Manchester​ ​City​ ​ប្រើប្រាស់​បទ​ពិសោធ​ពី​ការ​យកឈ្នះ​ក្នុង​ការប្រកួត​ដណ្តើម​ពាន​ ​FA​ ​Cup​ ​នៅ​លើទឹក​ដី​ក្រុម​ ​Newport​ ​នៅពេល​ដែល​ពួកគេ​ប្រកួត​ជាមួយនឹង​ក្រុម​ធ្លាក់ចុះ​ទម្រង់​លេង​ ​Schalke​ ​របស់​ក្របខ័ណ្ឌ​ ​Bundesliga​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​នៅ​រាត្រី​នេះ​។​

​​ក្រុម​ ​Man​ ​City​ ​របស់​លោក​ ​Guardiola​ ​បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​អាល្លឺម៉ង់​ហើយ​ ​ក្នុងនាម​ជា​ក្រុម​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ក្នុង​ការប្រកួត​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​នា​កីឡដ្ឋាន​ ​Veltins​ ​Arena​ ​របស់​ក្រុម​ ​Schalke​ ​នៅ​រាត្រី​នេះ​។​

​ស្រប​ពេល​ក្រុម​ ​Man​ ​City​ ​កំពុងតែ​នាំមុខ​លើ​តារាង​ ​Premier​ ​League​ ​ដោយ​ការ​មាន​គ្រាប់់​បាល់​ច្រើនជាង​ក្រុម​ ​Liverpool​ ​នោះ​ ​ក្រុម​ ​Schalke​ ​កំពុងតែ​ជួប​ភាព​ត្រដាបត្រដួស​ ​ដោយ​ការ​មិនដែល​ស្គាល់​ឈ្នះ​សោះ​ពី​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ចំនួន​ ​4លើក​ចុងក្រោយ​ ​និង​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​តំបន់​កាត់ចោល​នៃ​ក្របខ័ណ្ឌ​ ​Bundesliga​ ​ប៉ុន្មាន​ឡើយ​។​

​Man​ ​City​ ​បាន​យកឈ្នះ​លើ​ក្រុម​ ​Newport​ ​County​ ​ក្នុង​លទ្ធផល​ ​4​-​1​ ​កាលពី​ថ្ងៃសៅរ៍​មុន​ ​ក្រោយពី​បាន​ជម្នះ​លើ​ផ្ទៃ​ទីលាន​ដែល​មិនល្អ​នា​កីឡដ្ឋាន​ ​Rodney​ ​Parade​ ​និង​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​របស់​ក្រុម​ម្ចាស់ផ្ទះ​ ​ក្នុង​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ពាន​ ​FA​ ​Cup​។​
​ ​ពួកគេ​អាច​នឹង​ត្រូវ​ជួប​ការ​លំបាក​ទាក់ទង​នឹង​ផ្ទៃ​នៃ​ទីលាន​បន្ថែម​ទៀត​ក្នុង​តំបន់​ ​Gelsenkirchen​ ​ប៉ុន្តែ​លោក​ ​Guardiola​ ​ចង់ឱ្យ​ក្រុម​ប្រជុំ​ដោយ​តា​រា​ឆ្នើម​ៗ​របស់​លោក​ ​បង្ហាញ​ពី​កម្រិត​លេង​ដូច​នឹង​ការប្រកួត​ពាន​ ​FA​ ​Cup​ ​របស់​ពួកគេ​ដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ​លោក​ ​Guardiola​ ​បានឱ្យ​ដឹង​ថា​៖​ ​«​យើង​ត្រូវតែ​បង្ហាញ​ពី​សមត្ថភាព​របស់​យើង​។​ ​ខ្ញុំ​ចង់​ឃើញ​ពី​ស្មារតី​ប្រកួត​ដូចគ្នា​ទៅ​នឹង​ការប្រកួត​ដែល​យើង​បាន​លេង​នៅ​ ​Newport​ ​យើង​ត្រូវតែ​បង្ហាញ​ពី​ភាព​ខ្លាំង​ ​និង​ឈ្នះ​ក្នុង​ការ​ប្រកួត​ធំៗ​បែបនេះ​»​។​​ ​ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង3​ ​ទៀបភ្លឺ​៕​ ​

Advertisement