កម្ពុជា​អាចមាន​ឱកាស​ក្លាយជា​ «ជើងឯក​រង​» នៅ​ស៊ី​ហ្គេម​លើក​ទី 32

អ្នកគាំទ្រ​របស់​កម្ពុជា​មួយចំនួន​បានបង្ហាញ​សុ​ឆន្ទៈ​បន្ទាប់ពី​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ចែក​ពូ​ល​សម្រាប់​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 (32nd SEA Games) ត្រូវបាន​បង្ហាញ។

ល្ងាច​ថ្ងៃទី 05 មេសា​នេះ ពិធី​ចាប់ឆ្នោត​ចែក​ពូ​ល​សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស​របស់​ស៊ី​ហ្គេម​លើក​ទី 32 ត្រូវបាន​ធ្វើឡើង។ ក្នុងនោះ ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ត្រូវ​ស្ថិតនៅក្នុង​ពូ​ល A ដែលមាន U-22 ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា ហ្វ៊ី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត ក្នុងនោះ ឥណ្ឌូណេស៊ី​គឺជា​ក្រុម​ខ្លាំង។ ចំណែក​ពូ​ល B វិញ មាន វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ ក្នុងនោះ ​ក្រុម​វៀតណាម និង​ថៃ​ត្រូវបាន​វាយតម្លៃ​ខ្ពស់​ជាងគេ។

លទ្ធផល​នៃ​ការចាប់​ឆ្នោត​ដែល​បង្ហាញថា ជើង​ខ្លាំង​វៀតណាម និង​ថៃ​នៅក្នុង​ពូ​ល​ជាមួយគ្នា។ ប្រការនេះ​ធ្វើឱ្យ​អ្នកគាំទ្រ​កម្ពុជា​មួយចំនួន​ជឿថា U-22 កម្ពុជា​អាចមាន​ឱកាស​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បើទោះជា​អាច​ត្រូវ​ប៉ះ ថៃ ឬ​វៀតណាម​នៅ​​វគ្គ​​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ។

សូមបញ្ជាក់ថា វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 (32nd SEA Games) នឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី 29 មេសា 2023។

Advertisement