AFF Cup 2022 – ខ្សែប្រយុទ្ធ​លេខ​មួយ​របស់​ថៃរងរបួស ​មុន​​នឹង​ប៉ះ​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

Teerasil Dangda រក​បាន​ 1 គ្រាប់​ដំបូង​ក្នុង​ការ​ប្រកួត​ជាមួយម៉ាឡេស៊ី ក្នុង​ជើង​ទីពីរ​នៃវគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ម្សិល​មិញ

ក្រុម​ជម្រើសជាតិ​ថៃ ទទួលដំណឹង​មិនល្អ​នៅពេល Teerasil Dangda រងរបួស​នៅក្នុង​ការប្រកួត​ជាមួយ​ម៉ាឡេស៊ី​នៅ​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 កាលពី​ព្រលប់​ថ្ងៃទី 10 មករា ដែល​ថៃ​បាន​យកឈ្នះ 3-0។

ខ្សែប្រយុទ្ធ​លេខ​មួយ​របស់​ថៃ Teerasil Dangda រងរបួស​ក្នុង​ម៉ោង​ចន្លោះ​ពីរតង់។ យោងតាម​សារព័ត៌មាន​ថៃ Thairath ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំនេះ រងរបួស​ត្រង់​កំភួនជើង។ គាត់​ត្រូវបាន​នាំទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​លំអិត​អំពី​ស្ថានភាព​របួស។

មុនពេល​ចាកចេញ​ពី​ទីលាន Teerasil រួមចំណែក​បាន​មួយ​គ្រាប់​ដំបូង​ដោយ​ការ​តែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី 19។ ក្នុង​តង់​ទី​ពីរ Bordin Phala និង Adisak Kraisorn រកបាន​ពីរ​គ្រាប់​ទៀត​នៅ​នាទី​ទី 55 និង 71។ ចប់​ការប្រកួត ថៃ​ផ្ដួល​ម៉ាឡេស៊ី 3-0 ក្នុង​ជើង​ទី​ពីរ និង​ឈ្នះ​សរុប 3-1 ហើយ​ក៏បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹងត្រូវ​ជួប​វៀតណាម។

ដំណឹង​ស្ដីពី​ខ្សែប្រយុទ្ធ​លេខ​មួយ​របស់​ថៃ Teerasil Dangda រងរបួស គឺជា​រឿង​មិនល្អ​សម្រាប់​ថៃ នៅក្នុង​ការត្រៀមខ្លួន​ដើម្បី​ទៅ​ប្រកួត​ជាមួយ​វៀតណាម​នៅ​ថ្ងៃទី 13 និង 16 មករា​ខាងមុខ៕

Advertisement