Serena សម្លឹង​រក​ការស្តារ​មុខមាត់ ក្រោយពី​ភាពចម្រូងចម្រាស់​ក្នុង US Open

កីឡាការិនី​វាយ​កូន​បាល់ Serena Williams នឹងមិន​ធ្វើការ​ពិភាក្សា​ទៅលើ​ហេតុការណ៍​ដែល​បាន​ផ្ទុះឡើង អំឡុងពេល​នៃ​ការប្រកួត​ព្រឹត្តិការណ៍ US Open វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នាង​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​របស់​កីឡាការិនី Naomi Osaka នៅ​ខែកញ្ញា និង​កំពុងតែ​ជ្រើស​រើសយក «ការធ្វើ​រឿង​កាន់តែ​ធំ និង​កាន់តែ​ល្អប្រសើរ»។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​កីឡាការិនី​អាមេរិក​រូបនេះ​ទៅកាន់​អ្នកយកព័ត៌មាន ក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ក្នុងការ​បង្ហាញខ្លួន​នៅលើ​ទីលាន​ជា​លើក​ទី1របស់​នាង ចាប់តាំងពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ចម្រូងចម្រាស់​ក្នុង​ទីក្រុង​ញូវយ៉ក Williams បាន​ចាញ់​ក្នុងការ​ប្រកួត​បែប​កម្សាន្ត​របស់​នាង ក្រោម​ស្នាដៃ​បងស្រី​របស់ខ្លួន​គឺ Venus ក្នុង​លទ្ធផល 4-6 6-3 និង10-8 ក្នុង​រាជធានី​អ៊េ​មី​រ៉ា​ត​អារ៉ាប់​រួម ហើយ​បច្ចុប្បន្ន​នាង​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Perth ដើម្បី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Hopman Cup រួមជាមួយ​នឹង​មិត្ត​រួម​ជាតិ​របស់​នាង​គឺ Frances Tiafoe។

នៅពេលដែល​ត្រូវបាន​ចោទ​សួរថា ការប្រកួត US Open វគ្គ​ផ្តាច់ព្រ័ត្រ គឺជា​ប្រធានបទ​មួយ​ដែល​នឹង​ចង់​គេចផុត ក្នុងពេល​រដូវ​កាល​ថ្មី​នេះ​ចាប់ផ្តើម ឬ​យ៉ាង​ថា Serena បាន​ឆ្លើយថា៖ «ខ្ញុំ​មិន​ចង់​គេចផុត​ពីអ្វី​ឡើយ។ ខ្ញុំ​គ្រាន់តែ​មិនមាន​ពេល​ក្នុងការ​និយាយ​ពី​បញ្ហា​នោះ។ ខ្ញុំ​បាន​និយាយ​ពី​វា គ្រប់គ្រាន់​បាន​និយាយ​ពី​បញ្ហា​នោះ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ហើយ​វា​ជា​រឿង​ដ៏​ល្អ​បំផុត​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​រឿង​កាន់តែ​ធំ និង​កាន់តែ​ល្អប្រសើរ»។

សមិទ្ធផល​កាន់តែ​ធំ និង​កាន់តែ​ល្អប្រសើរ ពិតជា​ស្ថិតក្នុង​ចិត្ត​របស់ Serena ខណៈដែល​នាង​បាន​ទទួលស្គាល់ថា ការ​ប្រជែង​ឲ្យ​តាម​ស្មើ​កំណត់ត្រា​របស់​នាង Margaret Court នៃ​ការ​ឈ្នះ​ពាន Grand Slam 24លើក គឺជា​គោលដៅ​របស់​នាង​ក្នុង​ឆ្នាំ2019៕

ប្រភពពី៖ Channel News Asia

Advertisement