មូលហេតុ​ដែល​ជួយ​ឱ្យ Barcelona អាច​ក្លាយជា «គ្រួសារ​ថ្មី» របស់ Messi

ការប្រព្រឹត្តរបស់អ្នកគាំទ្រ PSG ចំពោះ Messi គឺផ្ទុយពីអ្នកគាំទ្ររបស់ Barcelona

ការប្រព្រឹត្ត​ខុសគ្នា​រវាង​អ្នកគាំទ្រ​របស់​ក្លឹប Barcelona និង Paris Saint-Germain (PSG) ចំពោះ Lionel Messi បង្ហាញ​ច្បាស់​អំពី​មូលហេតុ​ដែលថា Camp Nou ទើប​ជា​ផ្ទះ​ពិតប្រាកដ​របស់ El Pulga។

នៅក្នុង​ស្ថានភាព​ដែល​កិច្ចព្រមព្រៀង​រវាង Messi និង PGS នឹង​ត្រូវអស់​សុពលភាព​នៅត្រឹម​ខែមិថុនា 2023 ខាងមុខ Barcelona ត្រូវបាន​គេ​មើលឃើញថា កំពុង​ប្រឹងប្រែង​ដើម្បី​នាំយក​កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន ត្រលប់​ទៅកាន់​កីឡដ្ឋាន Camp Nou របស់អេស្ប៉ាញ។

អ្នកគាំទ្រ​ក្លឹប​បាល់ទាត់​នៅ​អេ​ស្ប៉ា​ញ​មានការ​សប្បាយរីករាយ​ជាខ្លាំង​ចំពោះ​ព័ត៌មាន​ខាងលើ ហើយ​ពួកគេ​ក៏​តែងតែ​បង្ហាញ​សកម្មភាព​បញ្ជាក់​ពីស​មានចិត្ត​ចំពោះ Messi និង​ចង់ឃើញ El Pulga ប្រកួត​ក្នុង​ពណ៌​អាវ​របស់ Barcelona ជាថ្មី។

បច្ចុប្បន្ន Messi កំពុង​ប្រឈម​នឹង​បញ្ហាលំបាក​ជាច្រើន​នៅ PSG ។ បន្ទាប់ពី​ក្រុមបាល់ទាត់​របស់​ក្លឹប​នេះ​ត្រូវបាន​ជម្រុះ​ពី​វគ្គ 1/8 នៅ Champions League អ្នកគាំទ្រ​មួយចំនួន​របស់ PSG បាន​ទម្លាក់កំហុស និង​ការទទួលខុសត្រូវ​ទាំងឡាយ​ទៅលើ Messi។ ពួកគេ​ថែមទាំង​នាំគ្នា​ស្រែក​ចំអក​ឱ្យ El Pulga ជាច្រើនលើក​នៅពេល​ខ្សែប្រយុទ្ធ​កើត​ឆ្នាំ 1987 រូបនេះ​ចូល​ប្រកួតម្ដង​ៗ។

បើទោះជា Messi ជោគជ័យ ឬបរាជ័យ អ្នកគាំទ្ររបស់ Barcelona នៅតែលើកទឹកចិត្ត និងបង្ហាញពីសមានចិត្តល្អចំពោះ M10

គេ​អាច​មើលឃើញថា ខុសពី​អ្នកគាំទ្រ​របស់ PGS អ្នកគាំទ្រ​របស់ Barcelona បើទោះជា Messi ​ជោគជ័យ ឬ​បរាជ័យ ក៏​ពួក​គេ​នៅតែ​លើកទឹកចិត្ត​ដល់​កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះដដែល ព្រោះ​ពួកគេ​ធ្លាប់បាន​នៅ​ជាមួយគ្នា​អស់កាល​ជា​យូរ។

Advertisement