ខ្សែប្រយុទ្ធ​ ​Martial​ ​និង​ ​Lingard​ ​របស់​ ​Man​ ​Utd​ ​នឹង​ត្រូវ​អវត្តមាន​ ​3សប្តាហ៍​

​ខ្សែប្រយុទ្ធ​ ​Anthony​ ​Martial​ ​និង​ ​Jesse​ ​Lingard​ ​របស់​ក្លិប​ ​Manchester​ ​United​ ​នឹង​ត្រូវ​អវត្តមាន​រហូតដល់​រយៈពេល​ ​3សប្តាហ៍​ ​ដោយសារតែ​បញ្ហា​របួស​ ​ហើយនិង​ត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត​ ​2លើក​បន្ទាប់​របស់​ពួកគេ​ ​នៅពេល​ជួប​ក្រុម​ ​Chelsea​ ​និង​ ​Liverpool​។​ ​នេះ​បើ​យោងទៅតាម​ការប្រកាស​របស់​លោកគ្រូ​បង្វឹក​ ​Ole​ ​Gunnar​ ​Solskjaer​ ​កាលពី​ថ្ងៃសុក្រ​។​ ​

​Lingard​ ​និង​ ​Martial​ ​បាន​រង​របួស​សាច់ដុំ​ ​ក្នុង​តង់​ទី1នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ ​Paris​ ​St​ ​Germain​ ​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​នា​កីឡដ្ឋាន​ ​Old​ ​Trafford​ ​កាលពី​ថ្ងៃអង្គារ​។​

​នៅមុន​ពេល​ការប្រកួត​ពាន​ ​FA​ ​Cupជុំ​ទី5​ ​ជាមួយនឹង​ក្រុម​ម្ចាស់ការ​ពារ​ជើងឯក​ ​Chelsea​ ​នៅ​រាត្រី​ថ្ងៃ​ចន្ទ​នេះ​ ​លោក​ ​Solskjaer​ ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖​ ​«​ខ្ញុំ​គិតថា​ ​ពួកគេ​នឹង​អវត្តមាន​សម្រាប់​រយៈពេល2​ ​ទៅ3សប្តាហ៍​ ​បើ​គិត​ចាប់ពី​នេះ​ទៅ​»​។​

​បញ្ហា​របួស​នេះ​គឺជា​រឿង​ដ៏​ខកចិត្ត​មួយ​សម្រាប់​ក្រុម​ ​Man​ ​United​ ​ដែល​បាន​ឈ្នះ​ការប្រកួត​ ​10លើក​ក្នុងចំណោម​ការប្រកួត​ ​12លើក​ ​ក្រោម​ការដឹកនាំ​របស់​លោកគ្រូ​បង្វឹក​បណ្តោះអាសន្ន​ ​Solskjaer​ ​ប៉ុន្តែ​ការ​របួស​នេះ​នឹង​ផ្តល់​ឱកាស​ឱ្យ​ខ្សែប្រយុទ្ធ​ ​Alexis​ ​Sanchez​ ​និង​ ​Romelu​ ​Lukaku​ ​រក​ឃើញ​នូវ​ភាព​មុត​ស្រួច​របស់​ពួកគេ​ត្រឡប់មកវិញ​។​

​ ​លោក​ ​Solskjaer​ ​បាន​បញ្ជាក់​ថា​ ​របួស​របស់​កីឡាករ​ទាំង2​ ​ក៏​នឹង​បើកផ្លូវ​ឱ្យ​ខ្សែប្រយុទ្ធ​វ័យក្មេង​ ​Angel​ ​Gomes​ ​និង​ ​Tahith​ ​Chong​ ​ដែល​កំពុងតែ​ខិតខំ​ព្យាយាម​ប្រជែង​យក​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​នៅ​រដូវ​កាល​នេះ​ផង​ដែរ​។​ ​គ្រូបង្វឹក​សញ្ជាតិ​ន័រវែស​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​វា​ជា​ឱកាសល្អ​មួយ​សម្រាប់​គ្រប់គ្នា​ដែល​លេង​ ​មិនថា​ ​Alexis​,​ ​Romelu​ ​ឬ​ ​Angel​ ​(​Gomes​)​ ​ឡើយ​»​៕​ ​

Advertisement