ប្រធាន​ IOC : តូក្យូ ជា​ទីក្រុងដែល​មានការ​ត្រៀម​ខ្លួន​ល្អ​បំផុត​សម្រាប់អូឡាំពិក

2016 Rio Olympics - Closing ceremony - Maracana - Rio de Janeiro, Brazil - 21/08/2016. Performers take part in the closing ceremony. REUTERS/Pawel Kopczynski FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS. - RTX2MGU4

ប្រធាន​​គណៈ​កម្មា​ធិការ​​អូឡាំពិក​អន្ត​រជាតិ​លោក Thomas Bach បាន​បញ្ជាក់​កាលពីថ្ងៃពុធ​ថា តូក្យូ គឺ​ជា​ទីក្រុង​ម្ចាស់​ផ្ទះ​អូឡាំ​ពិក​ដែល​មាន​ការ​ត្រៀម​ខ្លួន​បាន​យ៉ាងល្អ​បំផុតតាមដែល​លោក​អាច​ចង​ចាំបាន ខណៈ​ដែល​នៅ​សល់​រយៈពេល​ជាង​ 600​ថ្ងៃ​ទៀត ​​ទើប​ឈាន​ដល់​ថ្ងៃ​បើក​ការ​ប្រកួត​អូឡាំពិក​ឆ្នាំ​2020​។

ក្នុង​ពេល​និយាយ​ទៅកាន់​មន្ត្រី​តំណាង​ឱ្យគណៈ​កម្មា​ធិការ​អូឡាំពិក​ទាំង​ 2016នាក់ មក​ពី​ទូ​ទាំង​ពិភព​លោក លោក Bach បាន​កត់សម្គាល់​ថា លោក​​បាន​ជួប «បទពិសោធ​មិន​មាន​សំណាង​ជាច្រើន» ជាមួយ​នឹង​​ការ​ត្រៀម​ខ្លួន​ផ្សេង​ៗ​នៃ​​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក។ ​ប៉ុន្តែលោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​អាច​នឹកឃើញទីក្រុង​ម្ចាស់​ផ្ទះណាមួយ​ដែល​មក​ទល់​ពេលនេះ មានការ​ត្រៀម​លក្ខណៈ​ល្អ​​ ក្នុង​រយៈពេលត្រឹមតែ​2​​ឆ្នាំ​​មុន​​ព្រឹត្តិការណ៍​អូឡាំពិកដូច​​ទីក្រុង​តូក្យូ​ឡើយ…​»​។

ជប៉ុនបានពង្រឹង​កេរិ៍្ត​ឈ្មោះ​របស់​ខ្លួន​​​យ៉ាងល្អ​សម្រាប់​ប្រសិទ្ធ​ភាព ខណៈ​ដែល​គម្រោង​សាង​សង់​ជា​ទូទៅ សុទ្ធ​សឹង​​ស្ថិតក្នុង​កម្រិត​ដែល​បាន​គ្រោង​ទុក​។ ទោះ​បី​ជា​យ៉ាង​ណា នៅមាន​ក្ដីកង្វល់​ជាច្រើន​ជុំ​វិញកម្តៅ​ថ្ងៃ​នៅ​រដូវក្តៅក្នុង​ទីក្រុង​តូក្យូ ដែល​​នឹង​ជះ​ឥទ្ធិ​ពល​ដល់​វិញ្ញាសា​​ជាច្រើន​ ដូច​ជា​ការរ​ត់​ម៉ា​រ៉ា​តុង និង​ការ​ប្រណាំង​ដើរ​ជា​ដើម​។

ជាមួយ​គ្នានេះ វា​​ក៏មាន​ជម្លោះ​មួយ​ចំនួន​ជុំ​វិញ​ការ​ចំណាយក្នុង​អូឡាំពិកដែល​ត្រូវ​បាន​បែង​ចែក​​រវាងគណៈ​កម្មា​ធិការ​រៀប​ចំ​​អូឡាំពិក អភិបាល​ក្រុង​តូក្យូ និង​​អភិបាល​កណ្តាល ស្រប​ពេល​ដែលមាន​ការ​មិន​យល់​ស្រប​គ្នា​ជុំ​​វិញ​​ការ​ចំណាយ​ទាក់​ទង​នឹង​អូឡាំពិកផងដែរ​។

បើយោង​តាម​គម្រោង​ថវិកា​ចុងក្រោយ​បំផុត ដែលជាគម្រោង​របស់​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួតបានបង្ហាញថា ការ​ចំណាយ​សរុប​របស់​​កីឡា​អូឡាំ​ពិក មាន​ចំនួន​ប្រមាណ​ជា​ 12​​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ប្រភព​ពី​៖ Channel News Asia

Advertisement