ស៊ី​ហ្គេម​លើក​ទី 32 ៖ U-22 ថៃ ត្រូវ​ទាត់ «វគ្គ​ផ្ដាច់ព្រ័ត្រ​មុនគេ» ជាមួយ​វៀតណាម

យោងតាម​កាលបរិច្ឆេទ​ប្រកួត​របស់​វិញ្ញាសា​បាល់ទាត់​នៅ​ស៊ី​ហ្គេម​លើក​ទី 32 (32nd SEA Games) ក្រុម​ជម្រើសជាតិ U-22 របស់​ប្រទេស​ថៃ នឹង​ប៉ះ​ក្រុមបាល់ទាត់​អាយុ​ក្រោម 22 ឆ្នាំ​របស់​វៀតណាម នៅក្នុង​ការប្រកួត​ចុងក្រោយ​របស់​ពូ​ល B។

U-22 ថៃ ដែលជា​ក្រុម​ជើង​ខ្លាំង​មួយ​នៅ​អាស៊ីអាគ្នេយ៍ និង​វៀតណាម​ដែលជា​ជើងឯក​ស៊ី​ហ្គេម​លើក​ទី 30 និង 31 សុទ្ធតែ​ត្រូវបាន​ដាក់ចូល​ទៅក្នុង​ពូ​ល​ដែល​សម្បូរ​ជើង​ខ្លាំង រួមមាន ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ រឿង​ដែល U-22 ថៃ​ត្រូវ​ប្រកួត​ជាមួយ​វៀតណាម​នៅក្នុង​វគ្គ​ចែក​ពូ​ល គឺជា​ករណី​ដែលមាន​ការចាប់អារម្មណ៍​ច្រើន។

យោងតាម​កាលបរិច្ឆេទ​នៃ​ការប្រកួត U-22 ថៃ នឹងត្រូវ​ឆ្លងកាត់​ឧបសគ្គ​ធំ​នៅ​វគ្គ​ចែក​ពូ​ល​នៅពេល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ដូច​វៀតណាម។ U-22 ថៃ​នឹងត្រូវ​ប៉ះ​វៀតណាម​នៅ​ជើង​ចុងក្រោយ នា​ថ្ងៃទី 11 ឧសភា 2023។ បើសិនជា​លទ្ធផល​នៃ​ការប្រកួត​ក្នុង​ពូ​ល A ប្រហាក់ប្រហែល​នឹង​សមត្ថភាព​ដែល​ក្រុមនីមួយៗមាន​ដូច​មុន នោះគេ​អាច​ដឹងបាន​ថា ជើង​ចុងក្រោយ​នឹង​ក្លាយជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​របស់​ពូ​ល រវាង​ថៃ និង​វៀតណាម។ ក្រុម​ដែល​ដណ្ដើមបាន​តំណែង​ម្ចាស់​ពូ​ល B នឹង​អាច​គេច​ផុតពី​ការប្រកួត​ជាមួយ​ក្រុម​នាំមុខ​ពូ​ល A (អាចជា​ឥណ្ឌូណេស៊ី) នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

នៅ​ស៊ី​ហ្គេម​លើក​ទី 30 ក្រុម​ជម្រើសជាតិ​ថៃ​ក៏​ធ្លាប់បាន​ប៉ះ​នឹង​ក្រុម​វៀតណាម នៅ​ជើង​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល។ កាលណោះ វៀតណាម​បានធ្វើឱ្យ​ថៃ​ត្រូវ «ឆាប់​ហាលអាវ» ដោយ​លទ្ធផល 2-2។ វៀតណាម បន្ទាប់មក​ក៏​ដណ្ដើមបាន​ជ័យជម្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយក៏​ទទួលបាន​មេដាយមាស​ជា​លើកដំបូង​នៅ​ស៊ី​ហ្គេម មុនពេល​ក្លាយជា​ជើងឯក​ជា​លើក​ទី​ពីរ​នៅ​ស៊ី​ហ្គេម​លើក​ទី 31។

Advertisement