Messi បង្ហាញ​ថ្វី​ជើង​ម្តងទៀត ខណៈ Ronaldo រកបាន 4គ្រាប់​សម្រាប់ Real

ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​ក្នុង​តង់​ទី1 បានផ្តល់​ការខកចិត្ត​ដល់​ក្រុម Athletic Bilbao ខណៈដែល​ការមិន​ស្គាល់​ចាញ់​របស់​ក្រុម Barcelona ក្នុង​យុទ្ធនាការ La Ligaនៅ​រដូវ​កាល​នេះ បាន​ឈានដល់ 29ប្រកួត នៅ​មុនពេល​ឈប់សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ PacoAlcacer និង Lionel Messi ក្នុង​រយៈពេល 45នាទី​ដំបូង បាន​ជួយ​ឱ្យ​ក្រុម Barcaដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ នៅពេល​ប្រកួត​ជាមួយនឹង​អតីត​ក្រុម​របស់លោក Ernesto Valverde។ ស្រប​ពេលដែល Luis Suarez suspended និង Sergio Busquets មាន​បញ្ហា​របួស កីឡាករ Alcacer បាន​ចូល​លេង​នៅ​នាទី​ទី8 ហើយ Messi បាន​បំពេញ​ជ័យជម្នះ​របស់​ក្រុម​នៅ​នាទី​ទី30 ក្នុង​តង់​ទី1។

ទាក់ទង​នឹង Messi ដែលជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga នៅ​រដូវ​កាល​នេះ​តាមរយៈ​ការរកបាន 25គ្រាប់​នោះ លោក Valverde គ្រូបង្វឹក​របស់ Barcelona បានឱ្យដឹងថា៖ «រាល់ថ្ងៃ រូបគេ​បាន​រកឃើញ​អ្វីថ្មីៗ និងអ្វីៗដែល​លំបាក​ជានិច្ច ហើយ​រូបគេ​ដឹង​យ៉ាងច្បាស់​ពីអ្វី​ដែល​រូបគេ​ត្រូវធ្វើ និង​អ្វីដែល​ក្រុម​ត្រូវការ​ពី​រូបគេ»។គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ភាគច្រើន វា​ហាក់​បង្ហាញថា គ្រូបង្វឹក​ត្រូវតែ​ពន្យល់​ដល់​កីឡាករ ប៉ុន្តែ​អ្វីដែល​គ្រូបង្វឹក​បានធ្វើ​នោះ​គឺ​ការរៀន​រួមជាមួយ​នឹង​ក្រុម។ យើង​សង្ឃឹមថា យើង​អាច​រក្សា​ការរៀនសូត្រ​ជាមួយគ្នា​បាន»។

ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី 4គ្រាប់ ខណៈដែល​ក្រុម Real Madrid បាន​ផ្តួល​ក្រុម Girona ក្នុង​លទ្ធផល 6-3 ដើម្បី​ឡើងទៅ​ឈរ​លេខ3 បើទោះបី​នៅតែ​ដេញតាម​ពីក្រោយ Barcelona 15ពិន្ទុ​ក៏ដោយ៕

ប្រភពពី៖ Sky Sports

Advertisement