Verstappen ត្រៀម​ផ្តល់​ការខកចិត្ត​ដល់ Hamilton នៅ​ម៉ិ​ក​ស៊ិ​ក ថ្ងៃអាទិត្យ​នេះ

កីឡាករ​ប្រណាំង​រថយន្ត Max Verstappen ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្អាក​ពិធីជប់លៀង​របស់​កីឡាករ Lewis Hamilton តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​សម្រាប់​ក្រុម Red Bull ក្នុង​ព្រឹត្តិការណ៍ Mexican Grand Prix នៅ​ចុង​សប្តាហ៍​នេះ។ កីឡាករ​ហូ​ឡង់​វ័យក្មេង​រូបនេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រូបគេ​ជឿជាក់ថា ការប្រណាំង​នេះ​នឹង​ផ្តល់ឱ្យ​ក្រុម​របស់គេ​នូវ​ឱកាស​ដ៏​ល្អ​បំផុត​ក្នុងការ​ដណ្តើមបាន​ជ័យជម្នះ 1ផ្សេងទៀត នៅ​មុនពេល​បញ្ចប់​រដូវ​កាល​នេះ។

Verstappen បានឱ្យដឹងថា៖ «យើង​អាច​នឹងមិន​បោះបង់ចោល​ឱកាស​ដ៏​ល្អ​ក្នុងការ​ប្រកួត​ជម្រុះ​ឡើយ ប៉ុន្តែ យើង​កំពុងតែធ្វើការ​ងារ​យ៉ាង​ល្អ​ក្នុងការ​ប្រណាំង​នេះ ហេតុនេះ ខ្ញុំ​រំពឹងទុក​ថា ព្រឹត្តិការណ៍​នេះ​នឹងមាន​ភាពល្អប្រសើរ​សម្រាប់​យើង​ជាង​ក្នុងការ​ប្រណាំង​នៅ​ទីក្រុង Austin។ Lewis នៅតែ​ចង់​ឈ្នះ ប៉ុន្តែ ខ្ញុំ​គិតថា រឿង​នោះ​នឹងមិន​ផ្លាស់ប្តូរ​អ្វី​ឡើយ»។

ប្រសិនបើ Verstappen ទទួល​ជ័យជម្នះ កីឡាករ Hamilton នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ រូបគេ​នឹង​ស្រេកឃ្លាន​ក្នុងការ​ឈ្នះ​ពាន​ពិភពលោក តាមរយៈ​ការ​ឈ្នះ​ការប្រណាំង​នៅ​ម៉ិ​ក​ស៊ិ​ក។ កីឡាករ Verstappen បាន​បន្ថែមទៀតថា៖ «ខ្ញុំ​គិតថា រថយន្ត​របស់​យើង​ល្អ​ទាំង​បច្ចេកទេស និង​ក្នុងស្ថានភាព​ឌី​ណា​មិ​ក​អាកាស»។

1st place Lewis Hamilton (GBR) Mercedes AMG F1 W09 with 2nd place Valtteri Bottas (FIN) Mercedes AMG F1 and 3rd place Max Verstappen (NLD) Red Bull Racing RB14.
07.10.2018. Formula 1 World Championship, Rd 17, Japanese Grand Prix, Suzuka, Japan, Race Day.
– www.xpbimages.com, EMail: requests@xpbimages.com – copy of publication required for printed pictures. Every used picture is fee-liable. © Copyright: Batchelor / XPB Images

Hamilton ត្រូវតែ​យកឈ្នះ​លើ​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari ចំនួន 5ពិន្ទុ ដើម្បី​ឈ្នះ​ពាន​ពិភពលោក​ជា​លើក​ទី5 របស់គេ និង​ស្មើ​ជាមួយនឹង​កំណត់ត្រា​របស់​កីឡាករ Juan Manuel Fangio ដែល​ធ្វើឱ្យ​ម្ចាស់​ជើងឯក​ពិភពលោក 7សម័យកាល Michael Schumacher ក្លាយជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ឈ្នះ​ពាន​ច្រើនជាង​រូបគេ។ ការប្រណាំង​នៅ​ថ្ងៃអាទិត្យ​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:10ទៀបភ្លឺ៕

ប្រភពពី៖ France24

Advertisement