Osaka ទម្លាក់​ជើង​ខ្លាំង Pliskova ដើម្បី​ទៅ​ជួប Kvitova ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ

កីឡា​ការិនី Naomi Osaka ដែល​ជាម្ចាស់​ជើង​ឯក US Open បាន​រា​រាំង​ការ​វាយ​​បក​ពី​សំណាក់​កីឡា​ការិនី Karolina Pliskova ដើម្បី​ឈាន​ទៅ​​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍ Australian Open វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​1ជា​មួយ​នឹង​ជ័យជម្នះ​ក្នុង​លទ្ធ​ផល 6-4 4-6 និង​6-4​ កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឈាន​ទៅ​ជួប​​ម្ចាស់​ជើង​ឯកWimbledon 2​សម័យកាល​គឺ Petra Kvitova​។

Osaka បាន​​ពង្រឹង​កេរិ៍្ត​ឈ្មោះ​របស់​ខ្លួន​ក្នុង​នាម​ជា​​អ្នក​វាយកូន​បាល់​បាន​យ៉ាងល្អ​បំផុត​ក្នុង​កីឡា​វាយកូន​បាល់​ផ្នែក​នារីតាម​រយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​​​ក្រោម​ការ​ប្រើប្រាស់​ស្នៀត​វាយ​​ទាំង​ខ្នង និង​បាត​ដៃ​របស់​នាងក្រោម​ដំបូល​នៃ​ទីលាន Rod Laver Arena ដែល​ត្រូវ​បាន​បិទ ដោយសារតែ​កម្តៅ​ថ្ងៃ​ដ៏​ក្តៅ​។

Osaka បាន​ឱ្យដឹង​ថា៖ «ខ្ញុំ​ចូល​ចិត្ត​កម្តៅ​​ហេតុនេះ ខ្ញុំ​មាន​​ការ​ខក​ចិត្ត​បន្តិច​ក្នុង​ពេល​បិទ​ដំបូល​។ នៅពេល​ដែល​ពួកគេ​បើក​ដំបូល ខ្ញុំ​ចូល​ចិត្ត និង​គិត​ថា វា​ដល់​ពេល​របស់​ខ្ញុំ​​ហើយ​ក្នុងការ​បង្ហាញ​សមត្ថភាព​»​។ កីឡា​ការិនី​ជប៉ុន​រូបនេះ​ ដែល​បាន​ឈ្នះ​តែ​ 1លើក​ក្នុង​ចំណោម​ការ​ជួប​គ្នា​ទាំង​3 ​​លើក​​រវាង​កីឡា​ការិនី​ទាំង​2នៅមុន​ពេល​ការ​ប្រកួត​កាលពីថ្ងៃ​ព្រហស្បតិ៍​នោះ​ បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មាន​ន័យ​ថា ខ្ញុំ​រំពឹង​ទុក​ថានឹង​មាន​ការ​វាយ​បក​វិញ»​​។

ខ្ញុំ​រំពឹង​ទុក​ពីការប្រកួត​ដ៏ស្វិតស្វាញ​មួយ​​។​ Osaka នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡា​ការិនី​ឆែក​មួយ​រូប​ផ្សេង​ទៀត​គឺ Kvitova​ ដែល​នឹង​​ប្រកួតក្នុងកម្មវិធី Grand Slam វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី​1 ​របស់​​នាង ក្នុង​រយៈពេល​ 5​ឆ្នាំក្រោយពី​បាន​ផ្តួល​កីឡា​ការិនី​អាមេរិក Danielle Collins ក្នុងលទ្ធផល 7-6 (2) និង​6-០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ​៕

Advertisement