Haaland បំបែក​កំណត់ត្រា​របស់ Ronaldo និង Salah ក្លាយ​ជា​ «ស្ដេច​កម្ទេច​ទី»

Erling Haaland ជនជាតិន័រវែស បច្ចុប្បន្នទាត់ឱ្យក្លឹប Man City

ខ្សែប្រយុទ្ធ Erling Haaland (ក្លឹប Man City) បាន​ក្លាយជា​កំពូល​ថ្វី​ជើង​ដែល​ប្រកួត​នៅ​អង់គ្លេស​ឆ្នើម​បំផុត​ក្នុង​មួយ​រដូវ​កាល បន្ទាប់ពី​បាន​ស៊ុត​បញ្ចូល​ទី​របស់ Bayern Munich។

កីឡាករ​ន័រវែស​ កើត​ឆ្នាំ 2000 Haaland រកបាន​គ្រាប់​បាល់​នៅក្នុង​ជ័យជម្នះ 3-0 របស់ Man City ទៅលើ Bayern Munich ក្នុង​វគ្គ ¼ នៃ​ជើង​ទី​ពីរ​នៅ​ពានរង្វាន់​ជើងឯក​បណ្ដា​ក្លឹប​នៅ​អឺរ៉ុប (UEFA Champions League) 2022-2023។ នៅ​នាទី​ទី 76 បន្ទាប់ពី​ការ​តែ​ត​បញ្ជូន​បាល់​របស់ Stones កីឡាករ Haaland ក៏​ទទួលបាន​បាល់ ហើយ​ស៊ុត​បញ្ចូល​ទីបាន​ជោគជ័យ ជួយ​ឱ្យ Man City ឈ្នះ 3-0។

នេះ​គឺជា​គ្រាប់​បាល់​ទី 45 ដែល Haaland រកបាន​នៅ​គ្រប់ការ​ប្រកួត​ក្នុង​រដូវ​កាល 2022-2023 នាំ​ឱ្យជើង​ខ្លាំង​រូបនេះ​ក្លាយជា​កីឡាករ​ឆ្នើម​ជាងគេ​បង្អស់​ក្នុង​មួយ​រដូវ​កាល។

នៅមុន Haaland ខ្សែប្រយុទ្ធ​មួយចំនួន មានដូចជា Mohamed Salah (Liverpool ក្នុង​រដូវ​កាល 2017-2018) និង Ruud van Nisterooy (Man United ក្នុង​រដូវ​កាល 2002-2003) រកបាន 44 គ្រាប់​នៅក្នុង​ការប្រកួត ពេល​លេង​ឱ្យ​បណ្ដា​ក្លឹប​នៅ​អង់គ្លេស។ ក្រៅពីនេះ Cristiano Ronaldo (Man United រដូវ​កាល 2007-2007) ក៏​ធ្លាប់​រកបាន 42 គ្រាប់ ក្រោយ​ទាត់​បាន 46 ប្រកួត​ដោយ​មិន​លេង​ក្នុង​ខ្សែប្រយុទ្ធ។

ខ្សែប្រយុទ្ធ Erling Haaland បំបែកកំណត់ត្រាជាបន្តបន្ទាប់ នៅ UEFA Champions League និងលីគកំពូលអង់គ្លេស

ក្នុងចំណោម 45 គ្រាប់​ដែល​អតីត​ខ្សែប្រយុទ្ធ​របស់ Dortmund រកបាន មាន 30 គ្រាប់​នៅឯ​ពានរង្វាន់​លី​គ​កំពូល​អង់គ្លេស, 11 គ្រាប់​នៅឯ UEFA Champions League, 3 គ្រាប់​នៅឯ FA Cup និង 1 គ្រាប់​នៅ League Cup។ Erling Haaland កំពុង​នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ ទាំង​នៅក្នុង​លី​គ​កំពូល​អង់គ្លេស ទាំង​នៅ UEFA Champions League។

45 គ្រាប់​នេះ​ត្រូវបាន Haaland រកបាន​នៅក្នុង 39 ប្រកួត ហើយ​គាត់​នៅសល់​យ៉ាងតិច 10 ប្រកួត​ទៀត​ដែល​អាច​បង្កើន​ចំនួន​គ្រាប់​បាល់​ឈ្នះ​របស់ខ្លួន។

ក្លឹប​ Man City របស់ Haaland បច្ចុប្បន្ន​នៅមាន​ឱកាស​ក្នុងការ​ដណ្ដើម​បាន​​តំណែង​ជើងឯក​នៅ​លី​គ​កំពូល​អង់គ្លេស, UEFA Champions League និង FA Cup៕

Advertisement